ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឈានដល់ដំណាក់កាលក្រាលស្រទាប់កៅស៊ូចុងក្រោយបង្អស់

ក្រុមហ៊ុនចិន បានឱ្យដឹងថា ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពុងត្រៀមឈានដល់ដំណាក់កាលក្រាលស្រទាប់កៅស៊ូជាន់លើគេបង្អស់ហើយ ឆាប់ៗនេះហើយ ដែលជាសញ្ញាបង្ហាញថាផ្លូវនេះជិតរួចរាល់ជាស្ថាពរជាក់ពិតហើយ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រៀម បានបញ្ជាក់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថា៖ «ការក្រាលដល់ស្រទាប់ជាន់លើគេបង្អស់នេះ មានន័យថា ហាក់ដូចជាផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុ ជិតសាងសង់រួច ចេញជារូបរាងហើយ»។ កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុនក៏បានបញ្ជាក់ថា ស្ពានធំជាងគេដែលមានប្រវែងរហូតដល់ ២២៥ម៉ែត្រ នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក៏បានលេចរូបរាងបណ្ដើរៗហើយដែរ ដែលជាស្ពានឆ្លងកាត់ទទឹងទឹកជ្រោះក្បាលឆាយ។ (អានបន្ថែម) គួររម្លឹកថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ សម្រេចបាន ៦៤% ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដែលជាការបញ្ចប់មុនផែនការ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នេះមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway […]

អាន​បន្ថែម

ក្រសួងកំពុងសិក្សាប្លង់ និងតម្រាយផ្លូវក្រវាត់ក្រុងទី៣ បែកខាងកើត ភ្ជាប់ភ្នំពេញ កោះដាច់ ល្វាឯម

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាលើប្លង់ និងតម្រាយផ្លូវក្រវាត់ក្រុងទី៣ បែកខាងកើត ដែលអាចនឹងតភ្ជាប់ពីតំបន់ស្រុកល្វាឯម ឆ្លងកាត់កោះដាច់ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦។ ផែនការផ្លូវក្រវាត់ក្រុងទី ៣ បែកខាងកើតនេះ គឺការបំពេញបន្ថែមលើផ្លូវក្រវាត់ក្រុងទី៣ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ន ទិសដៅដើម្បីបង្កើតជាក្រវាត់ក្រុងពេញរង្វង់។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួង បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យនៅថ្ងៃទី១៦ ខែវិច្ឆិកានេះថា ក្រសួងកំពុងស្ថិតក្នុងការសិក្សា និងកំពុងតែគូសប្លង់តម្រាយផ្លូវ ដោយមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយថា ផ្លូវនឹងត្រូវឆ្លងកាត់ទីតាំងណាខ្លះ។ ឯកឧត្តម វ៉ាស៊ីម សុរិយា ថ្លែងថា៖ «ធម្មតា វាមាន Alignment (តម្រាយផ្លូវ) របស់វា។ គម្រោងផ្លូវក្រវាត់ក្រុងទី៣ ខាងកើតនេះ វាអាចនឹងឆ្លងកោះដាច់ កោះអន្លង់ចិន រួចត្រូវឡើងទៅផ្លូវជាតិលេខ៦»។ «ប៉ុន្តែ យើងមិនទាន់កំណត់ជាក់ច្បាស់ទេ ព្រោះក្រសួងកំពុងធ្វើតម្រាយប្លង់ផ្លូវ ២ ទៅ ៣ ជម្រើស សម្រាប់ទីតាំងដែលផ្លូវនេះត្រូវឆ្លងកាត់» ឯកឧត្ដមបានបន្ដ។ គួរបញ្ជាក់ថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន […]

អាន​បន្ថែម

ជប៉ុនប្ដេជ្ញាបន្តជួយជំរុញការអភិវឌ្ឍកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅខេត្តព្រះសីហនុ

