សមាគមអ្នកសាងសង់កម្ពុជា (CCA) ជួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

ដើម្បី​ជួយ​ដល់​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​របស់​រដ្ឋាភិបាល ក្រុមហ៊ុន​សមាជិក​របស់​សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) បាន​ប្តេជ្ញាចិត្ត​ធានា​ថា​សហគ្រាស​របស់​ពួកគេ​មិន​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នោះ​ទេ​។​

​នៅក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយនឹង​ពាណិជ្ជករ​នាំមុខ​គេ​រាប់​រយ​នាក់​ពី​វិស័យ​ឯកជន​នៅក្នុង​ប្រទេស​កម្ពុជា​រួម​ទាំង​ប្រតិភូ ១០ រូប​មកពី CCA នា​ថ្ងៃ​ទី ៧ ខែ​មេសា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង បាន​សុំ​ឲ្យ​ពាណិជ្ជក​រជួយ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​សហគ្រាស​របស់ខ្លួន​។ លោក​ក៏​បាន​សុំ​ឲ្យ​ពាណិជ្ជករ​ជួយផ្ដល់​មូលនិធិ​ដល់​ការបង្ក្រាប​គ្រឿងញៀន​ដែល​កំពុង​បន្ត​ធ្វើ​នៅក្នុង​ប្រទេស​រួមទាំង​ការ​ស្តារនីតិសម្បទា​ផងដែរ​។​

​សម្តេច ស ខេង បាន​ថ្លែងថា “​ក្នុង​ពេល​អនាគត​រដ្ឋាភិបាលចង់​បង្កើត​មណ្ឌល​កែប្រែ​សម្រាប់​ប្រទេស​ដែល​អាច​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ជាង ២.០០០​នាក់​។ ដូចនេះ យើង​ពិតជា​ត្រូវការ​ការគាំទ្រ​ពី​វិស័យ​ឯកជន​។​”

​លោក​បាន​ណែនាំ​ឲ្យ​វិស័យ​ឯកជន​ធានាថា គ្មាន​ការប្រើប្រាស់​ថ្នាំញៀន​ក្នុង​ចំណោម​បុគ្គលិក និង​កម្មករ​។​

​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន (NACD) កាលពី​សប្តាហ៍​មុន​បានប្រកាសថា មហាសេដ្ឋី​ជំនួញ​ឧកញ៉ា គិត ម៉េង នឹង​ដឹកនាំ​សមាគម​ជួយសង្គ្រោះ និង​ស្តារនីតិសម្បទា​ជនរងគ្រោះ​ដោយ​គ្រឿងញៀន ដែល​ជា​សមាគម​ថ្មី​មួយ​។​

​ជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ហ្វីលីពីន រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តើម​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​រយៈពេល​ប្រាំមួយ​ខែ ពី​ខែ​មករា ដល់​ថ្ងៃ​ទី ៣០ ខែមិថុនា​។ សម្តេច ស ខេង បានឲ្យដឹងថា ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ដំណើរការ​បង្ក្រាប​គ្រឿងញៀន ប៉ូលីស​បាន​បំបែក​ក្តី​គ្រឿងញៀន​ចំនួន ២.៦៧៤ និង​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៦.០៦៦​។​

​សមាគម​អ្នកម៉ៅការ​សាងសង់​កម្ពុ​ជា​គឺជា​ក្រុម​អ្នកម៉ៅការ​សាងសង់​ដែល​គ្រប់គ្រង​ដោយ​ឯកជន និង​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១១​។ មកដល់​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​រកស៊ី​ក្នុង​វិស័យ​សំណង់​ចំនួន ១២៥ ហើយ​ដែល​បាន​ចុះបញ្ជី​ជា​សមាជិក​របស់​សមាគម​។​

- Video Advertisement -

Related Post

Mekong River Bridge in Kratie Province Approaching Completion

The long-awaited Mekong River Bridge, stretching 1,761 meters, is on the verge of completion, now standing at an impressive 89.84%. Local authorities anticipate the temporary opening to the public in September 2025, marking a significant milestone in the region’s infrastructure development. His Excellency Lim Sidenin, Secretary of State and Project Director, provided insights during a […]

In 2024, Cambodia Signed New Concessional Loans Totaling USD 1.7 Billion

In a significant move to bolster its economic development, the Royal Government of Cambodia (RGC) has secured new concessional loans totaling approximately USD 1,795.84 million from various development partners (DPs). This marks a 2 percent increase from the previous year’s total. According to the latest Cambodia Public Debt Statistical Bulletin released today, the newly signed […]

Cambodia Strengthens Irrigation Systems to Boost Agricultural Productivity

In a recent press conference held on March 2, 2025, His Excellency Tho Jetha, Minister of Water Resources and Meteorology, announced that Cambodia is home to an impressive 2,352 irrigation systems, which collectively can irrigate nearly 2 million hectares of agricultural land across the nation. Highlighting the significance of water resources for the national economy […]

Strengthening Economic Ties: Cambodia and India Boost Trade Relations

In a move to elevate bilateral trade relations, Cambodia and India have reported a significant increase in their trade volume, now exceeding $340 million. This announcement was made during separate discussions between Samdech Techo Hun Sen, the Acting Head of State of Cambodia, and H.E. Bawitlung Vanlalvawna, the Indian Ambassador to Cambodia, as well as […]

Council for the Development of Cambodia Empowers Subnational Investment Committees

In a significant move to streamline investment processes, the Council for the Development of Cambodia (CDC) has announced the delegation of authority to capital and provincial investment subcommittees to register investment projects under the Cambodian Investment Project Management System (cdcIPM). This initiative is set to take effect in the third quarter of 2025. On March […]

Gov’t Introduces Measures to Enhance Water Management in Cambodia’s Agriculture Sector

In a concerted effort to tackle the pressing challenges in water resources management, the Economic and Financial Policy Committee of Cambodia convened on March 5, 2025. The committee unveiled a comprehensive plan comprising three key measures aimed at improving water management within the country’s water and agriculture sectors. During the meeting, members deliberated on the […]