រោងចក្រផលិតទឹកស្អាតក្រោមជំនួយជប៉ុនតម្លៃ ២,៤លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតម្លៃប្រមាណ ២,៤លានដុល្លារ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ហើយ។ ពិធីបើកការដ្ឋានសាងសង់ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ក្រោមអធិបតីភាពឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។​ គួរបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ នឹងប្រើរយៈពេល ៧ខែ គិតចាប់ពីខែ មីនាឆ្នាំ ២០២៣ ដល់ខែតុលា ឆ្នាំ២០២៣ ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ នឹងមានសមត្ថភាពផលិតទឹកស្អាតបាន ៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃសម្រាប់ការផ្គត់ផ្គង់។ សម្រាប់គម្រោងនៃការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ២,៤ លានដុល្លារ ក្នុងនោះស្ថិតក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន មានទឹកប្រាក់ជាង ១,៤លានដុល្លារ និងថវិកាវិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាង ៩៣ម៉ឺនដុល្លារ។ (អានបន្ថែម)​  

អាន​បន្ថែម

លទ្ធផលសិក្សាបញ្ជាក់ថា៖ គម្រោងសង់ផ្លូវនាវាពីទន្លេបាសាក់ទៅខេត្តកំពតអាចអនុវត្តបាន

ក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ បង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ វឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd បានលើកឡើងក្នុងប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ​កាលពីថ្ងៃទី៣ ខែមីនា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងលើកឡើងថា មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ នៅក្នុងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិលទ្ធភាពនេះ ដោយមានរួមបញ្ចូលនូវផែនការមេ ផែនការសកម្មភាព និងផែនការអាទិភាព […]

អាន​បន្ថែម

កូរ៉េចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា

ក្រុមហ៊ុនប៊ូយ៉ុងរបស់កូរ៉េ (Booyoung Group) ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងគណៈប្រតិភូក្រុមហ៊ុន Booyoung Group និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់​​ថុល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ដោយសារកម្ពុជា​មានការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ទើបក្រុមហ៊ុនចង់សិក្សាស្វែងយល់បន្ថែមលើឱកាសក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យទាំងនេះ។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុនក្រុមហ៊ុនប៊ូយ៉ុងបានប្រគល់រថយន្ដក្រុងសាធារណៈចំនួនសរុប២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលឡើងវិញ។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏នឹងផ្តល់រថយន្តក្រុងចំនួន ៦០ គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំគម្រោងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) នៅក្នុងឆ្នាំ២០២៤។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនសំណង់ដ៏ធំមួយរបស់សិង្ហបុរីស្នើកម្លាំងពលកម្មបន្ថែមពីកម្ពុជា

ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់លេខ១ របស់សិង្ហបុរី KEN-PAL(S) PTE LTD ស្នើកម្ពុជាបញ្ជូនពលករផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅប្រទេសសិង្ហបុរី។ នេះបើតាមជំនួបរវាងលោក គ្រីអរី លីន នាយកប្រតិបត្តិក្រុមហ៊ុន និងឯកឧត្តម អ៊ិត​ សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ ចំពោះសំណើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ ព្រោះជាឱកាសមួយបន្ថែមទៀតសម្រាប់ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។ ឯកឧត្តម​បានបន្ថែមថា  ក្រសួងផ្ទាល់ក៏ធ្លាប់មានការផ្តល់នូវការបណ្តុះបណ្តាលជំនាញផ្នែក​សំណង់នេះដល់ប្រជាពលរដ្ឋ យុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាពបន្ថែមផងដែរ។ មួយវិញទៀត​ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា មុននឹងធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករ ត្រូវរៀបចំជានីតិវិធី លើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរសិន។ យ៉ាងណាមិញ កម្ពុជាក៏ធ្លាប់បានបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ជាស្ត្រីជំនួយការផ្ទះ ចំនួនជាង ១ពាន់នាក់ ដែលការជ្រើសរើស និងបញ្ជូនទៅធ្វើការនៅសិង្ហបុរី មានសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់សមរម្យ។ គួរបញ្ជាក់ថា ក្រុមហ៊ុនសំណង់របស់សិង្ហបុរីមួយនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្មសំណង់ក្នុងស្រុក តាមតម្រូវការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើមផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ […]

