គន្លឹះមួយដែលជួយឱ្យការគូរប្លង់ គ្រប់គ្រងការដ្ឋាន និងថែទាំសំណង់ ងាយស្រួលជាងមុន គឺ…

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញលំដាប់ពិភពលោកផ្នែកកម្មវិធីវិស្វកម្មសំណង់ បានឱ្យដឹងថាបច្ចេកវិទ្យាភូមិសាស្ត្រលំហ ឬ 3D geospatial ដែលខ្លួនបានទិញពី Cesium បាន និងកំពុងជួយឱ្យគ្រប់ដំណាក់កាលនៃគម្រោងសំណង់នានាជុំវិញពិភពលោក ទាំងការគូរប្លង់ ដេញថ្លៃ ធ្វើបទបង្ហាញដល់សាធារណៈជន គ្រប់គ្រងការដ្ឋាន និងពិសេសថែទាំសំណង់ក្រោយសង់រួច បានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។

ចំណុចសំខាន់បំផុតនៃបច្ចេកវិទ្យានេះគឺការបង្ហាញនូវគម្រោងលើទីតាំងជាក់ស្ដែង ដែលមើលទៅដូចពិត។ ដូច្នេះ មិនថាម្ចាស់គម្រោង វិស្វករ​ ឬសាធារណជាន ឬអ្នកវិនិយោគគឺមិនចាំបាច់ស្រមៃទៀតទេ គ្រប់យ៉ាងអាចឃើញនឹងភ្នែក។ កត្តានេះនឹងធ្វើឱ្យការសម្រេចចិត្តរបស់គ្រប់ផ្នែកពាក់ព័ន្ធធ្វើឡើងដោយមានប្រសិទ្ធភាព។

សម្រាប់ម្ចាស់គម្រោង គាត់អាចដឹងថាតើត្រូវបន្ថែម និងបន្ថយអ្វី ដើម្បីឱ្យគម្រោងមានផលចំណេញច្រើនបំផុត ខណៈប៉ះពាល់ដល់បរិស្ថាន និងសង្គមបំផុត ហើយសម្រាប់សាធារណជានគាត់អាចដឹងថាគម្រោងនឹងផ្ដល់ប្រយោជន៍ដល់សហគមន៍ឬទេ រីឯអ្នកវិនិយោគក៏ដឹងថាគួរបោះទុនឬយ៉ាងណា។ ការងារទាំងនេះសុទ្ធតែអាចធ្វើបានលើកុំព្យូទ័រមុនបើកការដ្ឋាន។

កាន់តែពិសេស បច្ចេកវិទ្យា 3D Geospatial នេះត្រូវបានប្រើរួមជាមួយនឹងទិន្នន័យរបស់ក្រុមហ៊ុន Blyncsy (Bentley ទើបតែទិញយកផងដែរ)។ Blyncsy គឺក្រុមហ៊ុនដែលមានទិន្នន័យផ្លូវក្នុងដៃច្រើនបំផុត ហើយនៅពេលប្រើរួមជាមួយនឹងទិន្នន័យភូមិសាស្ដ្រ 3D geospatial របស់ Cesium គ្រប់យ៉ាងគឺអាចបង្ហាញបានដូចយើងចុះទៅមើលនៅទីតាំងផ្ទាល់ដូច្នោះដែរ។

លើសពីនេះ កម្មវិធីនេះគឺលឿន និងរលូន ព្រោះគ្របយ៉ាងគឺជាទិន្នន័យចំហ ហើយស្ថិតនៅក្នុង Cloud  ហើយអាចប្រើបានជាមួយនឹងប្រភេទទិន្នន័យចម្រុះពីកម្មវិធីផ្សេងៗ (BIM, GIS, CAD) ដើម្បីគ្រប់គ្រង និងតាមដានវឌ្ឍនភាព ក៏ដូចជាធ្វើបទបង្ហាញគម្រោងក្នុងទម្រង់ជា VR/AR ដូចពិត។

គួរបញ្ជាក់ថា អ្នកអភិវឌ្ឍន៍រាប់ម៉ឺននាក់កំពុងប្រើប្រាស់ Cesium ដើម្បីតាមដានទីតាំងគម្រោងសំណង់នៅទូទាំងពិភពលោក ក៏ដូចជាដើម្បីអនុវត្តការវាស់វែងបែបអនឡាញផងដែរ។

បច្ចេកវិទ្យានេះបង្ហាញពីទន្សនៈរបស់ Bentley ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីភូមិសាស្ត្រលំហបើកចំហ ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវសេរីភាព ភាពអាចប្រើរួមគ្នា និងសមត្ថភាពក្នុងការធ្វើការជាមួយទិន្នន័យ និងឧបករណ៍របស់ពួកគេកាន់តែមានប្រសិទ្ធភាព ពោលគឺដើម្បីបង្កើត ហេដ្ឋារចនាសម្ព័ន្ធពិភពលោកដែលធន់ និងមាននិរន្តភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើកម្មវិធី iTwin ដោះស្រាយបញ្ហាជាប់គាំងនៃការដ្ឋានផ្លូវល្បឿនលឿននៅអាល្លឺម៉ង់ដូចម្ដេច?

