ការផ្លាស់ប្តូរគំរូកម្រាលថ្ម

ប្រទេសកម្ពុជាមានកម្រាលបេតុងជាច្រើនដែលខ្វះការថែទាំ និងសោភ័ណភាពមិនស្អាត ដែលធ្វើឲ្យប៉ះពាល់ដល់បរិវេណជុំវិញ និងអចលនទ្រព្យ ព្រមទាំងស្រូបយកកំដៅខ្លាំងធ្វើឲ្យបរិវេណនោះមិនល្អ។ ទោះជាយ៉ាងណា គំរូកម្រាលថ្មកំពុងតែផ្លាស់ប្តូរព្រោះថានៅប្រទេសកម្ពុជាបច្ចុប្បន្នគេអាចរកបាននូវកម្រាលថ្មចាក់ស្រេះគ្នាដែលមានការពេញនិយមនៅទូទាំងពិភពលោក។

កម្រាលថ្មចាក់ស្រេះគ្នា (ILB) អាចទ្រនូវទម្ងន់ដោយកម្រាលនេះចាក់ស្រេះគ្នាទៅវិញទៅមកតាមរយៈការបញ្ចូលគ្នានូវខ្សាច់ ដុំថ្មការ៉ូឡា និងគែមថ្ម។ បើទោះបីជាគំនិតនេះថ្មីនៅកម្ពុជា ប៉ុន្តែវាត្រូវបានប្រើជាទូទៅនៅប្រទេសអាឡឺម៉ង់ដែលជាប្រភពនៃកម្រាលថ្មប្រភេទនេះ និងបណ្តាប្រទេសនៅតំបន់អាស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុប។

ប្រជាប្រិយភាពរបស់កម្រាលថ្មប្រភេទនេះគឺផ្អែកលើរូបរាងដ៏ស្អាតរបស់វា តម្លៃសមរម្យ ភាពធន់អាចប្រើបានយូរ គុណភាព និងសមត្ថភាពទ្រទម្ងន់ធ្ងន់បាន។

កម្រាលថ្ម ILB អាចប្រើបាននៅតាមផ្ទះវីឡា អចលនទ្រព្យលំនៅដ្ឋាន អចលនទ្រព្យពាណិជ្ជកម្ម និងចិញ្ចើមផ្លូវដើរ ព្រមទាំងគម្រោងធំៗដូចជាទីធ្លាកំពង់ផែ និងផ្លូវអាកាសយានដ្ឋាន

កម្រាលថ្មនេះក៏អាចប្រើសម្រាប់កម្រាលថ្មតាមចិញ្ចើមផ្លូវសាធារណៈនៅទីក្រុងព្រោះថាថ្លៃចំណាយសម្រាប់ការផ្លាស់ប្តូរពេលដល់អាយុកាលរបស់វាទាបជាងថ្លៃចំណាយប្តូរចិញ្ចើមផ្លូវក្រាលកៅស៊ូ។

នៅប្រទេសកម្ពុជាដុំកម្រាលថ្មទាំងនេះអាចរកទិញបានតាមរយៈក្រុមហ៊ុន Omura Concrete Co., Ltd. តាំងពីឆ្នាំ ២០១៥ នៅពេលដែលក្រុមហ៊ុននេះបានបង្កើតរោងចក្រមួយនៅខេត្តកណ្តាលដែលមានសមត្ថភាពផលិតបាន ៨០ តោនក្នុងមួយថ្ងៃ។

លោក Hiroya Kon, ប្រធានគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន Omura Concrete Co., Ltd បានឲ្យដឹងថាកម្រាលថ្ម ILB ខុសពីកម្រាលថ្មបេតុង ឥដ្ឋការ៉ូ និងកម្រាលផ្សេងទៀតផ្នែករូបរាងល្អ តម្លៃដែលមានការប្រកួតប្រជែង រយៈពេលប្រើប្រាស់បានយូរ និងសមត្ថភាពផ្ទុកទម្ងន់ធ្ងន់។

លោកបានលើកថា នៅប្រទេសជប៉ុន ៩០ ភាគរយ នៃផ្លូវដើរចិញ្ចើមផ្លូវដែលប្រើកម្រាលថ្ម ILB អាចប្រើប្រាស់ដោយគ្មានបញ្ហាណាមួយរហូតដល់ ៣០ឆ្នាំ បន្ទាប់ពីក្រាល។

លោកបាននិយាយថា “ទីមួយ រូបរាងនៃកម្រាលថ្មនេះស្អាតល្អណាស់ ចិញ្ចើមផ្លូវធ្វើឲ្យទីក្រុង និងទីប្រជុំជនភ្លឺស្អាត និងតម្លៃអចលនទ្រព្យឡើងខ្ពស់។ ទីពីរវាធន់នៅកន្លែងធ្ងន់ៗដូចជាទីធ្លាកំពង់ផែ និងផ្លូវអាកាសយានដ្ឋាន។ ដោយសារតែដុំកម្រាលនីមួយៗភ្ជាប់គ្នាដោយខ្សាច់ ដូចនេះធ្វើឲ្យកម្រាលនេះមានភាពខ្លាំងដោយចាក់ស្រេះគ្នា។

លោកបានបញ្ជាក់ថា ទោះបីជាដុំកម្រាលត្រូវបានផលិតឡើងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែគ្រឿងចក្រផលិតដែលមានគុណភាពខ្ពស់ត្រូវបាននាំចូលពីប្រទេសជប៉ុន។ ដូច្នេះយើងគិតថាយើងអាចផ្គត់ផ្គង់នូវផលិតផលនេះប្រកបដោយគុណភាពយ៉ាងល្អ និងតម្លៃសមរម្យ។ យើងជឿជាក់ថាប្រជាជនកម្ពុជានឹងប្រើកម្រាលថ្ម ILB និងរួមចំណែកដល់ការបង្កើតភាពស្រស់ស្អាតដល់ទីក្រុង។

លោក Hiroya Kon ក៏បានមើលឃើញកម្រាលថ្មមួយចំនួនដែលត្រូវបានផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជាផងដែរ ហើយលោកបានបញ្ជាក់ថា ផលិតផលទាំងនោះគ្រាន់តែជារបស់ក្លែងក្លាយមកពីបរទេស។ លោកបានពន្យល់ថា ស្ថាបត្យករ វិស្វករ និងអ្នកដំឡើងក្រាលភាគច្រើន មិនយល់ពីចំណេះដឹងជាមូលដ្ឋានពីកម្រាលថ្មចាក់ស្រេះគ្នានេះទេ។

បញ្ហាមួយក្នុងចំណោមបញ្ហាធំដែលលោកបានកត់សម្គាល់ឃើញចំពោះកម្រាលថ្មនៅក្នុងប្រទេសកម្ពុជាគឺ “បន្ទុកទម្ងន់ធ្ងន់ខ្លាំង”។ ការខូចខាតផ្លូវថ្នល់គឺសមាមាត្រទៅនិងឫសការ៉េស្វ័យគុណនៃបួនដង។ ដូច្នេះប្រសិនបើការផ្ទុកទម្ងន់មានចំនួនពីរដងនៃទម្ងន់ដែលគួរមាន វានឹងបង្កការខូចខាត ១៦ ដង។ ដូច្នេះបន្ទុកទម្ងន់ធ្ងន់ខ្លាំង គឺជាមួយនៃបញ្ហាធំសម្រាប់ផ្លូវនៅក្នុងប្រទេសកម្ពុជា។

លោកបានណែនាំថា កម្រាលថ្ម ILB គួរត្រូវបានប្រើប្រាស់សម្រាប់ចិញ្ចើមផ្លូវដើរតាមទីប្រជុំជននិងទីក្រុងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ដោយអះអាងថាវានឹងរួមចំណែកដល់ការបង្កើនតម្លៃអចលនទ្រព្យនៅក្នុងទីក្រុង។

- Video Advertisement -

Related Post

Cambodia-ASEAN Trade Volume to Exceed USD 14 Billion in 2024

In 2024, the trade volume between Cambodia and ASEAN member countries surpasses USD 14.3 billion, marking a significant increase of 12.8% compared to the same period in 2023. This data comes from a recent report by the Ministry of Commerce. According to the report, Cambodia’s exports to ASEAN countries amounted to over USD 4.620 million, […]

Cambodia’s Steel Imports Surge by Nearly 70% in 2024

The construction sector in Cambodia is experiencing significant growth, as evidenced by the substantial increase in steel imports. In 2024, Cambodia imported over USD 631 million worth of steel, marking a remarkable 69.6 percent rise compared to the previous year’s imports of just over USD 372 million. This data was reported by the General Department […]

ISI Special Economic Zone Launches and Boosts Investment Growth in 2025

ISI Special Economic Zone, a new landmark development spanning over 800 hectares in Sihanoukville spearheaded by Cambodia’s esteemed ISI GROUP in collaboration with capital partners, is officially unveiled today during a grand launch ceremony at the ISI TOWER — ISI GROUP’s headquarters in Phnom Penh. (From left to right: Mr. Kang Sen, Executive Director of […]

Cambodia and Korea Strengthen Economic Partnership in 2024

The bilateral trade volume between Cambodia and the Republic of Korea has surged to USD 762 million by the end of 2024, marking an impressive increase of 11.49 percent compared to the previous year, according to a report from the Ministry of Commerce. Cambodia’s exports to Korea have reached USD 288 million, reflecting a robust […]

The rapid progress of riverbank construction in Kampong Cham has reached 65%

In a remarkable display of swift action and engineering prowess, the construction of a vital riverbank in the Srey Santhor district has surged ahead, reaching an impressive 65% completion in under a month. The Moan Dob Leu village project, Meanchey commune, commenced on December 23, 2024, following the alarming collapse of the Mekong River bank […]

Evercore Focuses on Clean Energy Investment in Cambodia

The Global investment banking firm Evercore is interested in investing in Cambodia’s clean energy sector. During a meeting on January 8, 2025, between Prime Minister Hun Manet and Evercore Asia President Keith Magnus, the firm also expressed interest in the country’s emerging sectors, including energy, health, and tourism. Magnus emphasized Evercore’s operations and its intention […]