ព័ត៌មានក្នុងស្រុក
គម្រោងអភិវឌ្ឍន៍ចម្រុះដែលផ្សារភ្ជាប់ជាមួយបរិកាសធម្មជាតិនឹងផុសឡើងនៅលើវិថីម៉ៅសេទ�
ទន្ទឹមនឹងមានកំណើនសំណង់ពាសពេញរាជធានីភ្នំពេញ ការរចនាសំណង់អគារប្រកបដោយនិរន្តរភាពជាមួយនឹងបរិកាសបែបធម្មជាតិបាននិងកំពុងក្លាយជានិន្នាការថ្មីនៃវិស័យសំណង់នៅកម្ពុជា។ និន្នាការថ្មីនេះទៀតសោតបានឆ្លុះបញ្ចុំងតាមរយៈវត្តមាននៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយឈ្មោះថា The Point ដែលត្រូវបានរចនាឡើងដោយការបញ្ចូលគោលគំនិតធម្មជាតិជាមួយនឹងមុខងារផ្សេងទៀតនៃការកសាងទីក្រុងធម្មជាតិដ៏ទំនើប។
អានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់ជំនួយដល់យុវជនកម្ពុជាសម្រាប់ជំនាញសំណង់
ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ីADB បានសម្រេចបន្តផ្តល់ជំនួយបន្ថែមទៀតសម្រាប់យុវជនទៅលើមុខជំនាញដែលកំពុងមានសក្តានុពលជាពិសេសជំនាញផ្នែកសំណង់។ នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨។
អានបន្ថែមក្រុមហ៊ុនអាមេរិកបានចូលរួមប្រកួតប្រជែងគម្រោងប្លង់ស្ថាបត្យកម្មលំនៅដ្ឋានតម្លៃសម�
លំនៅដ្ឋានតម្លៃសមរម្យបាននិងកំពុងក្លាយជាទិសដៅសំខាន់មួយរបស់ប្រទេសកម្ពុជាក្នុងការដោះស្រាយបញ្ហាកង្វះលំនៅដ្ឋានជូនប្រជាពលរដ្ឋដែលកាលពីប៉ុុន្មានខែមុនមកនេះ កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិបានដាក់ចេញការប្រកួតប្រជែងរចនាប្លង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យចំនួន ៣០០០ខ្នង សម្រាប់បុគ្គលិក-កម្មករ ដែលមានប្រាក់ចំណូលទាប។ ជាមួយគ្នានេះដែរ ថ្មីៗនេះក្រុមហ៊ុនស្ថាបត្យកម្មដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកឈ្មោះថា qastic lab បានចូលរួមក្នុងការប្រកួតប្រជែងខាងលើជាមួយនឹងគម្រោងប្លង់ស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រណីតខ្ពស់សាកសមរម្យសម្រាប់បរិកាសកម្ពុជាបំផុត។
អានបន្ថែមគម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ក្រោមកម្ចីពីធនាគារពិភពលោកកំពុងដំណើរការទៅមុខ
គម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ក្រោមកម្ចីពីធនាគារពិភពលោកកំពុងដំណើរការទៅមុខ នេះបើយោងតាមការចុះផ្សាយតាមទំព័រហ៊្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
អានបន្ថែមរោងចក្រសម្ភារសំណង់ថ្មីរបស់ជីបម៉ុងបង្ហាញពីមហិច្ឆតាលើកមុខមាត់វិស័យឧស្សាហកម្មរបស�
ក្រុមហ៊ុនផ្នែកវិស័យសំណង់ដ៏ចំណាស់មួយនៅកម្ពុជាឈ្មោះថា ជីប ម៉ុង គ្រុប បានបង្ហាញពីមហិច្ឆតាលើកមុខមាត់វិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជាតាមរយៈការបង្តើតរោងចក្រថ្មីបន្ថែមទៀត។ កាលពីព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ដែលជាក្រុមហ៊ុនមួយរបស់ជីប ម៉ុង គ្រុប បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រចំនួនពីរគឺរោងចក្រផលិតក្បឿងនិងទុយោដែលមានទីតាំងស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
