អូឡាំព្យាស៊ីធី បង្កើតយុទ្ធសាស្ត្រថ្មីសម្រាប់អតិថិជនដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩

ដើម្បីជំរុញការវិនិយោគ និង បង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកជាពិសេស ជួយដល់អតិថិជនកំពុងស្វែងរកទិញអចលនទ្រព្យក្នុងអំឡុងវិបត្តិកូវីដ១៩ ក្រុមហ៊ុន OCIC បានចេញយុទ្ធសាស្ត្រលក់ថ្មីសម្រាប់គម្រោងអូឡាំព្យាស៊ីធី ខណៈដែលអគារចំនួន៧ រួមមានអគារខុនដូការិយាល័យ SOHO ផ្សារទំនើបអូឡាំព្យា នៃគម្រោងមេក្នុងដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ជាស្ថាពររួចហើយ។

តាមរយៈ កញ្ញា អ៊ុក ចន្ទ្រា ប្រធានផ្នែកលក់និងទីផ្សារ បានឱ្យដឹងថាការវិនិយោគទិញអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ជាមួយនឹងគម្រោងអូឡាំព្យាស៊ីធី គឺជាជម្រើសដ៏ល្អ ក្រោមហេតុផល២យ៉ាង៖

ហេតុផលទី១៖ ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ គ្រប់បែបយ៉ាងនៅជិតបង្កើយរួមមានផ្ទះល្វែងអាជីវកម្ម ខុនដូ ការិយាល័យ ផ្សារទំនើប សាលារៀនក្លឹបហាត់ប្រាណ សណ្ឋាគារ Medical Hub ស្ថិតនៅទីតាំងតែមួយរួមគ្នាក្នុងគម្រោងអូឡាំព្យាស៊ីធី។ រីឯតម្លៃអចលនទ្រព្យក្នុងទីក្រុងតែងតែមានការកើនឡើងជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ។

ហេតុផលទី២៖ ការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន OCIC បានផ្តល់ភាពកក់ក្តៅដល់អតិថិជនទាំងអស់ដែលបានសម្រេចចិត្តជ្រើសរើសទិញអចលនទ្រព្យរបស់គម្រោងអូឡាំព្យាស៊ីធី។ ក្រុមហ៊ុន OCIC បានអភិវឌ្ឍលើគម្រោងអចលនទ្រព្យធំៗដូចជា ទីក្រុងកោះពេជ្រ ទីក្រុងជ្រោយចង្វារ ទីក្រុងកោះនរា ហើយថ្មីៗនេះ ក្រុមហ៊ុន OCIC បានទទួលសិទ្ធសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីតម្លៃ ១,៥ ពាន់លានដុល្លារ។ ទោះបីជាមានការរីករាលដាលនៃវីរុសកូវីដ១៩ក៏ដោយ ក្រុមហ៊ុនOCICនៅតែបន្តការសាងសង់គម្រោងអូឡាំព្យាស៊ីធីនេះ ក្នុងដំណាក់កាលទី២ និងទី៣ ដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២២ ខាងមុខនេះ។

ក្រៅពីចំណុចសំខាន់ទាំង២ ខាងលើ កញ្ញា អ៊ុក ចន្ទ្រា បានឱ្យដឹងទៀតថា អតិថិជនទិញអចលនទ្រព្យគម្រោងអូឡាំព្យាស៊ីធីពេលនេះអាចទទួលសោរផ្ទះចូលនៅបានភ្លាមថែមទាំងទទួលបានលក្ខខណ្ឌពិសេសដូចខាងក្រោម៖

• អាចកម្ចីឥណទាន២៥ឆ្នាំ បានរហូតដល់៩៥%នៃតម្លៃអចលនទ្រព្យ ជាមួយការប្រាក់ 0% ក្នុងឆ្នាំទី១

• ផ្តល់ជូនការបញ្ចុះតំលៃ បូករួមជាមួយការធានាជួលត្រលប់វិញរហូតដល់ ២៤% នៃតម្លៃអចលនទ្រព្យ

