កម្ពុជា-វៀតណាម កំពុងពន្លឿនការងារបើកដំណើរការច្រកព្រំដែនឡើងវិញ

កម្ពុជា-វៀតណាម កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានប្រជុំពិភាក្សាការងាររួមគ្នា ដើម្បីពន្លឿនកិច្ចព្រមព្រៀងប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនគោក ពិសេសឈានទៅបើកដំណើរការច្រកព្រំដែនរវាងប្រទេសទាំងពីរឡើងវិញឆាប់ៗនេះ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖ «រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំពុងតែបើកដំណើរការប្រទេសឡើងវិញស្ទើរទាំងស្រុងហើយ បន្ទាប់ពីកម្ពុជាមានស្ថានភាពធូរស្រាលកូវីដ-១៩»។ «ហេតុនេះ រដ្ឋាភិបាលកម្ពុជា ក៏បានពិនិត្យមើលឡើងវិញនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាជាមួយប្រទេសវៀតណាមបន្តទៀត ជាពិសេសការងារបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឱ្យដំណើរការឡើងវីញផងដែរ»។ ឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ក៏បានសាទរដល់កម្ពុជាចំពោះស្ថានភាពធូរស្រាលកូវីដ-១៩។ ឯកឧត្តម ក៏បានស្នើដល់ភាគីកម្ពុជាជួយពិនិត្យលទ្ធភាពរៀបចំបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួនមិនទាន់បានបើកដំណើរការនៅឡើយ។ គួរបញ្ជាក់ថា ភាគីទាំងពីរ មិនទាន់បញ្ជាក់ច្បាស់ពីឈ្មោះច្រកព្រំដែនដែលនឹងត្រូវបើកឡើងវិញនោះឡើយ។ ក្រៅពីច្រកព្រំដែនវៀតណាម កម្ពុជា និងថៃ ក៏គ្រោងនឹងបើកច្រកព្រំដែន ៤ កន្លែង ឡើងវិញផងដែរ រួមមាន ច្រកព្រំដែន ប៉ោយប៉ែត-បានឃ្លងលើក ច្រកព្រំដែនគីឡូ ១៣-បានខៅឌិន ច្រកម៉ាឡៃ-បានណុងព្រឿ និងច្រកបឹងត្រកួន-បានតាប្រាយ៉ា។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជា និងថៃ គ្រោងបើកច្រកទ្វារព្រំដែន ៤កន្លែង ឡើងវិញឆាប់ៗនេះ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអាជ្ញាធរខេត្តស្រះកែវ នៃប្រទេសថៃ បានពិភាក្សាលើការបើកច្រកព្រំដែនឡើងវិញ ដែលត្រូវបានបិទបណ្តោះអាសន្ន ដោយសារបញ្ហាកូវីដ១៩។ ការពិភាក្សានេះ ធ្វើឡើងរវាងមន្រ្តីជាន់ខ្ពស់ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអភិបាលខេត្តស្រះកែវ កាលពីថ្ងៃទី ១៥ ខែធ្នូ កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ Thaiger កាលពីថ្ងៃទី១៦ ធ្នូ កន្លងទៅ។ លទ្ធផលនៃកិច្ចប្រជុំ គឺភាគីនៃប្រទេសទាំង២ ឯកភាពគ្នាចង់បើកច្រកព្រំដែនចំនួន ៤ កន្លែងឡើងវិញ ប៉ុន្តែកាលបរិច្ឆេទបើកនៅមិនទាន់បង្ហាញ ព្រោះភាគីទាំងត្រូវពិភាក្សាបន្ត ពាក់ព័ន្ធនឹងការត្រួតពិនិត្យសុខភាពដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ បើតាមប្រភពដដែល ច្រកព្រំដែនទាំងពីរ មានដូចជាច្រកព្រំដែន ប៉ោយប៉ែត-បានឃ្លងលើក ច្រកព្រំដែនគីឡូ ១៣-បានខៅឌិន ច្រកម៉ាឡៃ-បានណុងព្រឿ និងច្រកបឹងត្រកួន-បានតាប្រាយ៉ា។      

