រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគរោងចក្រថ្មី តម្លៃជិត៨លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគជិត ៨លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រថ្មីចំនួន២ កន្លែងទៀត នៅរាជធានីភ្នំពេញ និងកំពង់ស្ពឺ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនទាំង២ រួមមាន៖ ១- XING KAI SEN GARMENT CO., LTD បោះទុន២,២លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ២- XIN JIALE INTERNATIONAL (CAMBODIA) CO., LTD បោះទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅភូចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គម្រោងទាំង២នេះ នឹងបង្កើតការងារប្រមាណជិត ២០០០ កន្លែង ដល់ប្រជាជនក្នុងតំបន់។ គួររម្លឹកដែរថា នៅក្នុងរយៈពេល១ខែដំបូងដើមឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបយ៉ាងហោច ២៥ គម្រោង ឬស្មើនឹងទំហំទឹកប្រាក់ជាង ២,៥ […]

អាន​បន្ថែម

កម្ពុជាគ្រោងសាងសង់ និងបើកច្រកព្រំដែនខ្មែរ-ថៃថ្មីមួយ នៅឃុំថ្មដា ខេត្តពោធិ៍សាត់

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ថ្មីមួយកន្លែងទៀត នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ គម្រោងនេះគឺស្របពេលដែលកម្ពុជា អភិវឌ្ឍផ្លូវជាតិលេខ៥១ ពីទីរួមខេត្តពោធិ៍សាត់ទៅតំបន់ព្រំដែនថ្មដា និងផ្លូវជាតិលេខ១០តភ្ជាប់រវាងខេត្តកោះកុង និងសំឡូតបាត់ដំបង។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែកុម្ភៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួង ដើម្បីត្រួតពិនិត្យលើគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មីនេះ។ តាមផែនការ គម្រោងនេះនឹងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត នៃប្រទេសប្រទេសថៃ។ ទិសដៅនៃការសងសង់ព្រំដែនថ្មីនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង ២ ។ គម្រោងនេះ នឹងរួមមានការកសាង អគារអន្តោប្រវេសន៍ អគារគយ រដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌ឃ្លាំងទីលានកុងទីន័រ អគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន។    

អាន​បន្ថែម

កម្ពុជាស្នើកាណាដា ជួយរៀបចំយុទ្ធសាស្ត្រលើគម្រោងរថភ្លើងលើអាកាស និងក្រោមដី នៅភ្នំពេញ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើប្រទេសកាណាដា ឱ្យជួយរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងដឹកជញ្ជូនសាធារណៈធំៗចំនួន ៣ នៅទីក្រុងភ្នំពេញ រួមមានរថភ្លើងស្វ័យប្រវត្តិ(AGT)  រថភ្លើងក្រោមដី (Subway) និងរថភ្លើងលើអាកាស Monorail។ ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងពេលជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជាកាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងជំនួបនោះ ឯកឧត្តម ស៊ុន ចាន់ថុល ថាកម្ពុជាចង់សង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ នៅភ្នំពេញ ដោយបច្ចុបន្នកំពុងសិក្សា ៣ ជម្រើស រួមមាន ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងរថភ្លើងលើអាកាស Monorail។ ប៉ុន្តែក្រសួងមិនទាន់សម្រេចថា នឹងសាងសង់គម្រោងមួយណានោះទេ ដោយកំពុងសិក្សាលម្អិត។ (អានបន្ថែម) ដូច្នេះ ឯកឧត្តមបានស្នើឱ្យកាណាដាជួយពិនិត្យឡើងវិញលើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងធំៗចំនួន៣ ខាងលើ។ ការឆ្លើយតប លោកជំទាវបណ្ឌិត Sarah Taylor បានលើកឡើងថា កាណាដាមានជំនាញបច្ចេកទេសគ្រប់គ្រាន់ ដែលអាចផ្ដល់ជាវគ្គបណ្ដុះបណ្ដាលសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត […]

អាន​បន្ថែម

ខេត្តបាត់ដំបង បើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយចម្រោះទឹកកខ្វក់តម្លៃ ៣០ លានដុល្លារ

