Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហាញកម្មវិធីដ៏មានឥទ្ធិពលមួយចំនួន ដែលប្រើប្រាស់ AI  ដើម្បីស្កេនរកហានិភ័យគ្រោះធម្មជាតិដែលអាចនឹងកើតឡើងជុំវិញពិភពលោក ក៏ដូចជាដើម្បីស្កេនត្រួតពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងផងដែរ។

យោងតាមបទបង្ហាញក្នុងព្រឹត្តិការណ៍ “Google AI for the Planet” ប្រព័ន្ធ​AI ថ្មីនេះអាចធ្វើការបានយ៉ាងទូលំទូលាយ។

ឧទាហរណ៍កម្មវិធី FireSat អាចចាប់រកមើលហេតុការណ៍ភ្លើងឆេះព្រៃបានជុំវិញពិភពលោក ដោយប្រើទិន្នន័យផ្កាយរណប និង AI។ វាអាច zoom  ឬពង្រីកចូលមើលហេតុការណ៍ភ្លើងឆេះព្រៃបានជិតខ្លាំងឬ ស្មើនឹងមាត្រដ្ឋាន ៥x ៥ ម៉ែត្រ ឯណោះ ហើយវាធ្វើបច្ចុប្បន្នភាពរៀងរាល់ ២០នាទី ម្ដង។

កម្មវិធីគឺមានប្រយោជន៍ណាស់ ពិសេសក្នុងករណីដែលមានភ្លើងឆេះព្រៃនៅតំបន់ដាច់ស្រយាលដែលគ្មានមនុស្ស។ កម្មវិធីនេះនឹងចាប់បានពីហេតុការណ៍បានលឿន ដែលអាចឱ្យយើងចូលទៅពន្លត់បាន មុនភ្លើងរាលដាលខ្លាំង។

កម្មវិធីមួយទៀត គឺការប្រើ AI ដើម្បីព្យាករណ៍ទឹកជំនន់ ដែលហៅថា Flood Hub របស់ Google ។ កម្មវិធីនេះផ្អែកលើគំរូ AI និងប្រព័ន្ធធារាសាស្ត្រសកល ដើម្បីឱ្យវាអាចព្យាករហានិភ័យទឹកជំនន់ពីទន្លេបាន ដល់ទៅ ៧ ថ្ងៃ ហេតុការណ៍កើតឡើងពិតៗ។ បច្ចុប្បន្ន កម្មវិធីអាចព្យាករទឹកជំនន់បាននៅជាង ១០០ ប្រទេស។

យ៉ាងណាមិញ កម្មវិធីសំខាន់មួយទៀត គឺការ ប្រើ AI ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងបណ្តាញអគ្គិសនីឆ្លាតវៃ។ គម្រោងនេះគឺការការចាប់ដៃគូររវាង Google និង ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

កម្មវិធីនេះប្រើ Google Street View រួមនឹងជាមួយនឹង Blyncsy  របស់ក្រុមហ៊ុន Bentley ដើម្បីវិភាគរូបភាពក្នុងទ្រង់ទ្រាយធំ ដោយអាចស្កេនមើលស្ថានភាពផ្លូវថាមានខូចខាតឬទេ ស្កេនមើលស្ថានភាពគំនូសថ្មើរជើងដែលរលុប ស្ថានភាពភ្លើងបំភ្លឺ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត។

ការប្រើកម្មវិធីនឹងជួយសន្សំពេល និងកម្លាំងមនុស្សក្នុងការចុះត្រួតពិនិត្យផ្លូវគ្រប់ទីតាំង ដោយ បញ្ជូនក្រុមការងារទៅដោះស្រាយនៅទីតាំងដែលមានបញ្ហាប៉ុណ្ណោះ។

ជាសរុប គោលដៅធំបំផុតរបស់ Google គឺប្រើ AI ដើម្បីពង្រីកការយល់ដឹងពីភពផែនដី និងជួយមនុស្សឱ្យរស់លើផែនដីដោយមាននិរន្តរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើកម្មវិធី iTwin ដោះស្រាយបញ្ហាជាប់គាំងនៃការដ្ឋានផ្លូវល្បឿនលឿននៅអាល្លឺម៉ង់ដូចម្ដេច?

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងប្រទេសអាល្លឺម៉ង់ បានត្រឡប់មកដំណើរការល្អឡើងវិញ និងកំពុងបំបែកកំណត់ត្រាប្រសិទ្ធភាព បន្ទាប់ពីមានការកែសម្រួលយុទ្ធសាស្ត្រឌីជីថល ក្រោយគម្រោងនេះជួយនឹងវិបត្តិធ្ងន់ធ្ងរ។ ក្រុមហ៊ុន Viscan GmbH ដែលជាអ្នកទទួលខុសត្រូវក្នុងការបង្កើត “គំរូឌីជីថលថតចម្លងពីការពិត” (digital twin) សម្រាប់ការពង្រីកផ្លូវល្បឿនលឿន B29 ក្នុងតំបន់ Baden-Württemberg បានសង្គ្រោះគម្រោងនេះពីបរាជ័យផ្នែកបច្ចេកទេស តាមរយៈការធ្វើបច្ចុប្បន្នភាពប្រព័ន្ធដំណើរការទិន្នន័យរបស់ខ្លួន។ គម្រោងខ្នាតយក្ស មានគោលបំណងកត់ត្រាវឌ្ឍនភាពនៃការសាងសង់ជារៀងរាល់ថ្ងៃលើសំណង់ថ្មីចំនួន ៩ រួមមានស្ពាន និងជញ្ជាំងទប់ដីជាដើម។ ទោះបីជាក្រុមការងាររបស់ Viscan បានប្រើប្រាស់ដ្រូន (drones) និងឧបករណ៍ស្កែនទំនើបៗដើម្បីប្រមូលទិន្នន័យដ្ឋានក៏ដោយ ប៉ុន្តែ cloud software ដែលមានស្របា់របស់ពួកគេមិនអាចទប់ទល់នឹងបរិមាណការងារដ៏ច្រើនលើសលប់បានឡើយ។ នេះបង្កជាបញ្ហាកកស្ទះផ្នែកបច្ចេកទេស ដែលបានបណ្តាលឱ្យទិន្នន័យខ្វះសុក្រឹតភាព និងតម្រូវឱ្យអ្នកជំនាញចំណាយពេលកែប្រែប្លង់ឌីជីថលដោយដៃ។ ការធ្វើបែបនេះគឺយ៉ាងយឺតយ៉ាវណាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កាលវិភាគបញ្ចប់គម្រោង។ ដោយមើលឃើញថាប្រព័ន្ធឌីជីថលចាស់កំពុងមានបញ្ហា លោក Nicolai Nolle នាយកប្រតិបត្តិក្រុមហ៊ុន Viscan បានប្តូរយុទ្ធសាស្ត្រមកសហការជាមួយក្រុមហ៊ុន Bentley Systems វិញ។ តាមរយៈការប្តូរមកប្រើប្រាស់ម៉ាស៊ីន iTwin Capture ក្រុមការងារអាចធ្វើឱ្យដំណើរការទិន្នន័យមានលក្ខណៈស្វ័យប្រវត្តិ និងលុបបំបាត់ការកែសម្រួលដោយដៃបានយ៉ាងច្រើន។ កម្មវិធីថ្មីនេះ បានជួយឱ្យ Viscan […]

លំហូរការងារបែប Data-Driven ជួយសម្រួលការងារវិស្វកម្មបានយ៉ាងដូចម្ដេច?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវិស័យវិស្វកម្ម និងសំណង់បានពឹងផ្អែកលើការផ្លាស់ប្តូរឯកសារឌីជីថល ដូចជាឯកសារ DWG និង PDF ជាដើម តាមអ៊ីម៉ែល ឬតាម cloud បែបធម្មតាៗ។ ប៉ុន្តែនៅពេលគម្រោងកាន់តែធំ លំហូរការងារបែប Data-Driven កំពុងដើរតួរយ៉ាងសំខាន់។ តើលំហូរការងារបែប Data-Driven នេះមានន័យដូចម្ដេច? ជួយសម្រួលការងារយ៉ាងណា? លំហូរការងារបែប Data-Driven គឺជាការរៀបចំព័ត៌មានឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់។ ការផ្លាស់ប្តូរនេះធានាថា គោលដៅចុងក្រោយនៃគម្រោង មិនមែនគ្រាន់តែជាសំណង់រូបវន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជា “ហេដ្ឋារចនាឌីជីថល” (Digital Asset) ដែលត្រូវបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវសម្រាប់ម្ចាស់គម្រោងដើម្បីប្រើប្រាស់ក្នុងរយៈពេលវែង។ អ្នកជំនាញបានប្រៀបធៀបលំហូរការងារបែប Data-Driven ទៅនឹងកំពូលភ្នំអេវឺរ៉េស។ ក្នុងគំរូនេះ Digital Twin ចុងក្រោយបង្អស់គឺជាកំពូលភ្នំ ខណៈដែល “iModels” ផ្សេងៗដើរតួជាជំរំសម្រាកដែលត្រូវបានបង្កើតឡើងតាមផ្លូវ។ ទិន្នន័យនឹងអាចបន្តទៅកាន់ជំរំបន្ទាប់បាន លុះត្រាតែវាត្រូវបានផ្ទៀងផ្ទាត់ និងចាត់ទុកថាសមស្របសម្រាប់គោលបំណងបន្ទាប់ ដើម្បីធានាថាព័ត៌មានត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ក្នុងអំឡុងពេលសាងសង់។ ដំណើរនេះចាប់ផ្តើមនៅ “ជំរំមូលដ្ឋានរបស់ក្រុមការងារ” ដែលនៅទីនោះ អ្នករចនាធ្វើការលើកម្មវិធី CAD ។ ជំនួសឱ្យការផ្ញើឯកសារតាមអ៊ីមែល ពួកគេបានបញ្ចូលខ្លឹមសាររបស់ពួកគេទៅក្នុង iModel។ នៅក្នុងនោះ នឹងមានពិនិត្យការងារដែលកំពុងដំណើរការ […]

