បារាំង និងអឺរ៉ុប ប្តេជ្ញាជួយពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា, ខណៈបារាំងគ្រោងផ្តល់ហិរញ្ញប្បទាន ២៧៥លានអឺរ៉ូ
ប្រទេសបារាំង និងសហភាពអឺរ៉ុបបានអះអាងជាថ្មីពីការយកចិត្តទុកដាក់ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យទឹកនៅកម្ពុជា ដោយប្រទេសបារាំងគ្រោងនឹងហិរញ្ញប្បទានប្រមាណ ២៧៥លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៧។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសដោយលោកស្រី Sandrine Boucher នាយកប្រចាំប្រទេសនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងជំនួបជាមួយហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងកិច្ចពិភាក្សានោះ លោកស្រី Boucher បានគូសបញ្ជាក់ថា ថវិកាប្រមាណ ៧០% សម្រាប់ការអភិវឌ្ឍក្នុងវិស័យទឹកស្អាត។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់អំណាចដល់វិស័យឯកជន AFD កំពុងសហការជាមួយធនាគារពាណិជ្ជដើម្បីបង្កើតកញ្ចប់ឥណទានថ្មីតាមរយៈ PROPARCO ក្នុងគោលបំណងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រតិបត្តិករទឹកឯកជន។ គំនិតផ្តួចផ្តើមនេះមានសារៈសំខាន់ណាស់ ដោយសារប្រតិបត្តិករទាំងនេះដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់សហគមន៍ជនបទ។ ក្នុងនោះដែរ ឯកឧត្តម ហែម វណ្ណឌី បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយក្រុមហ៊ុន PROPARCO ដែលជាដៃគូបម្រើវិស័យឯកជនរបស់ AFD ដើម្បីសម្រួលការផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់សមរម្យសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដោយសារប្រតិបត្តិករទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់ប្រជាជនក្នុងតំបន់ជនបទ។ លើសពីនេះ តំណាងមកពីសហភាពអឺរ៉ុបបានសម្តែងការគាំទ្រយ៉ាងខ្លាំងរបស់ពួកគេចំពោះកំណែទម្រង់ចាំបាច់នៅក្នុងវិស័យទឹករបស់កម្ពុជាផងដែរ។ លោក Koen Everaert អនុប្រធានកិច្ចសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានរំលឹកឡើងវិញថា ទឹក ថាមពល […]
ក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកវិស្វកម្មមកពីជប៉ុន បង្ហាញចេតនាចង់វិនិយោគលើវិស័យប្រព្រឹត្តិកម្មទឹកកខ្វក់ នៅព្រះសីហនុ
ក្រុមហ៊ុន YACHIYO Engineering Co., Ltd. ដែលមានជំនាញប្រឹក្សាផ្នែកវិស្វកម្មដ៏ធំមួយនៅប្រទេសជប៉ុន បានបង្ហាញពីបំណងចង់ពង្រីកប្រតិបិត្តការរបស់ខ្លួនក្នុងគម្រោងអភិវឌ្ឍប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ។ នេះបើតាមជំនួបរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក DEMIZU Shigemitsu ប្រធានក្រុមហ៊ុន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានលើកឡើងអំពីវឌ្ឍនភាពនៃដំណើរការនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅកម្ពុជាពាក់ព័ន្ធនឹងការកែច្នៃសំណល់។ ទន្ទឹមនឹងនេះ លោកក៏បានបើកបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនដែលចង់ពង្រីកការវិនិយោគអភិវឌ្ឍគម្រោង ប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ដោយបញ្ជាក់ថា ការវិនិយោគនេះ នឹងនាំមកជាមួយនូវបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ លោកប្រធានបានបន្ថែមថា ក្រុមហ៊ុនមានបច្ចេកវិទ្យាទំនើបក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងតាមទឹកកខ្វក់ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈការលើកកម្ពស់អនាម័យសាធារណៈ ក៏ដូចជាការចូលរួមអភិវឌ្ឍទីក្រុងឆ្លាតវៃផងដែរ។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលកំពុងវិនិយោគលើគម្រោងការកែច្នៃសំណល់នៅកម្ពុជា។ លើសពីនេះ សម្តេចក៏គូសបានបញ្ជាក់ពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាថា វាក៏មិនខុសពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជប៉ុននោះទេ ដែលការវិនិយោគលើការកែច្នៃសំណល់ និងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីឆ្លើយតបនឹងតម្រូវការ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា ACHIYO Engineering Co., […]
អង្គការភ្លែន ប្តេជ្ញាបន្តជួយកម្ពុជាអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមកញ្ចប់ថវិកា ៣០លានដុល្លារ
អង្គការភ្លែនអន្តរជាតិ (Plan International) បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីបន្តគាំទ្រគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទរយៈពេល ២៤ឆ្នាំ (គិតចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៧) ដោយប្រើប្រាស់ថវិកាចំនួន ៣០លានដុល្លារ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានអនុវត្តលើគម្រោងគាំទ្រការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, សុខភាព និងអាហារូបត្ថម្ភ និងការចូលរួមរបស់កុមារកម្ពុជា។ ពាក់ព័ន្ធនឹងគម្រោងនេះដែរ លោកស្រី GWYNNETH WONG នាយិកាអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ក៏ប្តេជ្ញាចិត្តថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជាឱ្យរិតតែមានភាពស្អិតល្មួតបន្ថែមទៀត។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោកស្រី Gwynneth Wong នាយិកាអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា និង ឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន ក៏បានរំលឹកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងជាមួយអង្គការភ្លែនអន្តរជាតិនាពេលកន្លងមក ហើយឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។ បើតាមក្រសួងអភិវឌ្ឍន៍ជនបទ នាពេលកន្លងមក អង្គការភ្លែនអន្តរជាតិ តែងតែបានរួមចំណែកក្នុងការជួយនៅតំបន់ជនបទ ក្នុងវិស័យអប់រំ សុខភាព និងអនាម័យ ទឹកស្អាតជនបទ។ លើសពីនេះ អង្គការភ្លែន […]
