ព័ត៌មានសំណង់
ផ្លូវថ្មី១ ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅភ្នំបូកគោ សាងសង់សម្រេចបានជាង ១០% ហើយ
គិតមកដល់ពេលនេះ គម្រោងស្ថាបនាផ្លូវថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ភ្នំបូកគោ សម្រេចបាន ៦,៥ គីឡូម៉ែត្រ ឬ ១០% ហើយ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅ ។ ឯកឧត្តម បានឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមការងារបានឈូសឆាយដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង នឹងសង់ផ្លូវបាន ៦,៥គីឡូម៉ែត្រហើយ ខណៈគម្រោងទាំងមូលមានប្រវែងសរុប៦១គីឡូម៉ែត្រ។ ឯកឧត្តម បន្ដថា៖ «មុខព្រួញអ្នកឧកញ៉ាសុខ គង់ គឺធើ្វពីខ្នងភ្នំចុះក្រោម។ ឯឧកញ៉ាម៉ុង ឬទ្ធី អនុវត្តការដ្ឋានបើកផ្លូវពីផ្លូវជាតិលេខ៤ ទៅតភ្ជាប់គ្នា»។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឧកញ៉ា២រូប គឺអ្នកឧកញ៉ាសុខ គង់ និងឧកញ៉ាម៉ុង ឬទ្ធី បានឯកភាពគ្នាទទួលរ៉ាប់រងរាល់ការចំណាយលើស្ថាបនាផ្លូវខាងលើនេះ។ (អានបន្ថែម)
អានបន្ថែមគម្រោងសាងសង់ ពង្រីក និងកែលម្អផ្លូវជាតិលេខ ៧ ក្រចេះ-ព្រំដែនឡាវ គ្រោងនឹងចាប់ផ្ដើមឆាប់ៗ
គម្រោងសាងសង់ ពង្រីក និងកែលម្អ កំណាត់ផ្លូវជាតិលេខ៧ ពីភូមិរមាតនៃខេត្តក្រចេះ ទៅដល់ព្រំដែនឡាវ ប្រវែង៩៦គម នឹងត្រូវធ្វើឡើងឆាប់ៗ ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន ដែលជាជំនួយបន្ដពីផ្លូវក្រុងក្រចេះ-រមាត ដែលទើបតែបើកសម្ពោធជាផ្លូវការ។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ក្រុងក្រចេះ-រមាត កាលពីថ្ងៃទី៧ ខែកុម្ភៈនេះ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «មិត្តចិន មានកាតព្វកិច្ច ២ បន្ថែមទៀត។ កាពត្វកិច្ចទី១ គឺត្រូវតភ្ជាប់ផ្លូវជាតិលេខ៧ ទៅព្រំដែនឡាវ ដែលទាំងពង្រីក និងពង្រីងគុណភាព»។ កាពត្វកិច្ចទី ២ គឺសាងសង់ស្ពានឆ្លងទន្លេមេគង្គ ភ្ជាប់ខេត្តក្រចេះទៅកំពង់ធំ ដែលការដ្ឋានគ្រោងនឹងបើកនៅឆ្នាំ ២០២៣ ខាងមុខនេះ។ ផ្លូវជាតិលេខ៧ នេះ ត្រូវបានកសាង និងដាក់ឱ្យប្រើប្រាស់ ប៉ុន្តែរងការខូចខាតដោយអន្លើៗ ដែលតម្រូវឱ្យការពង្រីងគុណភាពផ្លូវឡើងវិញ។ បើតាមសម្តេចតេជោ ថវិកាសម្រាប់គម្រោងពង្រីងគុណភាព និងពង្រីកផ្លូវជាតិលេខ៧ដល់ព្រំដែនប្រទេសឡាវ គឺរដ្ឋាភិបាលចិនបានសម្រេចផ្តល់ជូនរួចហើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុនសាងសង់ចិនសៀងហៃ (SCG) នឹងទទួលបន្ទុកសាងសង់ផ្លូវនេះ។ តាមផែកនារ […]
អានបន្ថែមសម្ដេចហ៊ុន សែន៖ ស្ពានក្រចេះ-កំពង់ធំ នឹងបើកការដ្ឋានឆ្នាំ២០២៣ ព្រមសង់ផ្លូវថ្មីដល់កំពង់ថ្ម
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ គ្រោងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ នៅក្រោមកម្ចីសម្បទានរបស់ប្រទេសចិន ព្រមនឹងផ្លូវថ្មី១ ខ្សែកាត់ដល់កំពង់ថ្ម។ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីកាលបរិច្ឆេទបើកការដ្ឋានស្ពាននេះ នៅក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ។ សម្តេចថា៖ «ឆ្នាំ២០២៣នេះ គឺនឹងសម្ពោធបើកការដ្ឋានសាងសង់ស្ពានឆ្លងនៅម្តុំក្បែរទីរួមខេត្តក្រចេះ ដើម្បីតភ្ជាប់ទៅកំពង់ធំ។ ការតភ្ជាប់ស្ពាននៅខេត្តក្រចេះនេះ មិនមែនត្រឹមតែចម្លងត្រើយម្ខាងទៅត្រើយម្ខាងទេ ប៉ុន្តែយើងកាត់ផ្លូវមួយខ្សែដល់កំពង់ថ្ម ខេត្តកំពង់ធំ តែម្ដង»។ សូមបញ្ជាក់ថា តាមការសិក្សារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពាន ១ ខ្សែនេះ មានប្រវែង ១ ៧៦១ ម៉ែត្រ ដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ហើយនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។ បើតាមសម្តេចតេជោ ការសាងសង់ដោយប្រទេសចិន អាចនឹងលឿនជាងផែនការ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «ព្រោះមិត្តចិន កាលណាគាត់និយាយហើយ គាត់ធ្វើលឿនជាងផែនការកំណត់ នេះជាទម្លាប់របស់ចិន គាត់និយាយតិច តែគាត់ធ្វើច្រើន»។ […]
អានបន្ថែមត្រឹមដើមខែកុម្ភៈ ក្រុមហ៊ុន Renaissance ចម្រាញ់មាសបានជាង ១ ៧០០គីឡូ
ក្រុមហ៊ុន Renaissance Minerals Cambodia ចម្រាញ់មាសបាន ១ ៧៥១ គីឡូក្រាម គិតត្រឹមដើមខែកុម្ភៈនេះ បន្ទាប់ពីដំណើរការចម្រាញ់រ៉ែមាស អស់រយៈពេល ៨ ខែ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ខេត្តក្រចេះ នៅថ្ងៃទី៧ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា មាសដែលកម្ពុជាផលិតបាននៅខេត្តមណ្ឌលគិរីក្នុងរយៈពេល៦ខែមកនេះបានចំនួន ១ ៧៥១គីឡូហើយ ខណៈបច្ចុប្បន្ន ១ ថ្ងៃអាចផលិតបាន ១០០ គីឡូក្រាម ឯណោះ។ សម្តេចថា មាសដែលចម្រាញ់បាន គឺក្រុមហ៊ុន Renaissance Minerals បាននាំចេញទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលី។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានៅមានសក្តានុពលធនធានរ៉ែមាស និងរ៉ែផ្សេងទៀត សម្រាប់វិនិយោគ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals Cambodia បានចាប់ផ្តើមដំណើរការចម្រាញ់រែ់មាស កាលពីខែមិថុនាឆ្នាំ២០២១ ហើយបានក្លាយជាក្រុមហ៊ុនចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មទីមួយនៅកម្ពុជា។ តាមការគ្រោងទុក ក្រុមហ៊ុនមួយនេះ […]
អានបន្ថែមកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៣គម ពីខ្លាស្ទុះទៅរមាត ខេត្តក្រចេះ បើកសម្ពោធជាផ្លូវការ
រដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៧ កុម្ភៈ នេះ បានសម្ភោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣ គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ កំណាត់ផ្លូវនេះ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលមានប្រវែង ៩៣,៥៦ គីឡូម៉ែត្រ ទទឹងតួផ្លូ ១១ ម៉ែត្រ ចែកជា ២ គន្លង សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិនជាង ៣៣ លានដុល្លារអាមេរិក។ កំណាត់ផ្លូវនេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញដោយក្រាលបេតុងកៅស៊ូ (AC) ដោយផ្អែកលើការសិក្សាជាថ្មី ទាក់ទងនឹងការកើនឡើងនៃចំនួនចរាចរណ៍រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។ គម្រោងចាប់ផ្តើមការដ្ឋានសាងសង់កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូឆ្នាំ២០១៨ ប្រើប្រាស់រយៈពេលសាងសង់ចំនួន២៤ខែសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ ផ្លូវជាតិលេខ៧គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយតភ្ជាប់ពីរាជធានីភ្នំពេញឆ្លង កាត់ខេត្តសំខាន់ៗដូចជា៖ ខេត្តកំពង់ ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែងនិងឆ្ពោះ ទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជាស្ថិតនៅភូមិភាគឦសាន៊ […]