Bentley ចាប់ដៃគូជាមួយ CET ដើម្បីធ្វើបដិវត្តការអប់រំផ្នែកវិស្វកម្មនៅប្រទេសឥណ្ឌា

ក្រុមហ៊ុន Bentley Systems បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមហាវិទ្យាល័យវិស្វកម្ម Trivandrum (CET) ក្នុងគោលបំណងប្រែក្លាយស្ថាប័នឈានមុខគេមួយក្នុងរដ្ឋ Kerala ឱ្យទៅជាមជ្ឈមណ្ឌលអប់រំកម្រិតខ្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល។​ ការចុះ MoU នេះ គឺដើម្បីធានាថាវិស្វករឥណ្ឌាជំនាន់ក្រោយមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទីផ្សារសកលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសទាក់ទងនឹងអនុវត្តការងារជាក់ស្ដែង។ ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងមានការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបបំផុតមួយ (Centre of Infrastructure Innovation) នៅខាងក្នុងបរិវេណសាលា CET។ មជ្ឈមណ្ឌលនេះនឹងផ្ដល់ការសិក្សាបែបស៊ីជម្រៅ ពោលគឺផ្ដល់នូវបទពិសោធន៍អនុវត្តផ្ទាល់ជាមួយកម្មវិធីស្តង់ដារឧស្សាហកម្មដូចជា MicroStation, OpenRoads និង OpenFlows ជាដើម។ មជ្ឈមណ្ឌលនេះនឹងក៏នឹងផ្ដល់ឱកាសឱ្យនិស្សិតធ្វើការស្រាវជ្រាវលើការគ្រប់គ្រងគម្រោងសំណង់ដែលដើរដោយ AI និងបច្ចេកវិទ្យាឌីជីថលភ្លោះ (Digital Twin)។ លើសពីនេះ​ក៏នឹងមានការបង្រៀនឱ្យសិស្សបង្កើតលំហូរការងារដែលផ្តល់អាទិភាពដល់ការសាងសង់បៃតង និងការដ្ឋានឆ្លាតវៃដែលមានប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្ខុវិស័យ Viksit Bharat ឆ្នាំ ២០៤៧ របស់ប្រទេសឥណ្ឌា។ កម្មវិធីនេះមានគោលបំណងបង្កើតកម្លាំងពលកម្ម “ដែលត្រៀមរួចជាស្រេចសម្រាប់ពេលអនាគត” និងមានសមត្ថភាពគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមរបស់ប្រទេសឥណ្ឌា។ កិច្ចសហការក៏ដើម្ប​ធានាថាជានិស្សិតដែលបញ្ចប់ការសិក្សាមានចំណេះដឹងទាំងកម្រិតអន្តរជាតិ និងជំនាញឯកទេសក្នុងតំបន់ផងដែរ។ - Video Advertisement -

Seequent ត្រៀមបង្ហាញបច្ចេកវិទ្យាជីករករ៉ែថ្មីដែលដើរដោយ AI នៅក្នុងកម្មវិធី PDAC 2026