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងប្រទេសអាល្លឺម៉ង់ បានត្រឡប់មកដំណើរការល្អឡើងវិញ និងកំពុងបំបែកកំណត់ត្រាប្រសិទ្ធភាព បន្ទាប់ពីមានការកែសម្រួលយុទ្ធសាស្ត្រឌីជីថល ក្រោយគម្រោងនេះជួយនឹងវិបត្តិធ្ងន់ធ្ងរ។ ក្រុមហ៊ុន Viscan GmbH ដែលជាអ្នកទទួលខុសត្រូវក្នុងការបង្កើត “គំរូឌីជីថលថតចម្លងពីការពិត” (digital twin) សម្រាប់ការពង្រីកផ្លូវល្បឿនលឿន B29 ក្នុងតំបន់ Baden-Württemberg បានសង្គ្រោះគម្រោងនេះពីបរាជ័យផ្នែកបច្ចេកទេស តាមរយៈការធ្វើបច្ចុប្បន្នភាពប្រព័ន្ធដំណើរការទិន្នន័យរបស់ខ្លួន។ គម្រោងខ្នាតយក្ស មានគោលបំណងកត់ត្រាវឌ្ឍនភាពនៃការសាងសង់ជារៀងរាល់ថ្ងៃលើសំណង់ថ្មីចំនួន ៩ រួមមានស្ពាន និងជញ្ជាំងទប់ដីជាដើម។ ទោះបីជាក្រុមការងាររបស់ Viscan បានប្រើប្រាស់ដ្រូន (drones) និងឧបករណ៍ស្កែនទំនើបៗដើម្បីប្រមូលទិន្នន័យដ្ឋានក៏ដោយ ប៉ុន្តែ cloud software ដែលមានស្របា់របស់ពួកគេមិនអាចទប់ទល់នឹងបរិមាណការងារដ៏ច្រើនលើសលប់បានឡើយ។ នេះបង្កជាបញ្ហាកកស្ទះផ្នែកបច្ចេកទេស ដែលបានបណ្តាលឱ្យទិន្នន័យខ្វះសុក្រឹតភាព និងតម្រូវឱ្យអ្នកជំនាញចំណាយពេលកែប្រែប្លង់ឌីជីថលដោយដៃ។ ការធ្វើបែបនេះគឺយ៉ាងយឺតយ៉ាវណាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កាលវិភាគបញ្ចប់គម្រោង។ ដោយមើលឃើញថាប្រព័ន្ធឌីជីថលចាស់កំពុងមានបញ្ហា លោក Nicolai Nolle នាយកប្រតិបត្តិក្រុមហ៊ុន Viscan បានប្តូរយុទ្ធសាស្ត្រមកសហការជាមួយក្រុមហ៊ុន Bentley Systems វិញ។ តាមរយៈការប្តូរមកប្រើប្រាស់ម៉ាស៊ីន iTwin Capture ក្រុមការងារអាចធ្វើឱ្យដំណើរការទិន្នន័យមានលក្ខណៈស្វ័យប្រវត្តិ និងលុបបំបាត់ការកែសម្រួលដោយដៃបានយ៉ាងច្រើន។ កម្មវិធីថ្មីនេះ បានជួយឱ្យ Viscan […]