អានបន្ថែមផ្សារទំនើបដំបូងបង្អស់នៅខេត្តព្រះសីហនុលេចចេញជារូបរាងហើយ
ស្របពេលដែលសំណង់អគារតូចធំបានរីកលូតលាស់ពាសពេញទីក្រុង សំណង់ផ្សារទំនើបដំបូងបង្អស់ក្នុងខេត្តព្រះសីហនុបាននិងកំពុងលេចចេញជារូបរាងហើយ។
អានបន្ថែមបរិក្ខារសំណង់របស់ជប៉ុន INAX បាននិងកំពុងក្លាយជាគោលដៅសំខាន់សម្រាប់ក្រុមហ៊ុនសំណង់និង
ការរីកលូតលាស់របស់វិស័យសំណង់បាននិងកំពុងធ្វើឲ្យទីផ្សារផ្គត់ផ្គង់សម្ភារសំណង់នៅកម្ពុជាមានភាពសម្បូរបែបនិងជាពិសេសការហូរចូលនៃសម្ភារដែលមានគុណភាពខ្ពស់ពីបណ្តាប្រទេសនានាក្នុងពិភពលោក។ ជាមួយគ្នានេះដែរ បរិក្ខារសំណង់ដែលនាំចូលពីប្រទេសជប៉ុនបាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមហ៊ុនសំណង់និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាដោយសារភាពលេចធ្លោនៃគុណភាពព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបក្នុងការផលិត។
អានបន្ថែមវិនិយោគិនដ៏ល្បីល្បាញនៅតែមានភាពជឿជាក់ខ្លាំងទៅលើវិស័យសំណង់នៅកម្ពុជា
ទោះបីជាការវិនិយោគទៅលើវិស័យសំណង់ក្នុងឆ្នាំ២០១៨មានការថយចុះក្តី អ្នកវិនិយោគដ៏ល្បីល្បាញមួយរូបផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជានៅតែមានភាពជឿជាក់ខ្លាំងដដែលទៅលើវិស័យនេះ។ ក្នុងន័យនេះ ក្នុងកម្មវិធីពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជានាពេលថ្មីៗនេះអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានសម្តែងចំណាប់អារម្មណ៍យ៉ាងវិជ្ជមានចំពោះវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។
អានបន្ថែមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ដាក់ចេញសំណើថ្មីដើម្បីលើកកម្ពស់ស្តង់ដារសំណង់
ដើម្បីលើកកម្ពស់ស្តង់ដារសំណង់នៅកម្ពុជាក៏ដូចជាបញ្ចៀសបញ្ហាជម្លោះនានា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញសំណើចំនួនបីក្នុងឱកាសបើកសម្ពោធពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាកាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះ។
អានបន្ថែមOCIC នឹងបង្កើតសួនសត្វដាយណូស័រសិប្បនិម្មិតដ៏ធំមួយនៅតំបន់ជ្រោយចង្វា
ដើម្បីទាក់ទាញអ្នកដំណើរឲ្យទៅកាន់តំបន់ទីក្រុងរណបជ្រោយចង្វា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលដឹកនាំដោយអ្នកឧកញ្ញ៉ា ពុង ឃាវ សែ បាននិងកំពុងរៀបចំបង្កើតសួនសត្វដាយណូស័រសិប្បនិម្មិតដ៏ធំមួយ។ កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨អ្នកឧកញ្ញ៉ា ពុង ឃាវសែ បានប្រាប់បណ្តាអ្នកសារព័ត៌មានក្នុងកម្មវិធីពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាថាគម្រោងសាងសង់សួនសត្វដាយណូស័រសិប្បនិម្មិតខាងលើគឺនឹងគ្របដណ្តប់លើផ្ទៃដីប្រមាណជាង២០០ ហិកតាដែលនឹងរុំព័ទ្ធដោយទីក្រុងម្ហូបអាហារឫFood Palace។
អានបន្ថែម