ក្រុមហ៊ុន Seequent ដែលជាបុត្រសម្ព័ន្ធរបស់ Bentley Subsurface នឹងចូលរួមនៅក្នុងសន្និបាតនៃសមាគមអ្នករុករក និងអ្នកអភិវឌ្ឍន៍នៃប្រទេសកាណាដា (PDAC) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេកម្រិតសកលផ្នែកកម្មវិធីកុំព្យូទ័រសម្រាប់វិស័យរ៉ែ និងភូគព្ភសាស្ត្រ Seequent នឹងបង្ហាញពីបច្ចេកវិទ្យានិងនិន្នាការចុងក្រោយបង្អស់របស់ខ្លួន ពិសេសទាក់ទងការប្រើប្រាស់ AI និងបច្ចេកវិទ្យា Cloud ដើម្បីធ្វើទំនើបកម្មកម្មវិធីរុករករ៉ែ។ ចំណុចផ្តោតសំខាន់នៃការតាំងពិពណ៌ឆ្នាំនេះ គឺខួបមួយឆ្នាំនៃ Seequent Evo ដែលជាផ្លែតហ្វមភូគព្ភសាស្ត្របើកចំហ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការរុករករ៉ែដែលប្រើប្រព័ន្ធ AI។ តាមរយៈការរួមបញ្ចូលគ្នារវាងការសិក្សារបស់ម៉ាស៊ីន (Machine Learning) ជាមួយនឹងលំហូរការងារតាមប្រព័ន្ធ Cloud ក្រុមហ៊ុន Seequent មានគោលបំណងជួយអ្នកវិទ្យាសាស្ត្រផ្នែកជីករករ៉ែ ក្នុងការពន្លឿនដំណើរការស្វែងរក ព្រមទាំងកាត់បន្ថយហានិភ័យ និងចំណាយផ្សេងៗក្នុងការសម្រេចចិត្តលើការងារក្រោមដីបានយ៉ាងច្រើន។ សន្និបាតនេះនឹងបង្ហាញពីព្រឹត្តិការណ៍សហការដ៏សំខាន់មួយនៅថ្ងៃអាទិត្យ ទី ១ ខែមីនា ដោយបង្ហាញពីភាពជាដៃគូរវាង Seequent និង Orica Digital Solutions ពោលគឺជាការការរួមបញ្ចូលលំហូរការងាររវាង Axis […]

