កម្ពុជាបោះជំហានកាន់តែស៊ីជម្រៅក្នុងបរិវត្តកម្មឌីជីថល៖ ឯកឧត្តម ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់មួយដែលបានរៀបចំឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅលើគំនិតផ្ដួចផ្ដើមឌីជីថលសំខាន់ៗ។ កិច្ចពិភាក្សានេះមានគោលដៅចម្បងក្នុងការលើកកម្ពស់អភិបាលកិច្ច និងការផ្ដល់សេវាសាធារណៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ កិច្ចប្រជុំនេះមានការចូលរួមពីអនុប្រធានគណៈកម្មាធិការ សមាជិកបង្គោល និងមន្ត្រីរាជការមកពីបណ្ដាក្រសួង ស្ថាប័ននានាសរុបប្រមាណ ១១០រូប ដែលបានរួមគ្នាបង្កើតនូវបរិយាកាសកិច្ចសហការផ្តោតលើការរីកចម្រើននៃបច្ចេកវិទ្យាសម្រាប់បម្រើសេវាសាធារណៈ។ នៅក្នុងរបៀបវារៈដ៏សំខាន់នៃកិច្ចប្រជុំនេះ សមាជិកទាំងអស់បានពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តវេទិកា VERIFY.GOV.KH ដែលជាគម្រោងដ៏លេចធ្លោមួយក្នុងគោលបំណងសម្រួលដល់សេវាឌីជីថលនៅតាមស្ថាប័នរដ្ឋាភិបាល។ អង្គប្រជុំបានវាយតម្លៃលើស្ថានភាពបច្ចុប្បន្ន និងស្វែងរកលទ្ធភាពក្នុងការពង្រីកការប្រើប្រាស់ឱ្យកាន់តែទូលំទូលាយ តាមរយៈកិច្ចសហការជាមួយប្រទេសដៃគូ ដើម្បីបង្កើនតម្លាភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការការងាររបស់រដ្ឋាភិបាល។ បន្ថែមពីលើវេទិកាបញ្ជាក់ភាពត្រឹមត្រូវនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលក៏បានពិនិត្យលើសេចក្ដីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ដែលជាក្របខ័ណ្ឌការងារសម្រាប់គ្រប់គ្រង និងប្រើប្រាស់ទិន្នន័យក្នុងវិស័យសាធារណៈប្រកបដោយការទទួលខុសត្រូវ។ គោលនយោបាយនេះត្រូវបានរំពឹងថានឹងជួយពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាល ស្របពេលដែលធានាបាននូវកិច្ចការពារទិន្នន័យ និងសិទ្ធិឯកជនភាពយ៉ាងហ្មត់ចត់។ ក្រៅពីការគ្រប់គ្រងទិន្នន័យ កិច្ចប្រជុំក៏បានលើកយកសេចក្ដីព្រាងគោលនយោបាយ Cloud First មកពិភាក្សាផងដែរ។ ទិសដៅយុទ្ធសាស្ត្រនេះជំរុញឱ្យមានការប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យា Cloud នៅក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយចំណាយ បង្កើនភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងជំរុញការច្នៃប្រឌិតថ្មីៗ។ គណៈកម្មាធិការបានទទួលស្គាល់ថា ការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា Cloud គឺជាកត្តាំបាច់សម្រាប់ការធ្វើទំនើបកម្មសេវាសាធារណៈ និងការបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ។ […]
កម្ពុជារំពឹងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងឈានដល់ $១.១ពាន់លាន នៅចុងឆ្នាំនេះ
ក្រសួងពាណិជ្ជកម្ម បានបង្ហាញក្តីរំពឹងថា ការធ្វើពាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងឈានដល់ ១.១ពាន់លានដុល្លារ នៅចុងឆ្នាំ ២០២៥ នេះ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២” ក្រោមមូលបទ “កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល” នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ លោកជំទាវ បញ្ជាក់ថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានបង្ហាញពីភាពធន់ និងភាពប៉ិនប្រសប់របស់ប្រជាជនកម្ពុជា តាមរយៈការព្យាករណ៍នៅចុងឆ្នាំនេះ អំពីចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកថានឹងឈានដល់ ១.១ពាន់លានដុល្លារ និងនៅឆ្នាំ២០២៩ នឹងឈានដល់ ១.៨ពាន់លានដុល្លារ។ លោកជំទាវ បន្តថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំ “សេចក្តីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មឌីជីថល” ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ដោយយុទ្ធសាស្រ្តនេះ មានគោលបំណងសំខាន់បង្កើតនូវបរិយាកាសពាណិជ្ជកម្មឌីជីថលប្រកបដោយភាពប្រកួតប្រជែងខ្ពស់ថែមទៀត។ គួរបញ្ជាក់ថា វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ ឆ្នាំ២០២៥ គឺជាគំនិតផ្តួចផ្តើមនិងរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម តក្នុក្នុងគោលបំណងដើម្បីពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថល ក្របខណ្ឌគោលនយោបាយ និងធ្វើការផ្សព្វផ្សាយជំរុញការនាំចេញផលិតផលក្នុងស្រុក ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិនានា […]


English