អាន​បន្ថែម

រយៈពេល ៥ឆ្នាំ កម្ពុជាផលិតទឹកស្អាតបានជាង ១,៨ពាន់លានម៉ែត្រគូប កើនឡើង ៦១%

រយៈពេល ៥ឆ្នាំ (២០១៨-២០២២) រដ្ឋ​ផលិតទឹកស្អាតបានបរិមាណប្រមាណជាង ១,៨០៤ ពាន់លានម៉ែត្រគូប កើនឡើង ៦១% បើធៀបនឹង ៥ឆ្នាំ (២០១៣-២០១៧) មានត្រឹមតែ ១.១២៤.៩២៧.២០០ ម៉ែត្រគូប។ នេះបើតាមរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងារ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសា​ស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល ៥ឆ្នាំ (២០១៨-២០២២)។ ក្នុងនោះផងដែរ  ប្រជាពលរដ្ឋចំនួន ១.១៨៤.៥២៨ គ្រួសារ ស្មើនឹង ៥.៩២២.៦៤០​នាក់ បានភ្ជាប់ និងប្រើប្រាស់ទឹកស្អាត។ មួយវិញទៀត ប្រជាពលរដ្ឋក្រីក្រប្រមាណ ៧៧.៣៨២ គ្រួសារ បានទទួលនូវការឧបត្ថម្ភធនសម្រាប់ការតភ្ជាប់បណ្តាញ​​ទឹកស្អាត។ ទន្ទឹមនឹងនេះផងដែរ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ រដ្ឋបានតភ្ជាប់បណ្តាញចែកចាយទឹកស្អាតទូទាំងប្រទេសបានសរុបប្រវែង ៣០.៥០៦ គីឡូម៉ែត្រ។ ដោយឡែកក្នុងរាជធានីភ្នំពេញ រដ្ឋបានកំណត់ថ្លៃលក់ទឹកស្អាត និងបានចុះកិច្ចសន្យាជាមួយម្ចាស់ផ្ទះជួល ៧០០រៀល/ម៣ ហើយម្ចាស់ផ្ទះជួលលក់ឱ្យកម្មករ កម្មការិនី សិស្ស និស្សិត ក្នុងតម្លៃ​ ៨០០រៀល/ម៣។ បច្ចុប្បន្ន រដ្ឋបានតភ្ជាប់បណ្តាញទឹកស្អាតបានចំនួន ៤.៩៩០ផ្ទះ និងអគារដែលមានបន្ទប់ជួលចំនួន […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ រដ្ឋអនុវត្តគម្រោងទឹកស្អាតបាន ១៩គម្រោង តម្លៃសរុបជាង ៧៤៧លានដុល្លារ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននឹងកំពុងអនុវត្តគម្រោងវិស័យទឹកស្អាតចំនួន ១៩គ​ម្រោ​​​ង ដែលមានថវិកាសរុបប្រមាណ ៧៤៧,៤៩លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍សង្ខេបស្តីពីសកម្ម​ភា​ព​ការងារ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសា​ស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​រយៈពេល ៥ឆ្នាំ (២០១៨-២០២២)។ ថវិកាសរុបនេះ រួមមានហិរញ្ញប្បទានឥតសំណងចំនួន ១២៩,៤៩លានដុល្លារអាមេរិក និងហរិញ្ញប្បទានសម្បទានមានចំនួន ៦១៨លានដុល្លារអាមេរិក។ ដោយឡែក ក្នុងចំណោមគម្រោងទាំងអស់ដែលរដ្ឋបាននឹងកំពុងអនុវត្តនេះ មាន ១៤គម្រោង ជាគម្រោងកសាងហេដ្ឋា​រចនាសម្ព័ន្ធក្នុងវិស័យទឹកស្អាតរួមមាន៖ ១) គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ធំ (មីនា,២០១៩-មេសា,២០២២)៖ ត្រូវចំណាយថវិកាប្រមាណ ២៨,៥លានដុល្លារអាមេរិក ជាជំនួយរបស់ជប៉ុន ដែលបានបញ្ចប់ការសាងសង់ និងកំពុងស្ថិតក្នុងដំណាក់កាលគ្រប់គ្រងដំណើរការ​ និងថែទាំ ២) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ (សីហា,២០២១-សីហា,២០២៣)៖ ត្រូវចំណា​​​​​យថវិកាប្រមាណ ២១,៨៦លានដុល្លារអាមេរិកជាជំនួយរបស់ JICA ដែលសាងសង់សម្រេចបាន ៦៤% ហើយ។ (អានបន្ថែ​ម​) ៣) គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង៖ ត្រូវចំណាយថវិកាប្រមាណ ២៤លានដុល្លារអាមេរិក ជាជំនួយរបស់ JICA ដែលស្ថិតក្នុងដំណាក់កាលកំពុងសិក្សាប្លង់លម្អិតបច្ចេកទេសនៅឡើយ។ គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានផ្តល់ជំនួយសាជាថ្មីចំនួនជាង […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley System ប្រកាសជ្រើសរើសអ្នកចូលរួមប្រកួតពានរង្វាន់ជ័យលាភីហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាកល ប្រចាំឆ្នាំ២០២៣