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានសន្យាថានឹងបន្តជួយអភិវឌ្ឍកំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាម ក៏ដូចជាបរិស្ថាន ក្នុងខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីឆ្លើយតបទៅកំណើនសក្ដានុពលនៃខេត្តនេះនាពេលអនាគត។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានឱ្យដឹងដូច្នេះ ក្នុងពេលចុះទស្សនកិច្ចនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយនិងឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៥ វិច្ឆិកា កន្លងមកនេះ។ ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើស្ថានភាពបច្ចុប្បន្ន និងផែនការអនាគតរបស់កំពង់ផែ រួមទាំងគម្រោង ODA របស់ជប៉ុន និងការប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេស (SEZ) ផងដែរ។ សូមបញ្ជាក់ថា សម្រាប់ជំហានទី១នេះ ជប៉ុនផ្ដល់កម្ចីជាង ២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី ដោយការសាងសង់អាចនឹងផ្ដើមនៅឆ្នាំ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងារកំពុងគូសប្លង់។ បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ជំហាន។ (អានបន្ថែម) ក្រៅពីបានពិនិត្យកំពង់ផែ ជប៉ុនក៏បានចុះទៅពិនិត្យទីតាំងគ្រប់គ្រងសំណល់មួយចំនួនក្នុងក្រុងព្រះសីហនុ ជាមួយនឹងក្រសួងបរិស្ថាន និង UNDP ប្រចាំកម្ពុជា។ ជប៉ុនប្ដេជ្ញាទៀតថា នឹងបន្ដគាំទ្រគម្រោងទប់ស្កាត់សំណល់ប្លាស្ទិកក្នុងសមុទ្រ ទិសដៅលើកកម្ពស់បរិស្ថាន និងសោភ័ណភាពក្រុងព្រះសីហនុ។

អាន​បន្ថែម

កូរ៉េផ្ដល់ជំនួយ ៨លានដុល្លារសង់មន្ទីរពិសោធន៍ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធកសិកម្មកម្ពុជា

រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA នឹងផ្តល់ជំនួយទឹកប្រាក់ ៨លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីសាងសង់មន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពផលិតផលបសុសត្វ ក៏ដូចជាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសកសិកម្មនៅកម្ពុជា។ ការសម្រេចផ្ដល់ជំនួយនេះ ធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ។ គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ ផ្តោតទៅលើការងារសំខាន់ៗ ដូចជាការកសាងវិទ្យាស្ថានជាតិបសុសត្វ ការពង្រឹងសុវត្ថិភាពប្រព័ន្ធគ្រប់គ្រងអនាម័យ និងបទដ្ឋានគតិយុត្ត ក៏ដូចជាពង្រឹងសមត្ថភាពធនធានមនុស្សលើការងារគ្រប់គ្រងបសុសត្វ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យអង្គការ KOICA ជួយលើផ្នែកដែលកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត ស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វ ក្នុងស្រុកនៅកម្ពុជាផងដែរ ជាការឆ្លើយតប លោក Hyunjun Rho បានសន្យាថានឹងសិក្សាដោយរួមបញ្ជូលបញ្ហាប្រឈមទៅក្នុងគម្រោង៥ ឆ្នាំខាងលើ។

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនគ្រោងបំពាក់ភ្លើងបំភ្លឺបច្ចេកវិទ្យាវៃឆ្លាតតាមដងផ្លូវនានាក្នុងខេត្តកណ្តាល