លំហូរការងារបែប Data-Driven ជួយសម្រួលការងារវិស្វកម្មបានយ៉ាងដូចម្ដេច?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវិស័យវិស្វកម្ម និងសំណង់បានពឹងផ្អែកលើការផ្លាស់ប្តូរឯកសារឌីជីថល ដូចជាឯកសារ DWG និង PDF ជាដើម តាមអ៊ីម៉ែល ឬតាម cloud បែបធម្មតាៗ។ ប៉ុន្តែនៅពេលគម្រោងកាន់តែធំ លំហូរការងារបែប Data-Driven កំពុងដើរតួរយ៉ាងសំខាន់។ តើលំហូរការងារបែប Data-Driven នេះមានន័យដូចម្ដេច? ជួយសម្រួលការងារយ៉ាងណា? លំហូរការងារបែប Data-Driven គឺជាការរៀបចំព័ត៌មានឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់។ ការផ្លាស់ប្តូរនេះធានាថា គោលដៅចុងក្រោយនៃគម្រោង មិនមែនគ្រាន់តែជាសំណង់រូបវន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជា “ហេដ្ឋារចនាឌីជីថល” (Digital Asset) ដែលត្រូវបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវសម្រាប់ម្ចាស់គម្រោងដើម្បីប្រើប្រាស់ក្នុងរយៈពេលវែង។ អ្នកជំនាញបានប្រៀបធៀបលំហូរការងារបែប Data-Driven ទៅនឹងកំពូលភ្នំអេវឺរ៉េស។ ក្នុងគំរូនេះ Digital Twin ចុងក្រោយបង្អស់គឺជាកំពូលភ្នំ ខណៈដែល “iModels” ផ្សេងៗដើរតួជាជំរំសម្រាកដែលត្រូវបានបង្កើតឡើងតាមផ្លូវ។ ទិន្នន័យនឹងអាចបន្តទៅកាន់ជំរំបន្ទាប់បាន លុះត្រាតែវាត្រូវបានផ្ទៀងផ្ទាត់ និងចាត់ទុកថាសមស្របសម្រាប់គោលបំណងបន្ទាប់ ដើម្បីធានាថាព័ត៌មានត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ក្នុងអំឡុងពេលសាងសង់។ ដំណើរនេះចាប់ផ្តើមនៅ “ជំរំមូលដ្ឋានរបស់ក្រុមការងារ” ដែលនៅទីនោះ អ្នករចនាធ្វើការលើកម្មវិធី CAD ។ ជំនួសឱ្យការផ្ញើឯកសារតាមអ៊ីមែល ពួកគេបានបញ្ចូលខ្លឹមសាររបស់ពួកគេទៅក្នុង iModel។ នៅក្នុងនោះ នឹងមានពិនិត្យការងារដែលកំពុងដំណើរការ […]

Bentley បើក​ឱ្យសាកប្រើ iTwin Capture Modeler Flex ដោយឥតគិតថ្លៃ នៅដំណាក់ដំបូង

Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល (Digital Twin) ថ្មី ដោយធ្វើឱ្យវិធីប្រើងាយស្រួល សាមញ្ញ និងមានភាពបត់បែនខ្ពស់ ដើម្បីឱ្យគ្រប់ភាគីអាចចូលប្រើប្រាស់បាន។ ការធ្វើទំនើបកម្មតាមរយៈលំហូរការងារ iTwin Capture ថ្មីនេះ ក៏ដើម្បីពង្រីកវិសាលភាពនៃការបង្កើតគំរូទិដ្ឋភាពជាក់ស្តែង (Reality Modeling)  និងដើម្បីលុបបំបាត់របាំងបច្ចេកទេសក្នុងរៀនប្រើកម្មវិធីដែលជាការចំណាយខ្ពស់នៅដំណាក់កាលដំបូង។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធបានជួបការលំបាកជាមួយសំណុំទិន្នន័យដ៏ធំ ដូចជា LiDAR Point Clouds ក៏ដូចជារូបថតដែលមានកម្រិតច្បាស់ខ្ពស់។ ទិន្នន័យទាំងនេះ ជាទូទៅគឺធ្វើឱ្យកុំព្យូទ័រគាំងមិនអាចដំណើរការបាន។ ដូច្នេះហើយ លំហូរការងារដែលបានកែលម្អថ្មីរបស់ Bentley ដោះស្រាយចំណុចរអាក់រអួលទាំងនេះ ដោយបំបែកការរៀបចំទិន្នន័យចេញពីការដំណើរការទិន្នន័យកម្រិតធ្ងន់។ ចំណុចសំខាន់នៃផលិតផលថ្មីនេះគឺ iTwin Capture Modeler Flex ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមគម្រោងដោយមិនគិតថ្លៃ។ នេះជួយកាត់បន្ថយហានិភ័យក្នុងដំណាក់កាលដំបូង ពោលគឺក្រុមការងារអាចបញ្ចូល កែសម្រួល និងរៀបចំទិន្នន័យ បានក្នុងកម្មវិធីដោយមិនចាំបាច់សម្រេចបង់លុយភា្លមៗនោះទេ។ នៅពេលដែលគម្រោងរួចរាល់ ក្រុមការងារអាចមានជំរើស ២។ ទីមួយ ការប្រើប្រាស់ iTwin Capture Engine ដោយក្រុមហ៊ុនអាចប្រើប្រាស់ឧបករណ៍ផ្នែករឹងផ្ទាល់ខ្លួន ដើម្បីដំណើរការម៉ាស៊ីនច្រើនក្នុងពេលតែមួយ (Parallel) ដែលស័ក្តិសមបំផុតសម្រាប់គម្រោងដែលទាមទារសន្តិសុខខ្ពស់ […]

Digital Twins និង IoT ជួយដោះស្រាយបញ្ហាក្នុងវិស័យរ៉ែ និងថាមពលបានយ៉ាងដូចម្ដេច?