អ្នកឈ្នះដែលត្រូវជ្រើសរើស និងប្រកាសជ័យជំនះ ក្រោមប្រធានបទឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីប្រគល់ពានរង្វាន់ឌីជីថលនៅប្រទេសសិង្ហបុរី ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនផ្នែកកម្មវិធីសូហ្វវែរពាក់ព័ន្ធការងារសំណង់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសទទួលពាក្យប្រកួតជ្រើសរើសម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ 2023 Going Digital Awards in Infrastructure ដែលជាពានរង្វាន់សាកលដ៏ធំមួយ ត្រូវបានវិនិច្ឆ័យដោយគណៈវិនិច្ឆ័យឯករាជ្យនៃអ្នកជំនាញក្នុងឧស្សាហកម្មសំណង់ ដើម្បីវាយតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងជ្រើសរើសសម្រាប់ការឈានទៅរកភាពជឿនលឿនផ្នែកឌីជីថលនៅក្នុងវិស័យសំណង់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ ថ្ងៃផុតកំណត់សម្រាប់ការទទួលពាក្យ គឺថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣ ។ អ្នកប្រើប្រាស់កម្មវិធី Bentley នឹងមានសិទ្ធិចូលរួមជាមួយគម្រោងរបស់ពួកគេនៅក្នុងកម្មវិធី Going Digital Awards in Infrastructure មិនថាគម្រោងស្ថិតក្នុងដំណាក់កាលណានោះទេ – មុនការសាងសង់/ការឌីហ្សាញជាគំនិត ការរចនា ការសាងសង់ ឬក្នុងដំណាក់កាលប្រើប្រាស់នោះទេ អ្នកជាប់ឈ្មោះចុងក្រោយចំនួនបីនាក់ នឹងត្រូវបានជ្រើសរើសសម្រាប់ប្រភេទពានរង្វាន់នីមួយៗ និងឈ្នះការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Year in Infrastructure and Going Digital Awards ក្នុងនាមជាភ្ញៀវរបស់ Bentley Systems។ […]

អាន​បន្ថែម

ក្រុមហ៊ុនចិនវិនិយោគជាង ២០០លានដុល្លារ សង់រោងចក្រសំបកកង់ឡានធំមួយនៅក្រចេះ

ក្រុមហ៊ុន​ចិន Qingdao Double Star Co. Ltd សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក Ube Development Co. Ltd. គ្រោងបោះទុន​វិនិយោគ​ចំនួន ​២០០លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត​គ្រប់​ប្រភេទ ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៃ​ខេត្ត​ក្រចេះ​។ ក្រុមហ៊ុន Qingdao Double Star Group បានប្រកាសកាលពីថ្ងៃទី ២០ខែកុម្ភៈ ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គឺក្រុមហ៊ុន Double Star Tire បានសហការគ្នាជាមួយក្រុមហ៊ុនUBE DEVELOPMENT ដោយបណ្តាក់ទុនរួមគ្នាចំនួន ១,៤ពាន់លានយ័ន ឬជិត ២១០លានដុល្លារអាមេរិក ក្នុងការបង្កើតក្រុមហ៊ុនឈ្មោះថា Double Star (Cambodia) Tire Co., Ltd. ដើម្បីដំណើរការគម្រោងរោងចក្រផលិតសំបកកង់ឡាន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តក្រចេះ។ ក្រុមហ៊ុន Double Star Tire បានបញ្ចាក់ថា ការសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ១៥ខែ ហើយនៅពេលដែលដំណើរការពេញលេញ រោងចក្រនេះនឹងអាចផ្តល់ចំណូលប្រចាំឆ្នាំជាមធ្យមចំនួន ២,៨ពាន់លានយ័ន និងប្រាក់ចំណេញសុទ្ធប្រហែល ៥៥០លានយ័ន។ […]