រដ្ឋបាលខេត្តបាត់ដំបង បានបើកការដា្ឋនសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងដោះស្រាយបញ្ជាប្រឈមដែលចេញពីការអភិវឌ្ឍន៍ទៅទីក្រុង។ ពិធីបើការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ នៅក្រោមវត្តមានជញ្ជូន ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង។ យោងតាមរដ្ឋបាលខេត្តបាត់ដំបង គម្រោងនេះ គ្រោងចំណាយថវិកាជិត ៣០លានដុល្លាអាមេរិច ដោយគ្រោងនឹងបញ្ចាប់រសាងសង់រួចរាល់នៅឆ្នាំ២០២៤ ។ គម្រោងនេះស្ថិតក្រោមកម្ចីឥណទានរបស់ ADB , AFD និងជំនួយឥតសំណងពីសហគមអឺរ៉ុប (EU)។ ជាលម្អិត គម្រោងទាំងមូលរួមមាន៖ ១-ប្រព័ន្ធបណ្តាញបំពង់ប្រមូលទឹកកខ្វក់  ភ្ជាប់តំណចំនួន ៤២០០តំណ បណ្តាញបំពង់ប្រមូលមេប្រវែង ៤៥០០ម បណ្តាញបំពង់ប្រមូលមេរងប្រវែង ១៣ ៦០០ម បណ្តាញបំពង់ប្រមូលតាមផ្ទះ ឬទីតាំង ដែលមានប្រវែង ៥១ ០០០ម ស្ថានីយបូមទឹកកខ្វក់ ១កន្លែង បំពង់បូមបញ្ជូនប្រវែង ៧ ៧០០ម ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួម មានសមត្ថភាព ១២ ០០០ម៣/ ថ្ងៃ អគាររដ្ឋបាលនានា ការកែលម្អផ្លូវទៅកាន់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួម ប្រវែង […]

អាន​បន្ថែម

ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ សុំពន្យារពេលបញ្ចប់គម្រោងម្ដងទៀត

ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ បានស្នើសុំបញ្ចប់គម្រោងយឺតជាងផែនការ ៤ ខែបន្ថែមទៀត បន្ថែមពីលើការយឺតយ៉ាវស្រាប់ ដោយក្រុមហ៊ុនបញ្ជាក់ថាការស្ថាបនាខ្វះគ្រឿងចក្រសាងសង់ ខណៈក្រសួងកំពុងពិនិត្យលើសំណើនេះ ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណរការនិងដឹកជញ្ជូន មានប្រសាសន៍នៅថ្ងៃទី ៩ ខែកុម្ភៈ ថា ៖ «ក្រុមហ៊ុនសាងសង់ បានស្នើសុំពន្យាពេលសាងសង់ប្រហែលជា ៤ ខែ។ យើងខ្ញុំមិនទាន់អនុញ្ញាតនៅឡើយ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងហេតុផលហេតុដូចម្តេចបានការងារផ្លូវជាតិលេខ២ និង២២នេះ យឺតយ៉ាវ»។ តាមផែនការ ការស្ថាបនាផ្លូវជាតិលេខ២ នឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២២ ប៉ុន្តែមកដល់ពេលនេះ ទើបតែសម្រេចលទ្ធផលបាន ៤៧,៩៥%ប៉ុណ្ណោះ។ ជាក់ស្ដែង ផ្លូវនេះ គឺយឺតយ៉ាវជាងផែនការស្រាប់ទៅហើយ ខណៈក្រុមហ៊ុននៅតែបន្ដសុំពន្យារពេលទៀត។ ផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ ខណៈផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ ៣។ គម្រោងទាំងនេះទៀតសោត កំពុងសាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ៥៦លានដុល្លារ […]

អាន​បន្ថែម

មន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ១០លានដុល្លារ សាងសង់សម្រេចបានជិត១២% ហើយ

ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន១១,៨៨% ហើយ បើគិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ អគារមន្ទីរពេទ្យតេជោ សែន កោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិចតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់២ជាន់។ មន្ទីរពេទ្យនេះអាចផ្ទុកគ្រែអ្នកជំងឺបាន ចំនួន១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ សម្រាប់បម្រើឱ្យការព្យាបាល។ មន្ទីរពេទ្យដ៏ធំនេះ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យនឹងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ៕  

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នឹងត្រូវបញ្ចប់យឺតជាងផែនការ ១ ឆ្នាំ

ក្រុមហ៊ុនសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បានស្នើសុំបញ្ចប់ការសាងសង់យឺតជាងផែនការ ១ ឆ្នាំ ដោយសារបញ្ហារដោះស្រាយផលប៉ះពាល់ជុំវិញគម្រោងនេះមិនទាន់រួចរាល់។ តាមផែនការ គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២២ ប៉ុន្តែក្រោយការពន្យារ១ឆ្នាំ នេះ គម្រោងអាចនឹងបញ្ចប់ក្នុងអំឡុងខែកញ្ញា ២០២៣។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី៩ ខែកុម្ភៈ។ ឯកឧត្តម ថ្លែងថា៖ «ក្រុមហ៊ុនសាងសង់បានស្នើសុំឱ្យពន្យារពេលសាងសង់ ១ ឆ្នាំដោយសារការយឺតយ៉ាវក្នុងការដោះស្រាយផលប៉ះពាល់។ តាមលក្ខណៈបច្ចេកទេស យើងត្រូវតែអនុញ្ញាតពន្យារពេលនេះ»។ យោងតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន៦៦% គិតត្រឹមខែមករា ឆ្នាំ២០២២។

