អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ

អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងរដ្ឋមន្រ្តីក្រសួងកសិកម្ម។

នាឱកាសនោះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា អគារទី២ នេះ មានទទឹង១៨ម៉ែត្រ បណ្តោយ៦២ម៉ែត្រ កម្ពស់៤ជាន់ ដែលមានទំហំដូចគ្នានឹងអគារទី១។

ឯកឧត្តម បន្ដថា អគារមន្ទីរពេទ្យបង្អែកចំនួនពីរអគារនេះ សុទ្ធតែជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

មន្ទីរពេទ្យនឹងបំពាក់ដោយបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន CT Scan ម៉ាស៊ីន X-Ray ឌីជីថល ម៉ាស៊ីនអេកូសាស្ត្រជាដើម។ ក្រោយសាងសង់រួច មន្ទីរពេទ្យនេះនឹងជួយបម្រើសេវាសុខាភិបាលដែលមានបច្ចេកវិទ្យាទំនើបជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ការដ្ឋានមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ អគារទី១ តម្លៃ ១,៤លានដុល្លារ សាងសង់សម្រេចបានប្រមាណ៩០% ហើយ ខណៈរដ្ឋបាលខេត្តកំពុងពន្លឿន ដើម្បីឈានទៅបញ្ចប់តាមផែនការកំណត់នៅចុងឆ្នាំ២០២១នេះផងដែរ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន EY មកពីជប៉ុន កំពុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពរបស់កម្ពុជា ក្រុមហ៊ុនជប៉ុន EY Strategy and Consulting Co., Ltd បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យមួយនេះ។ នេះបើតាមកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ រវាងឯកឧត្តម លោក កុយ វន្នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក Ushida Masaya តំណាងមកពី EY Strategy and Consulting Co., Ltd ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល។ ក្នុងជំនួបនោះ លោក Ushida បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យថែទាំសុខភាពរបស់ប្រទេសកម្ពុជា និងបានបង្ហាញពីផែនការរបស់ EY ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួននៅក្នុងតំបន់ដ៏សំខាន់នេះផងដែរ។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់គុណភាពនៃសេវាថែទាំសុខភាពដែលមានសម្រាប់ប្រជាជនកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម កុយ វ៉ាន់នី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ EY និងបានស្នើឱ្យមានការសិក្សាបន្ថែមលើការវិនិយោគលើបច្ចេកវិទ្យា និងប្រព័ន្ធចម្រោះទឹកសម្រាប់មណ្ឌលសុខភាពដែលមានទីតាំងនៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។ លោកបានកត់សម្គាល់ថា ការវិនិយោគបែបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពសាធារណៈ និងសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោនរបស់រាជរដ្ឋាភិបាល។ នៅថ្ងៃដដែលនេះ មានក្រុមហ៊ុន Philippine World Citi Group បានជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន […]

ហ្វីលីពីនឃើញពីសក្ដានុពលនៃវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា ដោយចង់ជំរុញវិស័យនេះឱ្យឈានមុខគេនៅអាស៊ី

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ស្តង់ដារអប់រំផែ្នកសុខាភិបាលនៅកម្ពុជា ក្រុមហ៊ុន World Citi Group ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើវិស័យអប់រំសុខភាពរបស់កម្ពុជា។ ក្រុមហ៊ុន​មាន​គោល​បំណង​ដាក់​ប្រទេស​កម្ពុជា​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​វិស័យ​អប់រំ​ផែ្នកសុខាភិបាលនៅ​ទូទាំង​អាស៊ី។ លោកវេជ្ជបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group បានលើកឡើងយ៉ាងដូច្នេះក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះលោកបានបង្ហាញអំពីទស្សនៈវិស័យរបស់ក្រុមហ៊ុនក្នុងការជំរុញការអប់រំសុខភាពនៅកម្រិតឧត្តមសិក្សា ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់កម្ពុជាក្នុងការឈានទៅរកភាពជោគជ័យក្នុងវិស័យមួយនេះក្នុងតំបន់អាស៊ីនាពេលអនាគត។ គួរបញ្ជាក់ទៀតថា ក្រុមហ៊ុន World Citi Group បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបកម្ពុជា។ កិច្ចព្រមព្រៀងនេះមានគោលបំណងស្វែងរកឱកាសវិនិយោគ និងពង្រីកវត្តមានរបស់ក្រុមហ៊ុននៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសទាក់ទងនឹងការអប់រំក្នុងវិស័យសុខាភិបាល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុន ដោយបានកត់សម្គាល់ពីសារៈសំខាន់នៃការជំរុញការអប់រំប្រកបដោយគុណភាព និងស្តង់ដារឧស្សាហកម្ម។ សម្តេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុន World Citi Group ចូលរួមយ៉ាងសកម្មជាមួយដៃគូក្នុងស្រុក និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតស្តង់ដារគុណភាពសម្រាប់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល។ ជាការឆ្លុះបញ្ចាំងបន្ថែមទៀតលើកិច្ចខិតខំប្រឹងប្រែងការទូតនាពេលថ្មីៗនេះ លោកបណ្ឌិត Guico ក៏បានរំលឹកពីលទ្ធផលជាវិជ្ជមាននៃវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងដំណើរទស្សនកិច្ចប្រកបដោយការគួរសមដោយក្រុមប្រឹក្សាធុរកិច្ចហ្វីលីពីនទៅកាន់ប្រទេសកម្ពុជាកាលពីខែមករា ហើយលោកក៏​បាន​ប្រកាស​ពី​ផែនការវិល​ត្រឡប់របស់ប្រតិភូ​ហ្វីលីពីន​ទៅ​កម្ពុជា​វិញ​យ៉ាង​ឆាប់​រហ័ស​ដើម្បី​បន្ត​ការ​ពិភាក្សា​លើ​កិច្ច​សហការ​ដ៏​មាន​សក្តានុពលខាងលើនេះផងដែរ។ […]