អាន​បន្ថែម

ឆ្នាំ២០២២ វិស័យឧស្សាហកម្មកម្ពុជាបានកើនឡើង ៨៣% ជា​សញ្ញា​វិជ្ជមានដ៏ប្រសើរ

វិស័យឧស្សាហកម្ម  បានបន្តមានសញ្ញាវិជ្ជមានល្អប្រសើរ ដោយរោងចក្រកំពុងដំណើរការចំនួន ១. ៩៨២ មានទិន្នផលផលិតកម្មសរុប ១៥.៨៣៤ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើនឡើង ៨៣ភាគរយ ធៀបនឹងឆ្នាំ២០២១។ ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ឆ្នាំ២០២២ វិស័យឧស្សាហកម្មកម្ពុជាបានកើនឡើង ៨៣% ជា​សញ្ញា​វិជ្ជមានដ៏ប្រសើរធ ទេសរដ្ឋមន្តី្រ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកនៅក្នុងពិធីបើកសន្និបាតបូកសរុបសកម្មភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ នៅថ្ងៃទី ២៨ ខែ កុម្ភៈ នេះថា ទិន្នផលផលិតកម្មនៃរោងចក្រឧស្សាហកម្មសម្រាប់បម្រើទីផ្សារក្នុងស្រុក មានចំនួនជាង ៤.៣៥៣ លានដុល្លារអាមេរិក និងសម្រាប់ធ្វើការនាំចេញ មានចំនួនជាង ១១.៤៨១ លានដុល្លារអាមេរិក។ បើតាមឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ចម ប្រសិទ្ធ រោងចក្រឧស្សាហកម្មទាំងអស់ បានផ្តល់ឱកាសការងាមានចំនួន ជាង ១លានកន្លែង មានការកើនឡើងជាង ៤%។ រោងចក្រឧស្សាហកម្ម មានទុនវិនិយោគសរុបជាង ១៦.៦៩០ លានដុល្លារអាមេរិក កើនឡើងជិត ២១ ភាគរយ ។ […]

អាន​បន្ថែម

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកាសបញ្ចុះតម្លៃ ២៥% សម្រាប់រថយន្តប្រភេទ B&C

ក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងផ្តល់ជូនការបញ្ចុះតម្លៃពិសេស ដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងឡាយណា ដែលមានរថយន្តឆ្លងកាត់ចាប់ពី៣០គ្រឿង/ថ្ងៃ ឡើងទៅ ដើម្បីលើកកម្ពស់ការដឹកជញ្ចូនតាមរយៈផ្លូវល្បឿនលឿន។ នេះបើយោងតាមការបញ្ជាក់របស់លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកម្ពុជា និងក្រុមហ៊ុនផ្លូវល្បឿនលឿន (Cambodia PPSHV Expressway Co., Ltd) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។ លោកបណ្ឌិតបានបញ្ចាក់ឱ្យដឹងថា ក្រុមហ៊ុន​និងសមាគមបានយោគយល់គ្នាលើតម្លៃសេវាកម្មប្រើប្រាស់ផ្លូវល្បឿនលឿន និងការជួសជុលក្នុងករណីរថយន្តខូចខាតលើដងផ្លូវ ដោយរថយន្តដឹកអ្នកដំណើរប្រភេទ B និង C នឹងទទួលបានការបញ្ចុះតម្លៃចំនួន ២៥% សម្រាប់រថយន្តចាប់ពី៣០ ទៅ ១០០ជើងក្នុងមួយថ្ងៃ ហើយចាប់ពី ១០១ជើងឡើងទៅ នឹងបញ្ចុះតម្លៃ ៣០%។ តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនបានមានប្រសាសន៍ថា ការបញ្ចុះតម្លៃនេះ ទទួលបានការបញ្ចុះតម្លៃនេះ លុះត្រាតែក្រុមហ៊ុនដឹកជញ្ចូនត្រូវបំពាក់ប្រព័ន្ធបង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិ (ETC) ដោយគ្រាន់តែបង់ប្រាក់តំកល់ទុកចំនួន​ ១០០ដុល្លារក្នុងមួយឡាន នោះក្រុមហ៊ុននឹងបំពាក់ដុំ​ ETC ដោយឥតគិតថ្លៃ ចាប់ពីរថយន្ត ២០គ្រឿងឡើងទៅ។ […]

អាន​បន្ថែម