អាន​បន្ថែម

គម្រោងស្ពានជ្រោយចង្វា-ស្វាយជ្រុំ សិក្សាចប់ ក្រសួងកំពុងជ្រើសរើសប្លង់ ១ ចេញពីជម្រើស ៣

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជ្រើសរើសប្លង់ ១ ចេញពីប្លង់សាងសង់ស្ពានស្វាយជ្រុំចំនួន ៣ ដែលក្រុមការងារប្រទេសកូរ៉េខាងត្បូងទើបតែបញ្ចប់ការគូសប្លង់ និងដាក់ជូនក្រសួងដើម្បីពិនិត្យ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ៩ កុម្ភៈថា ភាគីកូរ៉េខាងត្បូង បានផ្តល់នូវប្លង់ស្ពានស្វាយជ្រុំចំនួន ៣ ខុសគ្នា ហើយក៏មានតម្លៃខុសៗគ្នាផងដែរ។ ឯកឧត្តម ថា៖ «ក្រសួងកំពុងរើសម៉ូតស្ពានប្រភេទណា ដែលល្អ ចំណេញ និងសាកសម្យនឹងស្ថានភាពក្រុងភ្នំពេញ»។ ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់លម្អិតពីលក្ខណៈ និងតម្លៃនៃស្ពានទាំង ៣ ប្រភេទនេះទេ។ គួរបញ្ជាក់ថា កាលពីខែមករា ឯកឧត្តម ធ្លាប់ឱ្យដឹងថា ស្ពានមានជម្រើស ២ ទីតាំង ។ ទីតាំងទី១ គឺភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទីតាំងទី២ ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន ២។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាស្នើសុំថវិកាបន្ទាន់ពីប្រទេសចិន មកសាងសង់ស្ពានព្រែកប្រា-ចាក់អង្រែក្រោម

រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំហិរញ្ញប្បទានសម្បទានទៅប្រទេសចិន សម្រាប់គម្រោងកសាងស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម និងតំបន់ព្រែកប្រា ភាគខាងត្បូងរាជធានីភ្នំពេញ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ៩ កុម្ភៈនេះ ថា ក្រសួងបានផ្ញើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីស្នើសុំថវិកាបន្ទាន់ពីប្រទេសចិនរួចហើយ ដើម្បីយកកសាងស្ពាននេះហើយ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ »យើងបានបញ្ជូនឯកសារទៅហើយ គម្រោងនេះនឹងជាគម្រោងអទិភាពក្នុងឆ្នាំ២០២២»។ គួរបញ្ជាក់ថា ក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) បានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) នេះរួចហើយ ខណៈរដ្ឋាភិបាលកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ ទិសដៅដើម្បីជំរុញឱ្យបានបើកការដ្ឋានឆាប់ៗ។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅខែ កក្កដា លឿនជាងផែនការ

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងនឹងឱ្យដាក់ប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលលឿនជាងផែនការម្ដងទៀត។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការបណ្តោះអាសន្នផ្លូវនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ នៅថ្ងៃទី៩ ខែកុម្ភៈ។ គិតត្រឹមខែមករា ឆ្នាំ២០២២នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការសាងសង់បាន៨១% ហើយ។ ជាក់ស្ដែង តាមផែនការដំបូងបង្អស់ ផ្លូវនេះ នឹងត្រូវសង់រួចរាល់នៅខែមីនា ឆ្នាំ ២០២៣ ឯណោះ តែក្រោយមកពន្លឿនមកខែកញ្ញា ២០២២ ហើយពេលនេះ ពន្លឿនមកខែ កក្កដា។ (អានបន្ថែម) ក្រោយបើកឱ្យប្រើប្រាស់សាកល្បង ក្រសួងនឹងស្នើទៅក្រុមហ៊ុន ឱ្យមិនទាន់គិតថ្លៃសេវាទេ ក្នុងដំណាក់ដំបូង ដោយនឹងស្នើឱ្យយកថ្លៃទាបក្នុងជំហានបន្ទាប់។ គួរបញ្ជាក់ថា គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ […]

អាន​បន្ថែម