អាន​បន្ថែម

ក្រសួងរៀបចំដែនដី៖ ៣ចំណុចធំៗ ត្រូវបានផ្លាស់ប្តូរ ក្រោយពេលមានច្បាប់ស្ដីពីសំណង់

វិស័យសំណង់នៅកម្ពុជា ឃើញថាមានរបៀបរៀបរយជាងមុនស្ទើរគ្រប់ផ្នែក ចាប់តាំងពីច្បាប់សំណង់ថ្មីត្រូវបានអនុវត្តកាលពីឆ្នាំ២០១៩មក ពិសេសលើអនុវិស័យធំៗ៣។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាជប៉ុន JICA នៅកម្ពុជា កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ កន្លងមកប្រទេសជប៉ុន បានជួយជ្រោមជ្រែងលើការងារជាច្រើនទាក់ទិននឹងវិស័យសំណង់ និងដីធ្លីនៅកម្ពុជា ពិសេស JICA គឺបានជួយជ្រោមជ្រែងតាក់តែងច្បាប់ស្ដីពីសំណង់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ឯកឧត្តមបានឱ្យដឹង ៖ «នៅប្រទេសកម្ពុជា មុននិងក្រោយពេលមានច្បាប់ស្ដីពីសំណង់នេះ គឺមានចំណុចធំៗ៣ មានភាពខុសប្លែកគ្នាច្រើន។ ទី ១ គឺការថយចុះនូវសំណង់ឥតច្បាប់ ២) មានការកើនឡើងនូវចំនួនវិស្វករ និងស្ថាបត្យករដែលបានចុះបញ្ជី និង ៣) ក្រុមហ៊ុនសាងសង់ក៏មានទំនុកចិត្តចំពោះរដ្ឋាភិបាលជាងមុន»។ «ដោយសារតែមានច្បាប់ស្ដីពីសំណង់ត្រឹមត្រូវ បានធ្វើឱ្យអ្នកវិនិយោគសម្រេចចិត្តមកចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានយ៉ាងភ្លូកទឹកភ្លូកដីផងដែរ» ឯកឧត្តមបានបន្ត។ ជាមួយគ្នានេះ លោកស្រី Kamei Haruko ក៏បានសង្កេតឃើញដែរថា ច្បាប់នេះបានជួយគាំទ្រដល់ការអភិវឌ្ឍន៍វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាបានយ៉ាងច្រើនផងដែរ។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

UNDP និង ក្រសួងសាធារណការគ្រោងសាងសង់ស្ថានីយសាករថយន្តអគ្គិសនី នៅខេត្តក្រុង ៥

ក្រសួងសាធារណការ និងដឹកជញ្ជូន និង UNDP កំពុងសិក្សាលទ្ធភាពបង្កើតទីតាំងស្ថានីយសាករថយន្តអគ្គិសនី នៅខេត្តក្រុងចំនួន៥ ទូទាំងប្រទេស ក្នុងនោះខេត្តបាត់ដំបង និងសៀមរាប ក៏ជាខេត្តទិសដៅផងដែរ។ នេះបើយោតាមកិច្ចចុះពិនិត្យទីតាំងផ្ទាល់ក្នុងខេត្តទាំង ២ របស់ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក កាលថ្ងៃទី១៥ -១៧ ខែធ្នូ កន្លងទៅ។ ទីតាំងក្នុងខេត្តទាំង ២ នេះ គឺផ្នែកមួយនៃជំនួយរបស់ UNDP ដែលគ្រោងនឹងជួយសាងសង់ស្ថានីយសម្រាប់សាកយានយន្តដើរដោយថាមពលអគ្គិសនីចំនួន៥ ទីតាំង នៅតាមបណ្ដារាជធានី-ខេត្ត។ ការបង្កើតឱ្យមានស្ថានីយទាំង ៥ នេះ ចាត់ទុកថាជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ក៏ដូចជាដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរឱ្យងាកមកចាប់អារម្មណ៍លើការប្រើយានយន្តដើរដោយថាមពលអគ្គិសនីផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់ឱ្យដឹងថា ការជំរុញឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គីសនី (Electric Vehicles) ជាគោលនយោបាយអាទិភាពមួយរបស់រដ្ឋាភិបាល ទិសដៅកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស។ ជាក់ស្ដែង ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី(EVs) ក្នុងនោះរួមមាន ស្ថានីយសាករថយន្តអគ្គិសនីគឺជាកន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា EVs […]