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគធំៗ ៤ កន្លែង តម្លៃជាង ១៨លានដុល្លារ នៅខេត្តក្រុង ៣ សំខាន់ៗ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៨.៦លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤ កន្លែង នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង និងកំពង់ស្ពឺ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនទាំង ៤ រួមមាន៖ ១- GLOBAL XILIN GARMENT ACCESSORY CO., LTD បោះទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិកបង្កើតរោងចក្រខារអំបោះ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២- TOYOKI APPAREL (CAMBODIA) CO., LTD បោះទុនវិនិយោគប្រមាណ៤,៥លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ៣- KH WIN STAR GARMENT CO., LTD បោះទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង […]
អានបន្ថែមរដ្ឋគ្រោងសង់ស្ថានីយទឹកស្អាតមួយទៀត នៅខណ្ឌពោធិ៍សែនជ័យ សមត្ថភាព៥ ០០០ ម៉ែត្រគូប/ថ្ងៃ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងសាងសង់រោងចក្រទឹកស្អាតថ្មីមួយ នៅភាគខាងលិចនៃរាជធានីភ្នំពេញ ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពល ខណៈតម្រូវការទឹកស្អាតបាន និងកំពុងកើនឡើង។ យោងតាមឯកសាររបស់រដ្ឋាករទឹកក្រុងភ្នំពេញ ចេញផ្សាយថ្មីៗនេះ រោងចក្រទឹកស្អាតថ្មីនេះ មានឈ្មោះថា រោងចក្រទឹកស្អាតបឹងធំ ដែលមានអនុភាពផលិតទឹកស្អាតបាន ៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងថ្មីនេះ មានទីតាំងស្ថិតនៅជាប់នឹងស្ទឹងព្រែកត្នោត ក្នុងខណ្ឌពោធិ៍សែនជ័យ ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមក្នុងឆ្នាំ២០២២នេះ ហើយនឹងបញ្ចប់នៅឆ្នាំ ២០២៤។ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍បានឱ្យដឹងថា គម្រោងរោងចក្រទឹកស្អាតបឹងធំនេះ ជាផ្នែកមួយគោលនយោបាយបង្កើនការផលិតទឹកស្អាតនៅភ្នំពេញ។ ឯកឧត្តម ថា៖ «ឆ្នាំ២០២២ បរិមាណការផ្គត់ផ្គង់ទឹកស្អាត មិនទាន់ឆ្លើយតបពេញលេញទេ ហើយនៅឆ្នាំ២០២៣ នឹងឆ្លើយតបបាន ១លានម៉ែត្រគូប ប៉ុន្តែអ្វីដែលយើងបារម្ភ គឺល្បឿននៃការអភិវឌ្ឍដែលរីកថែមទៀត ដូច្នេះយើងមិនត្រូវធ្វើត្រឹម១លានម៉ែត្រគូបទេ យើងត្រូវធ្វើឱ្យបាន១,២លានម៉ែត្រគូប»។ បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ទីតាំង និងផលិតទឹកស្អាតបានជា មធ្យម ៦សែនម៉ែត្រគូបក្នុង១ថ្ងៃ។ ប៉ុន្តែ តម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ជាងសមត្ថភាពផលិត ដែលមានដល់ទៅ ៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាត ពិសេសក្នុងម៉ោងមានតម្រូវការទឹកខ្ពស់។ […]
អានបន្ថែមល្បាយថាមពលឆ្នាំ២០២១៖ ធ្យូងថ្ម ៤១% វារីអគ្គិសនី៤៤% ប្រេងកាត ៧,៦% និងសូឡា៦,៤%