ក្រុមហ៊ុនជប៉ុន មីនេបៀ Minebea (Cambodia) Co., Ltd មានគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងមានភាពសន្សំសំចៃខ្ពស់ នៅលើផ្លូវសាធារណៈនានាក្នុងភូមិសាស្ត្រខេត្តកណ្តាល ពិសេសទីក្រុងតាខ្មៅ នាពេលឆាប់ៗខាងមុខនេះ។ លោក តាកាហ្ស៊ី អាអូគី តំណាងក្រុមហ៊ុន Minebea (Cambodia) បានឱ្យដឹង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រុមហ៊ុនគ្រោងដំឡើងអំពូលភ្លើងLED ដែលសន្សំសំចៃអគ្គិសនីខ្ពស់ ប្រើប្រាស់បានយូរអង្វែង និងពិសេសអាចកំណត់កម្រិតភ្លឺបានតាមប្រព័ន្ធទំនើប។ លោកបន្ដថា អំពូលទាំងនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅកម្ពុជា ដែលមានបច្ចេកវិទ្យាខ្ពស់ និងប៉ះពាល់បរិស្ថានតិច។ ជាការឆ្លើយតប ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបង្ហាញការគាំទ្រគម្រោងនេះ ហើយអនុញ្ញាតឱ្យក្រុមហ៊ុនចុះសិក្សាឱ្យបានច្បាស់លាស់ ដើម្បីចូលរួមសន្សំសំចៃថវិកា និងធានានិរន្តរភាពនៃគម្រោង។

អាន​បន្ថែម

តើប្រទេសណាលើលោកដែលកម្មករសំណង់ប្រាក់ខែខ្ពស់បំផុត ហើយប្រទេសណាទាបបំផុត?

គេហទំព័រអន្តរជាតិ Workwear Guru ថ្មីៗនេះបានចេញរបាយការណ៍មួយ រៀងចំណាត់ថ្នាក់ប្រទេសជុំវិញពិភពលោក ពីប្រទេសដែលល្អ និងអំណោយផលបំផុតសម្រាប់កម្មករសំណង់ រហូតដល់ប្រទេសដែលអាក្រក់បំផុត ដោយផ្អែកលើកត្តាប្រាក់បៀវត្ស៍ សុវត្ថិភាព និងចំណាយនៃការរស់នៅជាទូទៅ។ ក្នុងចំណោមប្រទេសកំពូលទាំង១០ ដែលត្រូវបានចាត់ទុកជាឋានសួគ៌ល្អបំផុតសម្រាប់កម្មករសំណង់ មាន ៦ ប្រទេស ស្ថិតនៅអឺរ៉ុប ប្រទេស ២ ផ្សេងទៀត ស្ថិតក្នុងតំបន់អាស៊ី (ចិន និងសិង្ហបុរី) និង ២ ទៀតស្ថិតក្នុងទ្វីបអាមេរិកខាងជើង។ ប្រទេសដែលផ្ដល់ប្រាក់បៀវត្សរ៍ជាមធ្យមខ្ពស់បំផុតសម្រាប់កម្មករសំណង់គឺប្រទេសស្វីស ដែលប្រាក់ខែគឺដល់ទី ៧៩ ១៥៩ ដុល្លារ ក្នុងឆ្នាំ ឬជាង ៦ ៥០០ ដុល្លារក្នុង១ ខែ។ ដោយឡែក ប្រទេសដែលមានប្រាក់បៀវត្សរ៍ទាបបំផុតគឺអ៊ុយប៉េគីស្ថាន ដែលមានត្រឹម ៨៧៥ ដុល្លារ១ ឆ្នាំ ឬត្រឹម ៧២ ដុល្លារក្នុង១ ខែ ប៉ុណ្ណោះ។ ប្រទេសនៅក្នុងទ្វីបអាហ្រ្វិកភាគច្រើនស្ថិតនៅលំដាប់ក្រោមៗ។ ក្នុងនោះ ប្រទេសដែលទាប់បំផុតគឺប្រទេសយេម៉ែន និងអ៊ុយប៉េគីស្ថាន ដោយសារប្រាក់បៀវត្សរ៍ទាបខ្លាំង ខណៈ មីយ៉ាន់ម៉ា […]

អាន​បន្ថែម

ក្រុមហ៊ុនអឺរ៉ុបសហការគ្នា គ្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធ តាក់ស៊ីហោះលើអាកាសប្រើអគ្គិសនី