អាន​បន្ថែម

វិមានកីឡដ្ឋានមរតកតេជោ តម្លៃជិត ១៦០លានដុល្លារ បើកសម្ពោធជាផ្លូវការនៅថ្ងៃសៅរ៍នេះ

«វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃជិត ១៦០លានដុល្លារ ត្រូវបានដាក់សម្ភោធជាផ្លូវការហើយ នៅថ្ងៃសៅរ៍នេះ។ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នៃវិមានកីឡាដ្ឋាន ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ១៥ ០០០នាក់។ វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណងសម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០ លានដុល្លារ។ វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក ជាពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ ២០២៣ ខាងមុខ។

អាន​បន្ថែម

ក្រុមហ៊ុន Nestle គ្រោងសាងសង់រោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់

ក្រុមហ៊ុន Nestle ដែលជាក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈអន្តរជាតិខ្នាតធំ បានបង្ហាញគម្រោងមកវិនិយោគសាងសង់រោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូននាំចូលផលិតផលពីក្រៅប្រទេសមកលក់នៅកម្ពុជា។ គម្រោងនេះត្រូវបានលើកឡើងដោយ លោក Chandana Fernando នាយកគ្រប់គ្រងប្រចាំប្រទេស នៃការិយាល័យតំណាងក្រុមហ៊ុន Nestle នៅប្រទេសថៃ ក្នុងជំនួបជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៤ ខែធ្នូ។ ក្នុងជំនួបនេះ លោក Chandana Fernando បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងពិនិត្យលទ្ធភាពបង្កើតរោងចក្រ ជំនួសឱ្យការនាំចូលពីបរទេស ប៉ុន្តែនៅមិនទាន់បញ្ជាក់ពីផែនការលម្អិតនៅឡើយទេ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះការមកបណ្តាក់ទុនរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា និងបានស្នើឱ្យក្រុមហ៊ុនបន្តសហការជាមួយអង្គភាពពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ហើយពិនិត្យលទ្ធភាពជាក់ស្តែង។ ភាគីទាំង ២ នឹងជួបពិភាក្សាការងារម្ដងទៀត នៅប្រទេសស្វីស នាដើមឆ្នាំ២០២២៕

អាន​បន្ថែម

ជប៉ុននឹងជួយបង្កើតស្ថានីយ និងប្រព័ន្ធវាស់វែងដីធ្លីប្រើផ្កាយរណប CORS និង GNSS នៅកម្ពុជា

ទីភ្នាក់ងារ JICA បាន និងកំពុងជួយគាំទ្រកម្ពុជាក្នុងការកសាងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS ក៏ដូចជាគ្រោងនឹងផ្ដល់ជំនួយបន្ថែមដើម្បីបង្កើតប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីដោយឧបករណ៍ទំនើប GNSS នៅទូទាំងប្រទេសកម្ពុជាឆាប់ៗនេះ។ គម្រោងទាំង២ ត្រូវបានពិភាក្សាក្នុងជំនួប រវាង ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី Kamei Haruko ប្រធាន JICA នៅកម្ពុជា កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១។ គោលបំណងទី១ នៃជំនួប គឺដើម្បីស្វាគមន៍ក្រុមបេសកកម្មរបស់ JICA មកទស្សនៈកិច្ចការកសាងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS។ ស្ថានីយនេះធ្វើឡើងដើម្បីជួយធ្វើឱ្យការវាស់វែងកាន់តែសុក្រឹត្យ ជួយពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស ងាយស្រួលកំណត់ទីតាំងច្បាស់លាស់ ពន្លឿនការងារវាស់វែងគ្រប់ការងារសាងសង់ ធារាសាស្រ្ត សំណង់អគារ និងសំណង់ស៊ីវិលផ្សេងទៀត។ ស្ថានីយនេះក៏ប្រើប្រាស់សម្រាប់បញ្ជាគ្រឿងចក្រដូចជា ការកៀរដីធ្វើផ្លូវ ការពង្រាបដីធ្វើកសិកម្ម និងប្រើប្រាស់សម្រាប់ត្រួតពិនិត្យការទ្រេតនៃអគារខ្ពស់ៗ ដើម្បីបង្ការការដួលរលំជាដើម។ ចំណែកឯគោលបំណងធំនៃជំនួបនេះមួយទៀតនោះ ក៏ដើម្បីពិភាក្សាអំពីលទ្ធភាពនៃគម្រោងជំនួយឥតសំណង ស្ដីពីការបង្កើតប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីដោយឧបករណ៍ GNSS។ ប្រព័ន្ធនេះ គឺដើម្បីកំណត់ទីតាំងសកលតាមប្រព័ន្ធផ្កាយរណប តាមរយៈការបង្កើតបណ្ដាញ CORS ទូទាំងប្រទេសកម្ពុជាផងដែរ។ លោកស្រី […]