សមាគមព្រះយេស៊ូវគ្រីស្ទ ជួយកម្ពុជា ២លានដុល្លារ សង់មជ្ឈមណ្ឌលព្យាបាលជម្ងឺបេះដូង នៅសៀមរាប

មជ្ឈមណ្ឌលសម្រាប់ព្យាបាលជម្ងឺបេះដូង មានតម្លៃជាង ២លានដុល្លាអាម៉េរិក ដែលជាជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានបើកការដ្ឋានសាងសង់ហើយ មានទីតាំងស្ថិតនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ នេះបើតាមពិធីបញ្ឋុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីខាងលើ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា អគារមជ្ឈមណ្ឌលសម្រាប់ព្យាបាលជម្ងឺបេះដូងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ នឹងក្លាយជាសមិទ្ធផលមួយដ៏ថ្មីស្រឡាងបន្ថែមទៀត លើវិស័យសុខាភិបាលរបស់ខេត្ត ហើយនឹងជួយសម្រួលឲ្យការផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យើងកាន់តែមានផាសុខភាព និង ប្រកបដោយប្រសិទ្ធភាព។ លោកបន្តថា ការសាងសង់អគារមជ្ឈមណ្ឌលព្យាបាលជម្ងឺបេះដូងនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការលើកកម្ពស់វិស័យសុខាភិបាលក្នុងខេត្តមួយនេះ ឲ្យកាន់តែមានភាពទំនើបស៊ីវីល័យ។ គួរបញ្ជាក់ថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាផ្នែកមួយនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប មានតួនាទី ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ដែលមានគ្រែពេទ្យសម្រាប់អ្នកជម្ងឺសម្រាកព្យាបាលសរុបចំនួន ៤៧០គ្រែ មានផ្នែកផ្តល់សេវា ដោយផ្ទាល់ ២៤ និងផ្នែកគាំទ្រសេវា ១២។ ការបន្ថែមមជ្ឈមណ្ឌលជំងឺបេះដូងត្រូវបានគេរំពឹងថានឹងលើកកំពស់សមត្ថភាពរបស់មន្ទីរពេទ្យបន្ថែមទៀត ដោយផ្តល់នូវការថែទាំពិសេស និងដោះស្រាយតម្រូវការដែលកំពុងកើនឡើងសម្រាប់សេវាសរសៃឈាមបេះដូងនៅក្នុងតំបន់នេះ។ គំនិតផ្តួចផ្តើមនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសុខភាព និងធានាថាការថែទាំសុខភាពប្រកបដោយគុណភាពអាចទទួលបានសម្រាប់ប្រជាជនទាំងអស់នៃខេត្តសៀមរាប និងតំបន់ជុំវិញ។ ខណៈដែលសហគមន៍រំពឹងយ៉ាងអន្ទះសារចំពោះការបញ្ចប់នៃមជ្ឈមណ្ឌលជំងឺបេះដូង ការអភិវឌ្ឍន៍នេះបង្ហាញពីការបោះជំហានទៅមុខដ៏ជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។ - Video Advertisement -