ក្រុមហ៊ុនមួយក្រុមនៃប្រទេសអ៊ីតាលី និងបារាំង បានបង្កើតក្រុមហ៊ុនរួមមួយឈ្មោះថា Urban Blue ដើម្បីសិក្សា និងបង្កើតគម្រោងតាក់ស៊ីហោះលើអាកាសដោយប្រើថាមពលអគ្គិសនី សម្រាប់ផ្ដល់សេវាដឹកជញ្ជូនអ្នកដំណើរពីព្រលានយន្តហោះចូលក្នុងក្រុង ដោយមិនចាំបាច់ស្ទះចរាចរណ៍។ នេះបើយោងតាម GCR ។ ក្រុមហ៊ុននេះ ត្រូវបង្កើតដោយក្រុមហ៊ុនព្រលានយន្តហោះនៅទីក្រុង Rome, Venice, Bologna និង Nice។ គោលបំណងដំបូងគឺដើម្បីសិក្សាពីលទ្ធភាពប្រតិបត្តិការនៃបណ្តាញ ក៏ដូចជាវិភាគពីបញ្ហាបច្ចេកទេស និងហិរញ្ញវត្ថុជាដើម។ តាក់ស៊ីហោះលើអាកាស ឬ vertical take-off and landing (VTOL) vehicles នេះ គឺស្រដៀងគ្នានឹងឧទ្ធម្ភាគចក្រដូច្នោះដែរ តែប្រើអគ្គិសនី និងមានខ្នាតតូចជាង។ ចំណុចល្អ គឺវាអាចហោះត្រង់ឡើងលើបានភ្លាម ដោយមិនចាំបាច់មានទីលានធំដូចយន្តហោះទេ ហើយដោយសារមានទំហំតូច វាគឺងាយស្រួលចតជាងឧទ្ធម្ភាគចក្រ។ ក្រុមហ៊ុន Urban Blue សង្ឃឹមថាខ្លួននឹងក្លាយជាក្រុមហ៊ុនធំជាងគេតែមួយគត់ ដែលធ្វើអាជីវកម្មនេះនៅអឺរ៉ុប។ គួរបញ្ជាក់ថា តាមផែនការ ទីក្រុង Rome និង Paris គ្រោងនឹងចាប់ផ្តើមផ្តល់សេវាតាក់ស៊ីហោះនេះ នៅឆ្នាំ ២០២៤ ខណៈប្រទេសអ៊ីតាលីទាំងមូល ត្រៀមផ្ដល់សេវាទ្រង់ទ្រាយធំនៅឆ្នាំ […]