កម្ពុជា-កូរ៉េ ចុះអនុស្សរណៈរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការអនុវត្តការគ្រប់គ្រងទឹក កម្ពុជា និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹកនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងលោក Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង។ អនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ មានសុពលភាព ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពបរិស្ថាន ដែលរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។ តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរបានផ្តោតលើក្របខ័ណ្ឌការងារមួយចំនួនដូចជា៖ ការគ្រប់គ្រងធនធានទឹកចម្រុះ ការពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានជាមុនសម្រាប់គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ការលើកកម្ពស់ស្ថាប័ន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបនិងបញ្ញាសិប្បនិម្មិត(AI) ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងនិងអភិវឌ្ឍន៍អាងទឹក និងការពង្រឹងសមត្ថភាពមន្ត្រីជាដើម។ គួរបញ្ជាក់ថា នាពេលកន្លងមក ក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ដល់ក្រសួងធនធានទឹក និងឧតុនិយមលើគម្រោងពង្រឹងសមត្ថភាពរបស់មន្ត្រីក្នុងការអង្កេតជលសាស្ត្រចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣។ បច្ចុប្បន្ននេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រសួងធនធានទឹក បាននិងកំពុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានឥណទានពីធនាគារកូរ៉េ (Eximbank) ចំនួនបីគឺ៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ខេត្តបាត់ដំបង គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ និងគម្រោងកាត់បន្ថយទឹកជំនន់និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេល ក្នុងខេត្តបាត់ដំបង។ ភាពជាដៃគូនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា […]
ប្រព័ន្ធចម្រោះទឹកកខ្វក់តម្លៃ $៩០លាន លើផ្ទៃដី ៣០ហិកតា នៅក្រុងតាខ្មៅ ចាប់ផ្តើមសាងសង់ហើយ!
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ទំហំ ៣០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នេះហើយ។ គម្រោងនេះផ្តួចផ្ដើមឡើងក្រោម ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េខាងត្បូង ចំនួន ៩០លានដុល្លារ។ ពិធិបើកការដ្ឋាននេះត្រូវបានប្រារព្វឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់និរន្តរភាពបរិស្ថាន និងសុខភាពសាធារណៈនៅក្នុងតំបន់។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនេះ នឹងត្រូវ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមានតម្លៃក្នុងកិច្ចសន្យាសរុបប្រមាណជាង ៩០លានដុល្លារ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោងបញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៧។ គម្រោងនេះ ត្រូវបែងចែកជា២ផ្នែក៖ ១. ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ រួមមានការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ហិកតា ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ចំនួន ១២ ០០០ម៉ែត្រគូប […]
កម្ពុជា ចិន និងយូនីសេហ្វ រួមគ្នាពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុ
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ភាពធន់នឹងអាកាសធាតុនៅកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយក្រសួងធនធានទឹកនៃសាធារណៈរដ្ឋប្រជាមានិតចិន និងអង្គការយូនីសេហ្វ បានចាប់ផ្តើម “គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា”។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសេវាទឹកស្អាត និងអនាម័យនៅទូទាំងប្រទេស ដោយដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ការប្រកាសនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដែលឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា កិច្ចសហការនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (CSDG) ៦.១ និង ៦.២ របស់កម្ពុជា។ គោលដៅទាំងនេះផ្តោតលើការទទួលបានទឹកស្អាត និងអនាម័យជាសកលប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យនៅឆ្នាំ២០៣០ ដោយផ្តោតជាពិសេសលើការជួយដល់ស្ត្រី កុមារី និងប្រជាជនដែលងាយរងគ្រោះ។ លោក Li Guoying រដ្ឋមន្ត្រីក្រសួងធនធានទឹកនៃសាធារណៈរដ្ឋប្រជាមានិតចិនបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការធ្វើការជាមួយកម្ពុជា និងអង្គការយូនីសេហ្វ ដើម្បីសម្រេចបាននូវគោលបំណងទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតដែលមានចែងក្នុងរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ លោកបានលើកឡើងពីសារៈសំខាន់នៃការកសាងសហគមន៍សហករណ៍ដែលចែករំលែកចក្ខុវិស័យរួមសម្រាប់អនាគតប្រកបដោយនិរន្តរភាព។ យោងតាមរបាយការណ៍ “ហេតុផលអាកាសធាតុសម្រាប់សេវាទឹកស្អាត និងអនាម័យនៅកម្ពុជា” ថ្មីៗនេះ ប្រជាជនកម្ពុជាប្រមាណ ៤លាននាក់ពឹងផ្អែកលើសេវាកម្មទាំងនេះ ដែលត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយបម្រែបម្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម។ ភាពជាដៃគូថ្មីនេះមានគោលបំណងដើម្បីកាត់បន្ថយហានិភ័យទាំងនេះ តាមរយៈយុទ្ធសាស្ត្រដ៏ទូលំទូលាយ […]