ការផ្គត់ផ្គង់ថាមពលសរុបក្នុងឆ្នាំ២០២១ មានដល់ ១១ ៨១៦ GWh ដែលកើនឡើង ៤,៥% បើធៀបនឹង ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលចេញផ្សាយកាលពីពេលថ្មីៗនេះ។ ក្នុងចំណោមការប្រើប្រាស់ទាំងអស់ ប្រជាពលរដ្ឋទូទៅរួមចំណែក ៣៥,៨% វិស័យអាជីវកម្ម សេវាកម្មនិងឧស្សាហកម្មខ្នាតតូច ២៨,០៣% ខណៈ ឧស្សាហកម្ម និងពាណិជ្ជកម្មខ្នាតមធ្យម រួមចំណែក ៣% និង៣២,៨៩% រៀងៗគ្នា។ ដោយឡែក ទាក់ទិននឹងល្បាយប្រភពថាមពេលវិញ កម្ពុជាប្រើថាមពលចេញពីរោងចក្រដុតធ្យូងថ្ម ៤១% វារីអគ្គិសនី ៤៤% និងរោងចក្រដុតប្រេងកាត ៧,៦% ។ ដោយឡែក ថាមពលសូឡាមានដល់ ៦,៤% ដែលកើនឡើងជិត២ ដងធៀបនឹងឆ្នាំ២០២០។ គួរបញ្ជាក់ថា ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤២% ត្រឹមឆ្នំា២០៣០។ កម្ពុជាក៏នឹងមិនអនុម័ត ឬសាងសង់រោងចក្រថាមពលធ្យូងថ្ម ក៏ដូចជាទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ទៀតទេ ដោយនឹងងាកមករកថាមពលកកើតឡើងវិញដូចជាសូឡាជាដើម។ ត្រឹមឆ្នាំ ២០២៣ គម្រោងថាមពលសូឡាចំនួន ៧គម្រោងបន្ថែមទៀត អនុភាពសរុប ៤៩៥មេហ្គាវ៉ាត នឹងត្រូវដាក់ដំណើរការ […]
អានបន្ថែមការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៦៦% គ្រោងសម្រេចតាមផែនការ ខែកញ្ញា
ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៦៦% ហើយ បើគិតត្រឹមចុងខែមករា ឆ្នាំ ២០២២ ដោយគ្រោងនឹងបញ្ចប់ការសាងសង់តាមផែនការនៅអំឡុងខែកញ្ញា ឆ្នាំ ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងពីវឌ្ឍនភាពការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ ក្នុងពិធីបិទសន្និបាទក្រសួង កាលពីសប្ដាហ៍មុន។ បើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណជា ៥២,៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨ គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ (អានបន្ថែម) ផ្លូវនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។ គួរបញ្ជាក់ថា ក្រៅពីផ្លូវក្រវាត់ក្រុងទី ៣ ដែលកំពុងសាងសង់នេះ […]
អានបន្ថែមផ្លូវលេខ៤៨ គ្រោងនឹងសម្រេចឱ្យបាន ១៥% នៅចុងខែឧសភានេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់ឱ្យក្រុមហ៊ុនសាងសង់ ពន្លឿនការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ ទិសដៅសម្រេចឱ្យបាន១៥% ត្រឹមចុងខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីទិសដៅការងារនេះក្នុងកិច្ចប្រជុំមន្ដ្រីពាក់ព័ន្ធនឹងគម្រោង កាលថ្ងៃទី៣ ខែកុម្ភៈ។ កិច្ចប្រជុំក៏ពិភាក្សាពីវឌ្ឍនភាពការងារ ការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ កម្លាំងពលកម្ម កង្វះអ្នកបច្ចេកទេសរចនាប្លង់ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុនជាដើម។ ឯកឧត្តមថា ផ្លូវនេះជាផ្លូវសំខាន់ ដូច្នេះក្រសួងចង់ឱ្យក្រុមហ៊ុនសម្រេចការងារឱ្យបាន ១៥% គិតត្រឹមចុងខែឧសភា ឆ្នាំ២០២២ខាងមុខ ទិសដៅដើម្បីបញ្ចប់ជាស្ថាពរតាមផែនការ។ ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាងសង់ក៏បានប្តេជ្ញាអនុវត្តការងារតាមការកំណត់ ហើយនឹងផ្ដោតលើគុណភាពជាចំបង។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ។ (អានបន្ថែម) ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន KCI […]
អានបន្ថែម