អាន​បន្ថែម

រដ្ឋទំលាក់កញ្ចប់ថវិកាថែម សង់ចំណតឡាន និងតបណ្ដាញលូចូលផ្ទះពលរដ្ឋនៅសៀមរាបឥតគិតថ្លៃ

សម្តេច ហ៊ុន សែន បានប្រកាសទំលាក់កញ្ចប់ថវិកាជិត ៤ លានដុល្លារបន្ថែមទៀត លើគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅសៀមរាប ដើម្បីសាងសង់ចំណតឡានស្ដង់ដារតាមបណ្ដោយផ្លូវជាតិ ៦ និងដើម្បីតភ្ជាប់ផ្ទះពលរដ្ឋជិត ២ម៉ឺនខ្នងចូលទៅប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀង ដោយឥតគិតថ្លៃ ។ នេះបើយោងតាមសន្និសីទសារព័ត៌មាន ស្តីពីការវិវឌ្ឍន៍នៃផ្លូវ ៣៨ក្នុងក្រុងសៀមរាប នៅថ្ងៃទី១៤ ខែវិច្ឆិកា ២០២១។ ចំពោះ ការងាររៀបចំចំណត នឹងធ្វើឡើងនៅសងខាងផ្លូវជាតិលេខ៦ ចាប់ពីស្ពានព្រះរាជដំណាក់ទៅ។ ដោយឡែក សម្រាប់ការភ្ជាប់ផ្ទះពលរដ្ឋចូលប្រព័ន្ធលូទឹកកង្វក់ និងទឹកភ្លៀង នឹងត្រូវធ្វើឡើងដោយឥតគិតថ្លៃ។ បើពលរដ្ឋណាបានបង់ថរិកាហើយ ឣាចទៅដកយកថវិកាត្រឡប់មកវិញពីស្ថាប័នណាដែលបងប្អូនបានបង់ជូន។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា នេះគម្រោងផ្លូវ៣៨ ខ្សែនេះ សម្រេចបានប្រមាណ ៩០% ដោយនឹងរួចរាល់ជាស្ថាពរនៅចុងឆ្នាំនេះ។ គម្រោងផ្លូវនេះ មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក បន្ថែមទៀត នឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់៕

អាន​បន្ថែម

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជាង៥០លានដុល្លារ នឹងសង់រួចចុងខែវិច្ឆិកានេះ

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជាង៥០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វង្ស សូត្រ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនេះ នឹងក្លាយជាកន្លែងបំរើសេវាសុខាភិបាលប្រកបដោយបរិក្ខារទំនើបស្តង់ដារខ្ពស់។ មន្ទីរពេទ្យនេះ មានអគារចំនួន៨ខ្នង ៥ជាន់ កម្ពស់២៤ម៉ែត្រ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកសម្រាប់អគារសម្រាកពេទ្យមានចំនួន៥ជាន់ អគារសម្ភពរោគស្ត្រី និងកុមារចំនួន៥ជាន់ អគារវេជ្ជសាស្រ្ត អគាររដ្ឋបាល និងស្នាក់នៅចំនួន២ជាន់ និងអគារផ្សេងៗទៀត១ជាន់។ អគារទាំងមូល សាងសង់លើផ្ទៃដី ២៤.៣០០ម៉ែត្រការ៉េ ដែលនឹងមានទំហំផ្ទៃក្រឡាសរុប ៥៥.៨១៥ម៉ែត្រការ៉េ។ គួរបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ (អានបន្ថែម) មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន គឺជាគម្រោងទី២ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីគម្រោងទី១ […]

អាន​បន្ថែម

ពីឆ្នាំ១៩៩៨ ទល់បច្ចុប្បន្ន កម្ពុជាសង់ផ្លូវកៅស៊ូសរុបជាង ១៥ ០០០គម និងស្ពានធំ ២០កន្លែង

ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទក្រាលកៅស៊ូ ប្រវែងសរុបជាង ១៥ ០០០គីឡូម៉ែត្រ ក៏ដូចជាសាងសង់ស្ពានធំៗសរុបចំនួន ២០កន្លែង ឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក នាឱកាសធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ចាប់តាំងពីកម្ពុជាទទួល បានសន្តិភាព និងស្ថិរភាពពេញលេញ នៅក្នុងឆ្នាំ១៩៩៨ កម្ពុជាបានកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូបានប្រវែង ១៥ ០០០គីឡូម៉ែត្រ បានសាងសង់ស្ពាន ចំនួន២០កន្លែង ឆ្លងកាត់ទន្លេមេគង្គ ទន្លេ បាសាក់ និងទន្លេសាប។ «លើសពីនេះ កម្ពុជាក៏បានលើកកម្ពស់ព្រលានយន្តហោះ ចំនួន៣ តាមស្តង់ដាអន្តរជាតិនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងបន្តអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ ចំនួន៣កន្លែង ដោយឈរលើគោលការណ៍ កសាង-ប្រតិបត្តិ-ផ្ទេរ (BOT) នៅភ្នំពេញ ខេត្តសៀមរាប […]

អាន​បន្ថែម