• ផ្តល់ជូនការតុបតែងដេគ័រ និងគ្រឿងសង្ហារិម

គួរបញ្ជាក់ផងដែរថា គម្រោងអូឡាំព្យាស៊ីធី មានទីតាំងនៅស្តុបនាងគង្ហីងលាតសន្ធឹងលើផ្ទៃដីប្រមាណ ៦,៨ហិកតា សាងសង់ក្រោមទុនវិនិយោគប្រមាណ ៥០០លានដុល្លារ ដោយបានបើកការដ្ឋានតាំងពីឆ្នាំ ២០១៣ មកម្លេ៉ះ។ គម្រោងទាំងមូលរួមមាន អគារខុនដូកម្ពស់ ២០ជាន់ ចំនួន ៤អគារ អគារ SOHO និងការិយាល័យកម្ពស់ ២៥ជាន់ ចំនួន ១អគារ ផ្សារទំនើបកម្ពស់ ៧ជាន់ ដែលបានបញ្ចប់ការសាងសង់រួចហើយ។ ដោយឡែកនៅមានគម្រោងសណ្ឋាគារ លំដាប់ផ្កាយ៥ អាគារមជ្ឈមណ្ឌលវេជ្ជសាស្រ្តខ្នាតអន្តរជាតិក៏ដូចជាអគារពាណិជ្ជកម្ម ដែលនឹងកំពុងសាងសង់បន្ថែមទៀតផងដែរ៕

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 023 2222 08 / 023 2222 09 ឬ អាចមកសាកសួរពត៌មានដោយផ្ទាល់នៅការិយាល័យលក់អូឡាំព្យាស៊ីធី ដែលមានទីតាំងនៅទល់មុខរង្វង់មូលសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

 

- Video Advertisement -

Related Post

Experience Prosperity this Lunar New Year with Unmissable Offers from Borey Peng Huoth!

In celebration of the vibrant and auspicious Chinese New Year, Borey Peng Huoth is thrilled to announce a sensational promotion that is perfect for families and businesses seeking their dream homes. From now until 31 January 2025, join us in experiencing the spirit of the season with exclusive discounts and offers designed to bring joy […]

ISI Special Economic Zone Launches and Boosts Investment Growth in 2025

ISI Special Economic Zone, a new landmark development spanning over 800 hectares in Sihanoukville spearheaded by Cambodia’s esteemed ISI GROUP in collaboration with capital partners, is officially unveiled today during a grand launch ceremony at the ISI TOWER — ISI GROUP’s headquarters in Phnom Penh. (From left to right: Mr. Kang Sen, Executive Director of […]

Seamless Roofing Upgrades: ISI RE-ROOFING Solutions Revolutionises Your Commercial Roofing

Commercial properties in Cambodia are now equipped with a ground-breaking solution to address persistent roofing issues, as ISI STEEL launches its innovative ISI RE-ROOFING Solutions. This first-of-its-kind service in Cambodia allows businesses to upgrade their roofs without the need for costly and disruptive demolitions, ensuring uninterrupted daily operations. Many factories, warehouses, and rice mills across […]

The PropertyGuru Asia Real Estate Summit marks landmark 10th edition with aspirational discourses on future of cities

ARES 2024 ANCHORS PROPERTYGURU WEEK, FEATURING DEBUT OF THE MIDDLE EAST AWARDS AND OTHER MILESTONES BANGKOK, Thailand — The 10th edition of the PropertyGuru Asia Real Estate Summit (ARES), the thought leadership platform of PropertyGuru Group (NYSE: PGRU), gathered experts and thought leaders to discuss the intersecting issues moving and shaking the real estate industry, […]

Borey Peng Huoth Launches The Star Platinum Eco Poli 2 with Modern Homes and Exclusive Offers

Borey Peng Huoth, a leader in Cambodia’s real estate market, has officially launched its latest development, The Star Platinum Eco Poli 2, on 13 December 2024, following a successful trial sale from 22 to 24 November. The project, spanning nearly 40 hectares in the Chbar Ampov district, will feature approximately 500 contemporary homes. It is […]

Borey Peng Huoth Launches Eco Poly 2 Project with Exclusive Promotions & Profitable Investment Opportunities

Borey Peng Huoth, a leading company in Cambodia’s residential development, has officially unveiled its latest project, Eco Poly 2, showcasing an exceptional opportunity for aspiring homeowners and property investors. The grand opening event, featuring exclusive promotional offers and access to magnificent model homes, took place from 13 to 15 December 2024 at the Villa King […]