យោងតាមរបាយការណ៍ឧស្សាហកម្មថ្មីមួយពី Bentley Systems បានឱ្យដឹងថា ៨៨% នៃស្ថាប័នរ៉ែនាពេលបច្ចុប្បន្ន បានទទួលស្គាល់ថាបច្ចេកវិទ្យា Digital Twins គឺជាបច្ចេកវិទ្យាដែលមានឥទ្ធិពលខ្លាំង ដោយក្នុងនោះជិត ៩០% កំពុងអនុវត្ត ឬកំពុងរៀបចំផែនការគម្រោងនេះរួចជាស្រេច។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទិន្នន័យរ៉ែត្រូវបានរក្សាទុកដាច់ដោយឡែកពីគ្នា ពោលគឺឯកសារនានា និងវិវឌ្ឍនាភាពការការដ្ឋា មិនត្រូវបានតភ្ជាប់គ្នាដោយរលូន។ បច្ចុប្បន្ននេះ ឧស្សាហកម្មនេះកំពុងងាកទៅរក “Evergreen Digital Twins” ដែលជាគំរូនិម្មិតនៃទីតាំងអណ្តូងរ៉ែ ដែលរួមបញ្ចូលទិន្នន័យ IoT តាមពេលវេលាជាក់ស្តែង (Real-time)។ ការផ្លាស់ប្តូរនេះគឺផ្ដោតលើប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិ។ បច្ចុប្បន្ន ៧២% នៃទិន្នន័យត្រួតពិនិត្យស្ថានភាពត្រូវបានប្រមូលដោយស្វ័យប្រវត្តិ ហើយតួលេខនេះត្រូវបានរំពឹងថានឹងកើនឡើងដល់ ៨០% ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ក្រៅពីនេះ ៨២% នៃម្ចាស់អណ្តូងរ៉ែបានរាយការណ៍ថា ស្វ័យប្រវត្តិកម្មនេះបានកាត់បន្ថយចំណាយលើគម្រោងយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈពេលដែលតម្រូវការសកលសម្រាប់រ៉ែសំខាន់ៗដូចជា លីចូម (Lithium) និងទង់ដែង កំពុងកើនឡើងយ៉ាងខ្លាំង ក្រុមហ៊ុនរ៉ែកំពុងប្រឈមមុខនឹងសម្ពាធក្នុងការបង្កើនសុវត្ថិភាព និងសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការភាយឧស្ម័នកាបូន។ Digital Twins បានជួយឱ្យវិស្វករផ្លាស់ប្តូរពីការថែទាំបែបអកម្ម (គឺជាវិធីសាស្ដ្រដែលចាំពេលមានបញ្ហាទើបដោះស្រាយជាក់ស្ដែង) ទៅជាការថែទាំបែបព្យាករណ៍ទុកជាមុន។ ការកម្មវិធី Digital Twin […]