ស្វែងយល់ពីបច្ចេកវិទ្យានៃសំណង់រោងចក្រផលិតឥន្ធនៈពីសំរាមធំជាងគេលើលោក

ក្រុមហ៊ុន PT Wijaya Karya (WIKA) ថ្មីៗ នេះបានប្រកាសបញ្ចប់ និងបើកដំណើរការគម្រោងសាងសង់រោងចក្រផលិតឥន្ធនៈពីកាកសំណល់ Rorotan Jakarta ដែលជាគម្រោងដ៏មហិមា និងជាមជ្ឈមណ្ឌលកែច្នៃកាកសំណល់ដ៏ធំបំផុតមិនធ្លាប់មានក្នុងពិភពលោក។ រោងចក្រដែលមានតម្លៃទឹកប្រាក់ ១,២៨ ទ្រីលានរូពី (IDR) នេះ ត្រូវបានរចនាឡើងដើម្បីកែច្នៃកាកសំណល់ក្នុងក្រុងចំនួន ២.៥០០ តោនក្នុងមួយថ្ងៃ ទៅជាឥន្ធនៈប្រកបដោយនិរន្តរភាពចំនួន ៨៧៥ តោន។ ដើម្បីគ្រប់គ្រងគម្រោងដែលមានភាពស្មុគស្មាញបែបនេះ ក្រុមហ៊ុន WIKA ងាកមកប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ Bentley។ ចាប់តាំងពីការចាប់ផ្ដើម គម្រោងនេះបានជួបប្រទះនូវឧបសគ្គធំៗជាច្រើន រួមមានបញ្ហាដីទន់គ្មានស្ថេរភាពនៅក្នុងទីក្រុងហ្សាកាតា និងតម្រូវការក្នងុការសម្របសម្រួលយ៉ាងខ្លាំងរវាងផ្នែកជំនាញផ្សេងៗគ្នា។ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ក្រុមហ៊ុន WIKA បានប្រើប្រាស់កម្មវិធី Bentley PLAXIS និង STAAD ដើម្បីរចនាគ្រឹះ និងរចនាសម្ព័ន្ធឱ្យមានភាពរឹងមាំ ដែលអាចធន់នឹងស្ថានភាពរញ្ជួយដីនៅក្នុងតំបន់។ លើសពីនេះ ក្រុមហ៊ុនបានប្រើកម្មវិធី MicroStation, OpenPlant, និង ProStructures ដើម្ីបង្កើតគំរូ 3D កម្រិតច្បាស់រោងចក្រនេះ។ គំរូនេះជួយឱ្យការរចនាប្រព័ន្ធមេកានិច និងខ្សែចង្វាក់បញ្ជូនដ៏ស្មុគស្មាញតាមបែបម៉ូឌុល (modular […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសាមញ្ញៗ ដែលភាគច្រើនគឺមិនគ្រប់គ្រាន់ទេ ពិសេសនៅពេលទំហំរោងចក្រកាន់ធំ ហើយចំនួនគម្រោងកាន់។ ការប្រើប្រព័ន្ធគ្រប់គ្រងបែបសាមញ្ញនេះ នឹងធ្វើឱ្យការគ្រប់គ្រងមិនបានគ្រប់ជ្រុងជ្រោយ ហើយអាចបង្កជាបញ្ហាដែលមិនរំពឹងទុកបាន។ ក្រុមហ៊ុន Bentley បានណែនាំកម្មវិធីមួយឈ្មោះ AssetWise។ កម្មវិធី  AssetWise គឺជាដំណោះស្រាយវិស្វកម្មឌីជីថលទំនើបមួយ ដែលជួយរួមបញ្ចូលទិន្នន័យគ្រប់យ៉ាងអំពីហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងរោងចក្រជាក់ស្ដែង វិភាគរកបញ្ហា ផ្ដល់ជាដំណោះស្រាយ និងជាពិសេសចេញជារបាយការណ៍បកស្រាយ និងណែនាំពីវិធីដែលធ្វើឱ្យរោងចក្រកាន់តែមានផលិតភាពខ្ពស់ និងកាត់បន្ថយចំណាយ។ ឧទាហរណ៍ក្រុមហ៊ុនផ្ដល់សេវាទាក់ទងនឹងគម្រោងសំណង់ល្បីមួយឈ្មោះ Sitech កំពុងប្រើកម្មវិធីនេះដើម្បីគ្រប់គ្រងគម្រោងជាង 200 កន្លែង របស់ពួកគេ បានដោយមានប្រសិទ្ធភាព។ វិធីសាស្ដ្រប្រើកម្មវិធីនេះគឺ ជាដំបូងអ្នកត្រូវប្រមូលទិន្នន័យចាស់ៗទាក់ទងការវិភាគហានិភ័យឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរោងចក្រ មកបញ្ចូលក្នុងកម្មវិធីនេះ។ បន្ទាប់មកកម្មវិធីនឹងធ្វើការកាន់តែឆ្លាតវៃ ដោយប្រមូលទិន្នន័យថ្មីៗបន្ថែមពីឧបករណ៍ចាប់សញ្ញាដែលត្រូវបានដំឡើងនៅទីតាំងជាក់ស្ដែង។ បន្ទាប់មកវានឹងរកឃើញបញ្ហាដែលកំពុងកើតមាន ហើយពិសេសជាងនេះគឺបញ្ហាដែលអាចនឹងកើតមាន ដែលនឹងធ្វើឱ្យម្ចាស់គម្រោងអាចដោះស្រាយបានទាន់ពេល។ កម្មវិធីនេះក៏នឹងរក្សាទុកទិន្នន័យនេះ ហើយបន្តតាមដាន ត្រួតពិនិត្យ និងពន្យារអាយុប្រើប្រាស់នៃរោងចក្រនោះផងដែរ។ លើសពីនេះ ការត្រួតពិនិត្យហានិភ័យនៃកម្មវិធីនេះក៏នឹងជួយបង្កើនសុវត្ថិភាព កាត់បន្ថយការចំណាយ និងផលប៉ះពាល់បរិស្ថានផងដែរ។ តាមរយៈការត្រួតពិនិត្យឧបករណ៍ពីចម្ងាយតាមប្រព័ន្ធកុំព្យូទ័រនេះ ក្រុមហ៊ុន Sitech បានកាត់បន្ថយចំណាយពី 126,000 អឺរ៉ូ ដើម្បីចុះពិនិត្យរោងចក្រជាក់ស្ដែង រៀងរាល់ 6 ឆ្នាំម្តង មកត្រឹមតែ […]