ជប៉ុនពន្លឿនការរៀបចំផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ

ជំនួបរវាងក្រសួងសាធារណការ និងក្រុមជំនាញការជប៉ុន កំណត់សកម្មភាពអាទិភាពក្នុងការអភិវឌ្ឍច្រកទ្វារសមុទ្រឱ្យក្លាយជាមជ្ឈមណ្ឌលព័ស្តុភារកម្មថ្នាក់តំបន់ កម្ពុជាបន្ថែមសន្ទុះក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្រ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមជំនាញការជប៉ុន ក្នុងគោលបំណងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏សំខាន់ក្នុងតំបន់។ កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីពិភាក្សាលើការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេសម្រាប់ការផ្លាស់ប្តូរមុខមាត់ថ្មីនេះ។ ជំនួបនេះមានការចូលរួមពីក្រុមជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន (OCDI) ដែលដឹកនាំដោយលោក Koichi Miyake។ គោលបំណងចម្បងនៃពិភាក្សានេះ គឺដើម្បីពិនិត្យ និងកែសម្រួលការងារអាទិភាព និងផែនការសកម្មភាពចាំបាច់ ក្នុងការប្រែក្លាយកំពង់ផែទឹកជ្រៅមួយនេះ ឱ្យទៅជាច្រកទ្វារតំបន់ដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់ តាមរយៈការបង្កើនសមត្ថភាពផែកុងតឺន័រដែលអនុញ្ញាតឱ្យនាវាដឹកកុងតឺន័រមានចំណុះផ្ទុករហូតដល់ ១៥០០០TEUs។ ការអភិវឌ្ឍនេះស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនប្រសិទ្ធភាពព័ស្តុភារកម្មជាតិ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដើម្បីទាក់ទាញការវិនិយោគអន្តរជាតិបន្ថែមទៀត។ ផែនការមេនេះផ្ដោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមផ្នែកព័ស្តុភារកម្ម និងកំណត់ដំណោះស្រាយបច្ចេកទេស ក៏ដូចជារចនាសម្ព័ន្ធ ដើម្បីបង្កើនសមត្ថភាពលើកដាក់ និងស្តុកទំនិញឱ្យបានកាន់តែប្រសើរ។ នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យលើដំណោះស្រាយបច្ចេកទេសសម្រាប់ការពង្រីកផ្ទៃដីកំពង់ផែ រួមមានការសាងសង់ចំណតផែកុងតឺន័រថ្មី និងការបង្កើតតំបន់ព័ស្តុភារកម្មឯកទេស ដែលអាចអនុញ្ញាតឱ្យនាវាដឹកជញ្ជូនខ្នាតធំៗចូលចតបាន។ ក្រុមជំនាញការជប៉ុនបានចែករំលែកបទពិសោធន៍លើការបញ្ជូលប្រព័ន្ធគ្រប់គ្រងទំនើបៗ ដើម្បីធានាថាកំពង់ផែនេះដំណើរការទៅតាមស្ដង់ដារសុវត្ថិភាព និងប្រតិបត្តិការអន្តរជាតិ។ កិច្ចសហការនេះគឺជាចំណែកយ៉ាងសំខាន់នៃកញ្ចប់ថវិកាសហការបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ដែលផ្តល់អាទិភាពលើការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ដើម្បីគាំទ្រដល់កំណើនឧស្សាហកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការជំរុញឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធរវាងអាជ្ញាធរកម្ពុជា និងអ្នកជំនាញជប៉ុន […]

អាន​បន្ថែម