សហភាពអ៊ឺរុបត្រៀមធ្វើទំនើបកម្មបណ្ដាញអគ្គិសនីមុនឆ្នាំ ២០២៣ ដោយប្រើឌីជីថលភ្លោះ

សហភាពអឺរ៉ុបកំពុងងាកទៅរកយុទ្ធសាស្ត្រឌីជីថល ដើម្បីធ្វើទំនើបកម្ម និងថែទាំប្រព័ន្ធអគ្គិសនីឱ្យមានប្រសិទ្ធភាពជាងមុន ដើម្បីសម្រេចតាមគោលដៅប្រទេសបៃតងនៅឆ្នាំ ២០៣០ តាមរយៈការប្រើបច្ចេកវិទ្យាឌីជីថល Digital Twin។ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់សហភាពអឺរ៉ុបមានប្រវែងជាងមួយលានគីឡូម៉ែត្រ និងបម្រើអតិថិជនចំនួន ៦០០ លាននាក់។ ដើម្បីសម្រេចបាននូវគោលដៅបៃតង បណ្តាញអគ្គិសនីនេះត្រូវតែមានសមត្ថភាពបញ្ជូនឱ្យដល់ ១៣៦ ហ្ស៊ីហ្គាវ៉ាត់ (gigawatts) នៅត្រឹមឆ្នាំ ២០៣០។ ទោះជាយ៉ាងណាក៏ដោយ បណ្ដាញទាំងនេះគឺសភាពចាស់ជរា ហើយកំពុងជិតផុតអាយុកាលប្រើប្រាស់ ខណៈបណ្ដាញទាំងនេះក៏ត្រូវការធ្វើទំនើបកម្មដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន។ នេះបើយោងតាមអង្គភាព Eurelectric។ ដូច្នេះហើយ សហភាពអឺរ៉ុបបាន និងកំពុងចេញគោលនយោបាយជាបន្តបន្ទាប់ ដោយមួយក្នុងចំណោមនោះគឺការប្រើប្រាស់បច្ចេកវិទ្យាដើម្បីមកគ្រប់គ្រង ថែទាំង និងសាងសង់បណ្ដាញទាំងចាស់ និងថ្មី។ ក្រុមការងារក៏បានងាកទៅប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន Bentley Systems ពិសេសកម្មវិធី Digital Twin។ ខុសពីប្រព័ន្ធស្វ័យប្រវត្តិកម្មធម្មតាដែលគ្រាន់តែតាមដានលំហូរថាមពល កម្មវិធី Digital Twin ផ្តល់នូវគំរូនិម្មិតថ្មី ដែលមានសុក្រឹតភាពខ្ពស់ និងងាយគ្រប់គ្រង។ តាមរយៈការប្រើប្រាស់កម្មវិធី Digital Twin វិស្វករអាចធ្វើតេស្តសាកល្បងសម្ពាធ (stress tests) ព្យាករណ៍ពីតម្រូវការថែទាំ និងចែករំលែកទិន្នន័យឆ្លងកាត់ព្រំដែនក្នុងពេលជាក់ស្តែង (real-time)។ […]

អេហ្ស៊ីបប្រើ OpenPaths ព្យាករបញ្ហាវិស័យដឹកជញ្ជូននៅ ១០ ឆ្នាំក្រោយ ដើម្បីរៀបផែនការមេ

ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដែលកំពុងមានសភាពចាស់ទ្រុឌទ្រោម រដ្ឋបាលតំបន់ Greater Cairo (GCR) នៃប្រទេសអេហ្ស៊ីបកំពុងប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ក្រុមហ៊ុន Bentley Systems ដើម្បីព្យាករបញ្ហាដែលអាចនឹងកើតនៅក្នុងវិស័យដឹកជញ្ជូននាពេលអនាគត និងបង្កើតផែនការមេឱ្យសមស្រប។ គម្រោងនេះត្រូវបានអនុវត្តដោយក្រុមហ៊ុន CitiME ដោយប្រើប្រាស់កម្មវិធី Bentley OpenPaths™ CUBE™។ កម្មវិធីគឺការវិភាគបែប mobility analytics ដែលជួយឱ្យអ្នករៀបចំផែនការអាចធ្វើសមាហរណកម្មទិន្នន័យពីប្រភពនានាមកក្នុងប្រព័ន្ធតែមួយ។ និយាយឱ្យងាយយល់​ កម្មវិធីនេះជួយប្រមូលទិន្នន័យចរាចរណ៍ពីទាំងយានយន្តឯកជន និងការដឹកជញ្ជូនសាធារណៈ ដើម្បីវិភាគរកបញ្ហា និងដំណោះស្រាយ។ លើសពីនេះទៅទៀត ក្រុមការងារអាចធ្វើការតេស្ដ ឬបង្កើតសេណារីយ៉ូអំពីផលប៉ះពាល់នានានៃផ្លាស់ប្តូរនាពេលអនាគតលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់បាន ដោយមិនចាំបាច់ប៉ះពាល់លើការដ្ឋានជាក់ស្ដែង។ តាមរយៈការសាកល្បងសេណារីយ៉ូ “ចុះបើ” (what-if) ផ្សេងៗ ពួកគេអាចកំណត់រកការវិនិយោគ និងដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុតសម្រាប់ការទីតាំងទាំងនោះដោយមានចីរភាព។ ជាក់ស្ដែង គម្រោងនេះគឺនិន្នាការសកលនៃការប្រើប្រាស់បច្ចេកវិទ្យា Digital Twins សម្រាប់ការរៀបចំផែនការទីក្រុង ក្នុងគោលបំណងកាត់បន្ថយឧស្ម័នកាបូនរាប់ពាន់តោន បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើរ និងលើកកម្ពស់ការធ្វើដំណើរដែលសកម្ម។ - Video Advertisement -