ម្ចាស់បច្ចេកវិទ្យា​អង្កេត​ការដ្ឋាន​សំណង់ឌីជីថល Looq AI ពង្រីកដៃគូរទៅជុំវិញពិភពលោក

ក្រុមហ៊ុន Looq AI ដែលជា​ក្រុមហ៊ុនបច្ចេកវិទ្យា​អង្កេត​ការដ្ឋាន​សំណង់ឌីជីថល ឬ ground-based reality capture កំពុង​ពង្រីក​វិសាលភាព​របស់ខ្លួនទៅជុំវិញពិភពលោក​ជាមួយ​នឹង​ដៃគូ​ថ្មី ៧​ នៅ​ទូទាំង​អាមេរិក​ខាងជើង អឺរ៉ុប និង​អាស៊ី។ ភាពជាដៃគូថ្មីនេះជួយឱ្យការ​ស្ទង់ និង​អង្កេតការវិស្វកម្មក្នុងវិស័យសំណង់ជុំវិញពិភពលោកកាន់ងាយស្រួល និងមានប្រសិទ្ធភាព។ បច្ចេកវិទ្យា​អង្កេត​ការដ្ឋាន​សំណង់ឌីជីថល ឬ ground-based reality capture គឺការប្រើរូបភាពពីកាមេរ៉ា និងការវិភាគរបស់ AI ដើម្បីស្កេនមើល​ការដ្ឋាន ឬទីតាំងនានា ហើយបង្កើតជាគំរូប្លង់ទាំង 2D និង 3d។ បច្ចេកវិទ្យានេះ ត្រូវបានប្រើជំនួសការស្កេនដោយប្រើ LiDAR ដែលមានតម្លៃថ្លៃខ្លាំង ក្នុងដំណាក់ការអង្កេតទីតាំងមុនសាងសង់។ និយាយឱ្យងាយយល់ គឺអ្នកអង្កេតទីតាំងនានា​ មុនសាងសង់អ្វីមួយ អាចចេញប្លង់ទីតាំងជាក់លាក់នោះបានទាំង 2D ឬ 3D បានដោយគ្រាន់តែប្រើកាមេរ៉ាពិសេសរបស់ Looq ប៉ុណ្ណោះ ដោយមិនចាំបាច់ស្កេនដោយប្រើពន្លឺដូចមុនទេ។ បច្ចេកវិទ្យា​របស់ Looq AI ក៏ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំពេញបន្ថែមដំណើរការ​ការងារ​ដែល​ប្រើ​ឧបករណ៍​ច្រើន​បែប​បុរាណ ដោយ​ផ្តល់​នូវ​វិធីសាស្ត្រ​លឿន ងាយស្រួល និង​ទូលំទូលាយ​ជាង​មុន​ក្នុង​ការ​គូសផែនទី និង​ធ្វើ​គំរូ​ប្លងគម្រោង។ ដោយឡែក […]

អាន​បន្ថែម