«Quantity Surveying»ជាជំនាញដ៏សំខាន់មួយតែមិនទាន់សូវពេញនិយមនៅឡើយនៅកម្ពុជា

Quantity Surveyingឬ«ការស្ទង់មតិបរិមាណ»តាមពិតទៅគឺជាអាជីពក្នុងឧស្សាហកម្មសំណង់ដើម្បីគ្រប់គ្រងការចំណាយរបស់ម្ចាស់អភិវឌ្ឍន៍គម្រោងនិងក្រុមហ៊ុនម៉ៅការសំណង់សម្រាប់កញ្ចប់ថវិកាជាក់លាក់មួយនៃគម្រោងសំណង។ ជាមួយគ្នានេះដែរ វិទ្យាស្ថាន Royal Chartered Academy Institute(RCA)គឺមានការបង្រៀននិងផ្តល់បរិញ្ញាប័ត្រជាន់ខ្ពស់សម្រាប់ការសិក្សារយៈពេល ១៦ ខែ ដែលផ្តោតលើមុខជំនាញការងារសំខាន់ៗចំនួនបួនរួមមាន៖ ១) ការវាស់វែង ២) លទ្ធកម្ម ៣) ការដេញថ្លៃ និង ៤) កិច្ចសន្យារដ្ឋបាល។

អាន​បន្ថែម

វិធីសាស្រ្តសំខាន់ៗទាំង៤នៃការរៀបការ៉ូនៅទីតាំងដែលសើម

៤ ជំហានសម្រាប់ការរៀបឥដ្ឋការ៉ូយ៉ាងល្អឥតខ្ចោះនៅកន្លែងសើម បន្ទប់សើមគឺជាកន្លែងសំខាន់សម្រាប់មនុស្សនៅទូទាំងពិភពលោកដូចជា បន្ទប់ទឹកធំទំនើប ឬកន្លែងងូតទឹកតូចៗ ឬបង្គន់ ផ្ទះបាយ កន្លែងបោកគក់ រានហាល ឬរានហាលផ្ទាល់ដី ឬរានដំបូល។ Sika ផ្តល់ជូននូវរបៀបរៀបឥដ្ឋការ៉ូសម្រាប់ការងារសាងសង់ថ្មី និងការងារតុបតែងថ្មី ទៅតាមតម្រូវការជាក់លាក់នៅក្នុងបន្ទប់សើម ដោយគ្រាន់តែធ្វើតាមជំហានដូចខាងក្រោមប៉ុណ្ណោះ៖ 1. អ្នកអាចធ្វើឱ្យផ្ទៃឥដ្ឋការ៉ូខាងលើស្អាត និងរលោង ហើយស្រទាប់ខាងក្រោមត្រូវបានការពារជម្រាបទឹកដោយប្រើផលិតផល SikaTop® Seal -107 ។ វាជាបាយអរស៊ីម៉ង់ត៍ដែលមានភាពបត់បែន និងមានពីរសមាសភាគ។ ផលិតផលនេះបង្ហាញខ្លួនក្នុងឆ្នាំ១៩៨១ ហើយបាននាំមុខគេនៅទូទាំងពិភពលោកខាងផ្នែកការពារជម្រាបទឹកនៅក្នុងបន្ទប់សើម។ ដើម្បីប្រើវា អ្នកគ្រាន់តែលាយសមាសភាគ A និង B មុនពេលប្រើរយៈពេល ៣នាទី ហើយលាបវាដោយប្រើជក់ ឬ ស្លាបព្រាបាយអរ។ 2. នៅពេលបន្ទប់សើមរបស់អ្នកត្រូវបានលាបការពារជ្រាបទឹករួចហើយ គឺដល់ពេលត្រូវរៀបក្រាលឥដ្ឋការ៉ូ។ Sika សូមណែនាំនូវឥដ្ឋការ៉ូស៊ីម៉ង់ត៍សម្បូរសារធាតុ Ploymer ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដាអឺរ៉ុបនោះគឺ SikaCeram ® -188។ អ្នកគ្រាន់តែបន្ថែមទឹក ៦,៥ លីត្រសម្រាប់ផលិតផលមួយកំប៉ុង ហើយលាយវារយៈពេល ៣នាទី ទើបលាបលើជញ្ជាំង និងកម្រាល។ […]