កម្ពុជាប្រើថវិកាកម្ចី $៦៧លាន ពីកូរ៉េ បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្រោមថវិកាកម្ចី ៦៧លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ  ត្រូវបានបើកការដ្ឋានសាងសង់ នៅតាមបណ្តោយមហាវិថី​មិត្ត​ភាព​ភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ គម្រោងនេះ នឹងសាងសង់លើផ្ទៃ​ដីស​រុបជាង ២ម៉ឺនម៉ែត្រក្រឡា ក្នុងនោះដីសម្រាប់សាងសង់អគារមានទំហំជិត ៥ពាន់ម៉ែត្រក្រឡា។ បន្ថែមពីនេះ អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះ មានកម្ពស់៨ជាន់ រាប់បញ្ចូលទាំងជាន់ក្រោមដីផងដែរ។ អគារនេះ មានទំហំសរុបជិត ៣ម៉ឺនម៉ែត្រក្រឡា និងត្រូវប្រើពេល ២៨ខែសម្រាប់ការសាងសង់។ មន្ទីរពេទ្យនេះនឹងរចនាឡើងតាមស្ដង់ដារអន្ដរជាតិ ជាមួយនិងឧបករណ៍ បច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ជាពិសេសនឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញ ដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិមកធ្វើការសហការគ្នា ប្រឹងប្រែង រុករកនវានុវត្ដន៍ថ្មីៗបន្ថែមទៀតនៅក្នុងវិស័យសុខាភិបាល។ ក្រោយសាងសង់រួចរាល់ មន្ទីរពេទ្យនេះ នឹងមានសមត្ថភាពទទួលអ្នកជំងឺសម្រាក សរុបចំនួន ២០០គ្រែផងដែរ។ - Video Advertisement -

ក្រុមហ៊ុនផលិតបរិក្ខារពេទ្យឈានមុខគេរបស់ចិន កំពុងពិនិត្យលទ្ធភាពសង់មណ្ឌលចាស់ជរានៅកម្ពុជា

ក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD ជាក្រុមហ៊ុនផលិតបរិក្ខារពេទ្យឈានមុខគេរបស់ប្រទេសចិន បានមកស្វែករកកិច្ច​សហការនៅកម្ពុជា ដោយផ្តោតលើការដំឡើងប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនតាមមន្ទីរពេទ្យរដ្ឋ និងបង្កើតមណ្ឌល​ចា​ស់​​ជរា។ នេះបើតាមជំនួបរវាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក LIAN YU LIN អគ្គនាយកក្រុមហ៊ុន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក LIAN YU LIN ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើការបំពាក់ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែននៅតាមមន្ទីរពេទ្យសាធារណៈមួយចំនួនដែលអាចនៅមានតម្រូវការ។ លោកអគ្គនាយកបានប្តេជ្ញាចិត្ត និងផ្តល់ការយកចិត្តទុកដាក់លើក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រសួងសុខាភិបាល តាមការណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីធានាបាននូវនវានុវត្តន៍សេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ជាមួយនឹងសំណើនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានគាំទ្រកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD លើគម្រោងផលិតអុកស៊ីសែន នៅមន្ទីរពេទ្យសាធារណៈនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន រួមមាន […]

អាមេរិកប្រកាសផ្តល់ថវិកាជាង ៥៥លានដុល្លារ ជួយអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសផ្តល់ហិរញ្ញប្បទានចំនួនជាង ៥៥លានដុ​ល្លា​រ សម្រាប់ជួយអភិវឌ្ឍវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ដូចជា៖ ពង្រឹងសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សុខុមាសភាព ការវិនិយោគ និងការបោសម្អាតមីន​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ និង២៣ ខែតុលា ឆ្នាំ២០២៤ របស់​​ USAID។ ទាក់ទងនិងជំនួយខាងលើ អ្នកស្រី Samantha Power នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID សកល បានឱ្យដឹងថា ការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិក គឺសម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាលើសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ដូចខាងក្រោម៖ ទី១_តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ២៩លានដុល្លារ ស​ម្រាប់កម្មវិធី “ស្បៀងដើម្បីភាពជឿនលឿន”  ដោយផ្តោតសំខាន់លើការងារពង្រឹងវិស័យសុខភាព និងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាតាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងការកែលម្អទំនាក់ទំនង​ទីផ្សារ។ ទី២_ជំនួយដល់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ៖ ជាង 6 លានដុល្លារ នឹងត្រូវបញ្ជូនទៅក្នុងសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ការការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម។ ទី៣_ជំនួយផ្នែកការងារ […]