អាន​បន្ថែម

គម្រោងលើកកម្ពស់ផ្លូវជាតិ ៤៨ ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកោះកុង នឹងបើកការដ្ឋានខែមករា

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមកម្ចីកូរ៉េ ៧៨លានដុល្លារ នឹងបើកការដ្ឋានថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានផ្លូវនេះ កាលពីថ្ងៃទី១៦ ធ្នូ កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប១៤៨ គីឡូម៉ែត ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ លេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះរួមមាន ផ្លូវ ២គន្លង ប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ១១ម៉ែត្រ និងផ្លូវ ៤គន្លង ប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី១៨,៥ ម៉ែត្រដល់ ២១,៥ម៉ែត្រ។ កិច្ចសន្យាសាងសង់ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែសីហា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ILSUNG HANIL Joint Venture។ […]

អាន​បន្ថែម

រដ្ឋគ្រោងសង់ផ្លូវដែកថ្មី ២ ខ្សែ និងធ្វើទំនើបកម្មផ្លូវដែកមានស្រាប់ទៅជាផ្លូវដែកល្បឿនលឿន

រដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាគម្រោងធ្វើទំនើបកម្មផ្លូវដែកកម្ពុជាដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ហើយក៏គ្រោងនឹងសាងសង់ខ្សែផ្លូវដែកថ្មីបន្ថែមជាច្រើនខ្សែផងដែរ។ គម្រោងនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីយភាពរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១៦ ខែធ្នូ។ គម្រោងធ្វើទំនើបកម្មផ្លូវដែកឱ្យទៅជាផ្លូវដែកល្បឿនលឿន គឺសម្រាប់ទិសដៅ ២ខ្សែ គឺភ្នំពេញទៅខេត្តព្រះសីហនុ និងភ្នំពេញទៅក្រុងប៉ោយប៉ែត។ លើសពីនេះ រដ្ឋាភិបាលក៏នឹងពិនិត្យលទ្ធភាព សាងសង់ខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាមផងដែរ។ ការអភិវឌ្ឍន៍ផ្លូវដែក គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន មានផ្លូវដែក ២ ខ្សែ រួមមាន ភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត។

អាន​បន្ថែម

ដំណើរការសាងសង់មន្ទីរពិសោធន៍ជាតិសំណង់សម្រេចបាន៨០%ហើយ

គិតដល់ពេលនេះ ដំណើរការសាងសង់មន្ទីរពិសោធន៍ជាតិសំណង់ ដែលស្ថិតក្នុងបរិវេណទីស្ដីការក្រសួងដែនដីថ្មីនៅ ផ្លូវលេខ៣០៧ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រេចបាន ៨០% ហើយ។ នេះបើតាមជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយលោកស្រី Kamei Haruko ប្រធាន JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ នាឱកាសនោះ ឯកឧត្ដម ជា សុផារ៉ា បានជម្រាបជូនប្រតិភូJICA ថា បច្ចុប្បន្នដំណើរការសាងសង់មន្ទីរពិសោធន៍ជាតិសំណង់កំពុងដំណើរទៅដោយរលូន ព្រោះមានការគាំទ្រដ៏សំខាន់ពី JICA ផងដែរ។ ជាការឆ្លើយតប លោកស្រី Kamei Haruko ក៏បានបង្ហាញការកោតស្ញប់ស្ញែងចំពោះស្ថាបត្យកម្មដ៏ប្រណិតអស្ចារ្យមួយនេះ។ គួរបញ្ជាក់ថា គម្រោងនេះត្រូវបានបើកការដ្ឋាន នៅថ្ងៃទី ១៧ កក្កដា ឆ្នា២០២១ ក្រោមវត្តមានឯកឧត្តម ជា សុផារ៉ា។ អគារត្រូវសាងសង់លើផ្ទៃដី ១ហិកតា […]

អាន​បន្ថែម