អាន​បន្ថែម

គម្រោងតាមដងទន្លេសាបរបស់ក្រុមហ៊ុនយក្សចិនជិតសាងសង់ហើយ

គម្រោងអភិវឌ្ឍន៍ដ៏មហិមារបស់ក្រុមហ៊ុនយក្សចិនស្ថិតនៅតាមដងទន្លេសាបជិតចាប់ផ្តើមការសាងសង់ហើយ នេះបើយោងតាមការបញ្ចាក់របស់ក្រុមហ៊ុន។ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កញ្ញា ម៊ី បុគ្គិលិកផ្នែកលក់របស់ក្រុមហ៊ុន Yuetai Group ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍Phnom Penh Harbourបានឲ្យដឹងថាក្រុមហ៊ុននឹងចាប់ផ្តើមការសាងសង់នៅឆ្នាំ ២០១៩ ខាងមុខនេះបន្ទាប់ពីក្រុមហ៊ុនទទួលបានលទ្ធផលយ៉ាងវិជ្ជមានពីការលក់គម្រោងរបស់ខ្លួន។

អាន​បន្ថែម

ក្រុមហ៊ុនថៃកំពុងសម្រុកសាងសង់ផ្សារទំនើបល្បីៗជាច្រើននៅកម្ពុជា

ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាបាននិងកំពុងផ្តល់ឱកាសដល់ប្រជាជនក្នុងការទទួលយកអ្វីថ្មីៗតាមរយៈការមានសមត្ថភាពទិញសម្ភារក៏ដូចជាទទួលសេវាកម្មនានាដែលមាននៅក្នុងទីផ្សារ។ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់នៅកម្ពុជា វិនិយោគបរទេសកំពុងបង្កើនការផ្គត់ផ្គង់សម្ភារនិងសេវាកម្មទាំងនោះតាមរយៈការបង្កើតផ្សារទំនើបនានានៅទូទាំងប្រទេសកម្ពុជា។

អាន​បន្ថែម

គម្រោងកែលម្អឡើងវិញផ្លូវសម្រាប់យន្តហោះរត់តម្លៃជាង១០លានដុល្លារអាមេរិកបញ្ចប់ជាផ�

គម្រោងកែលម្អនិងសាងសង់ឡើងវិញផ្លូវសម្រាប់យន្តហោះរត់តម្លៃជាង១០លានដុល្លារបានបញ្ចប់ជាផ្លូវការ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ នៅព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុនអភិវឌ្ឍនិងប្រតិបត្តិព្រលានយន្តហោះទាំងបីនៅកម្ពុជា Cambodia Airports បានប្រកាសបញ្ចប់ការកែលម្អនិងសាងសង់ឡើងវិញផ្លូវសម្រាប់យន្តហោះរត់ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញជាស្ថាពរ។

អាន​បន្ថែម

ភាពរីកដុះដាលនៃវិស័យសំណង់បាននិងកំពុងធ្វើឲ្យរីកចម្រើនរវិស័យសិប្បកម្មឡឥដ្ឋនៅកម្�

វិស័យសិប្បកម្មឡឥដ្ឋនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានពង្រីកខ្លួនយ៉ាងខ្លាំងដើម្បីស្រូបយកផលប្រយោជន៍ពីកំណើននៃសំណង់នៅទូទាំំងប្រទេស។ ជាក់ស្តែង ត្រឹមរយៈពេលជិត១០ឆ្នាំមកនេះ សិប្បកម្មឡឥដ្ឋបានកើនឡើងយ៉ាងគំហុកព្រមទាំងការផ្លាស់ប្តូរនៃសង្វាក់ផលិតកម្មផងដែរ។ តាមការបញ្ជាក់របស់លោក វ៉េង ហៀង ប្រធាននាយកដ្ឋានការងាររបស់ក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីរៈ បច្ចុប្បន្នសិប្បកម្មឡឥដ្ឋនៅកម្ពុជាបានកើនឡើងរហូតដល់ទៅជាង ៣០០ សិប្បកប្បកម្ម។

អាន​បន្ថែម

សណ្ឋាគារ Raffles ទាំងពីនៅកម្ពុជានឹងត្រូវផ្លាស់ប្តូរមុខមាត់ថ្មីនាពេលឆាប់ៗនេះ

សណ្ឋាគារ Raffles ដ៏ប្រណីតទាំងពីរនៅកម្ពុជានឹងត្រូវផ្លាស់ប្តូរមុខមាត់ថ្មី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ TTRWeekly។ កាលពីថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ សារព័ត៌មានអន្តរជាតិមួយនេះបានឲ្យដឹងថា សណ្ឋាគារ Raffles នៅខេត្តសៀមរាប និងរាជធានីភ្នំពេញនឹងត្រូវកែលម្អឡើងវិញនៅដើមឆ្នាំ២០១៩ខាងមុខនេះ។

អាន​បន្ថែម

ពិព័រណ៍ឧស្សាហកម្មសំណង់ដ៏ធំរបស់ម៉ាឡេស៊ី MBAM OneBuild ២០១៨នឹងប្រារព្ធឡើងនាពេលដ៍ខ្លីខាងមុខ

ពិព័រណ៍ឧស្សាហកម្មសំណង់និងហេដ្ឋារចនាសម្ព័ន្ធធំបំផុតរបស់ម៉ាឡេស៊ី MBAM OneBuild ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០១៨ ។ ប្រព្រឹត្តឡើងនៅឯមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួ KLCC ពិព័រណ៍រយៈពេលបីថ្ងៃគឺជាវេទិការដ៏ល្អសម្រាប់អ្នកសាងសង់និងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធដូចជា ការបង្កើតទំនាក់ទំនងថ្មី ការផ្លាស់ប្តូរគំនិត ការស្វែងយល់អំពីការច្នៃប្រឌិតថ្មីបំផុត ព្រមទាំងការតាំងបង្ហាញផលិតផលនិងសេវាកម្មនានា។

អាន​បន្ថែម

កូរ៉េព្រមព្រៀងផ្តល់កម្ចីបន្ថែមសម្រាប់ការសាងសង់ផ្លូវជាតិលេខ២ហើយ

ប្រទេសកូរ៉េខាងត្បូងសម្រេចផ្តល់កម្ចីបន្ថែមសម្រាប់គម្រោងសាងសង់និងស្តារឡើងវិញផ្លូវជាតិលេខ២ហើយនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុង ស្រុក។ កាលពីព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់អង្គភាព FRESH NEWS ថាប្រទេសកូរ៉េខាងត្បូងបានសម្រេចផ្តល់កម្ចីបន្ថែមទៀតទៅលើកម្ចីប្រមាណជា ១៣លានដុល្លារអាមេរិកដែលកូរ៉េបានផ្តល់កាលពី៤ឆ្នាំមុនសម្រាប់គម្រោងផ្លូវជាតិលេខ២។ ការលើកឡើងនេះគឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែនបានសម្តែងការមិនពេញចិត្តចំពោះការយឺតយាវក្នុងការជួសជុលផ្លូវមួយខ្សែនេះកាលពីថ្ងៃទី ៧ ខែវិច្ឆិកានៅឯខេត្តតាកែវ។

អាន​បន្ថែម

បារាំងព្រមព្រៀងជួយកម្ពុជាអភិវឌ្ឍភ្នំពេញទៅជាទីក្រុងទំនើប

សាធារណរដ្ឋបារាំងបានព្រមព្រៀងជួយកម្ពុជាអភិវឌ្ឍភ្នំពេញទៅជាទីក្រុងទំនើប នេះបើយោងតាមការចុះផ្សាយតាមទំព័រហ្វ៊េសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨មន្រ្តីជាន់ខ្ពស់របស់ទីក្រុងប៉ារីសប្រទេសបារាំងបានឯកភាពជួយកម្ពុជាលើគម្រោងអភិវឌ្ឍន៍នានានៅទីក្រុងភ្នំពេញតាមការស្នើសុំរបស់ប្រទេសកម្ពុជា។

អាន​បន្ថែម