រដ្ឋនានានៅអាមេរិកចាប់ផ្ដើមងាកមកប្រើ Dashcam និង AI ដើម្បីវិភាគរកកំហូចផ្លូវ
បច្ចុប្បន្ននេះ ក្រសួងដឹកជញ្ជូននៃសហរដ្ឋអាមេរិក (DOTs) កំពុងងាកប្រើប្រាស់ទិន្នន័យពីកាម៉េរារថយន្តរបស់អ្នកបើកបរ និង AI ដើម្បីវិភាគរកកំហូចផ្លូវថ្នល់ និងផ្លូវហាយវ៉េរបស់ខ្លួន ខណៈដែលរដ្ឋជាច្រើនកំពុងចូលរួមក្នុងគំនិតថ្មីនេះ។ ថ្មីៗនេះ រដ្ឋ Alabama ក៏បានក្លាយជារដ្ឋចុងក្រោយគេដែលបានសម្រេចចិត្តបោះទុនថវិកាហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនទៅលើបច្ចេកវិទ្យា AI នេះ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) បានពឹងផ្អែកលើ “ការរៀបចំថវិកាផ្អែកលើលទ្ធផលការងារ”។ ប្រព័ន្ធនេះជាប្រព័ន្ធរៀបចំឡើងដើម្បីផ្តល់ថវិកាដល់ក្រុមការងារដើម្បីដោះស្រាយបញ្ហាផ្លូវដែលកើតឡើងជាក់ស្តែង។ ប៉ុន្តែ ទិន្នន័យដែលប្រើដើម្បីសម្រេចចិត្តថាត្រូវទំលាក់ថវិកាទៅត្រង់ចំណុច គឺមិនសូវមានតម្លាភាព និងសុក្រិតទេ ដោយសារវាត្រូវបានប្រមូលដោយក្រុមការងារដែលចុះត្រួតពិនិត្យដោយផ្ទាល់លើចម្ងាយផ្លូវ ១១ ០០០ ម៉ាយល៍។ ដើម្បីបំពេញចន្លោះប្រហោងនេះ រដ្ឋ Alabama បានចាប់ដៃគូជាមួយ Blyncsy ដែលជាកម្មវិធី AI របស់ក្រុមហ៊ុន Bentley Systems។ បច្ចេកវិទ្យានេះប្រើប្រាស់រូបភាពវីដេអូពីកាមេរ៉ាជាប់រថយន្តដឹកទំនិញ និងរថយន្តក្រុមហ៊ុននានា ដើម្បីបង្កើតជាផែនទីបច្ចេកវិទ្យាឌីជីថលនៃបណ្តាញផ្លូវថ្នល់ក្នុងរដ្ឋ។ ប៉ុន្តែ វីដេអូទាំងនោះគឺមិនត្រូវបានបង្ហាញពីអត្តសញ្ញាណនៃប្រភពឡើយ។ បន្ទាប់ពីទទួលបានវីដេអូ វាត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ហើយប្រើ AI វិភាគ បន្ទាប់មកចេញជារបាយការណ៍ដែលអាចឱ្យកំណត់អត្តសញ្ញាណបញ្ហានានាបាន ដូចជា ផ្លូវដែលប្រេះស្រាំ ស្លាកសញ្ញាដែលមើលមិនច្បាស់ ឬគំនូសផ្លូវរលុបជាដើម។ […]
អាមេរិកប្រើកាម៉េរាឡាន និង AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល
ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី Blyncsy ដែលជាដំណោះស្រាយបច្ចេកវិទ្យា AI មកពីក្រុមហ៊ុន Bentley Systems ដើម្បីធ្វើទំនើបកម្មគំរូរៀបចំថវិកាថែទាំ និងសាងសង់ផ្លូវថ្នល់នៅទូទាំងរដ្ឋ។ ជាក់ស្ដែង ការប្រមូលទិន្នន័យអំពីស្ថានភាពផ្លូវដោយផ្ទាល់លើបណ្តាញផ្លូវថ្នល់ប្រវែង ១១,០០០ ម៉ាយល៍ ក្នុងរដ្ឋ Alabama គឺជាដំណើរការដែលប្រើប្រាស់កម្លាំងពលកម្មច្រើន និងមិនសូវមានភាពច្បាស់លាស់ដោយសារកំហុសរបស់អ្នកចុះស្ទង់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ បច្ចុប្បន្ន ALDOT ងាកមកការវិភាគស្វ័យប្រវត្តិរបស់ Blyncsy ដែលប្រើប្រាស់រូបភាពកម្រិតច្បាស់ពីកាមេរ៉ាជាប់រថយន្ត (dashcam) ដែលប្រមូលបានពីយានយន្តធ្វើដំណើរទូទាំងរដ្ឋ។ បច្ចេកវិទ្យានេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីកំណត់អត្តសញ្ញាណ និងវាយតម្លៃស្ថានភាពផ្លូវថ្នល់សំខាន់ៗដោយស្វ័យប្រវត្តិ ដូចជាបង្កាន់ដៃបង្គោលសុវត្ថិភាព និងស្លាកសញ្ញាចរាចរណ៍ជាដើម។ គម្រោងសាកល្បងនាពេលកន្លងមកបានបង្ហាញពីប្រសិទ្ធភាពយ៉ាងខ្លាំង ដោយម៉ូដែលរបស់ Blyncsy សម្រេចបាននូវអត្រាភាពត្រឹមត្រូវរហូតដល់ ៩៧% ដែលផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំចាំបាច់សម្រាប់ការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់។ លើសពីនេះ ដំណោះស្រាយនេះផ្តល់នូវទិន្នន័យជារូបភាពរួមមួយដ៏ជាក់លាក់នៃបណ្តាញផ្លូវទាំងមូលនៅគ្រប់ស្រុកទាំងអស់។ កត្តាជួយឱ្យក្រសួងប្រើប្រាស់ថវិកាថែទាំដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃកំហូចបានយ៉ាងត្រឹមត្រូវ និងចំណុច។ នេះក៏ជួយឱ្យ ALDOT ធានាបានថាថវិកាត្រូវបានបង្វែរទៅរកការជួសជុលដែលចាំបាច់បំផុត។ តាមរយៈការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុផ្អែកលើភស្តុតាងជាក់ស្តែង ជាជាងការធ្វើតាមគំរូពីមុនៗ ALDOT កំពុងបង្ហាញថា AI កំពុងផ្លាស់ប្តូរវដ្តជីវិតនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ធ្វើឱ្យវាកាន់តែមានភាពធន់ និងមានប្រសិទ្ធភាព។ […]
គន្លឹះមួយដែលជួយឱ្យការគូរប្លង់ គ្រប់គ្រងការដ្ឋាន និងថែទាំសំណង់ ងាយស្រួលជាងមុន គឺ…
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញលំដាប់ពិភពលោកផ្នែកកម្មវិធីវិស្វកម្មសំណង់ បានឱ្យដឹងថាបច្ចេកវិទ្យាភូមិសាស្ត្រលំហ ឬ 3D geospatial ដែលខ្លួនបានទិញពី Cesium បាន និងកំពុងជួយឱ្យគ្រប់ដំណាក់កាលនៃគម្រោងសំណង់នានាជុំវិញពិភពលោក ទាំងការគូរប្លង់ ដេញថ្លៃ ធ្វើបទបង្ហាញដល់សាធារណៈជន គ្រប់គ្រងការដ្ឋាន និងពិសេសថែទាំសំណង់ក្រោយសង់រួច បានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។ ចំណុចសំខាន់បំផុតនៃបច្ចេកវិទ្យានេះគឺការបង្ហាញនូវគម្រោងលើទីតាំងជាក់ស្ដែង ដែលមើលទៅដូចពិត។ ដូច្នេះ មិនថាម្ចាស់គម្រោង វិស្វករ ឬសាធារណជាន ឬអ្នកវិនិយោគគឺមិនចាំបាច់ស្រមៃទៀតទេ គ្រប់យ៉ាងអាចឃើញនឹងភ្នែក។ កត្តានេះនឹងធ្វើឱ្យការសម្រេចចិត្តរបស់គ្រប់ផ្នែកពាក់ព័ន្ធធ្វើឡើងដោយមានប្រសិទ្ធភាព។ សម្រាប់ម្ចាស់គម្រោង គាត់អាចដឹងថាតើត្រូវបន្ថែម និងបន្ថយអ្វី ដើម្បីឱ្យគម្រោងមានផលចំណេញច្រើនបំផុត ខណៈប៉ះពាល់ដល់បរិស្ថាន និងសង្គមបំផុត ហើយសម្រាប់សាធារណជានគាត់អាចដឹងថាគម្រោងនឹងផ្ដល់ប្រយោជន៍ដល់សហគមន៍ឬទេ រីឯអ្នកវិនិយោគក៏ដឹងថាគួរបោះទុនឬយ៉ាងណា។ ការងារទាំងនេះសុទ្ធតែអាចធ្វើបានលើកុំព្យូទ័រមុនបើកការដ្ឋាន។ កាន់តែពិសេស បច្ចេកវិទ្យា 3D Geospatial នេះត្រូវបានប្រើរួមជាមួយនឹងទិន្នន័យរបស់ក្រុមហ៊ុន Blyncsy (Bentley ទើបតែទិញយកផងដែរ)។ Blyncsy គឺក្រុមហ៊ុនដែលមានទិន្នន័យផ្លូវក្នុងដៃច្រើនបំផុត ហើយនៅពេលប្រើរួមជាមួយនឹងទិន្នន័យភូមិសាស្ដ្រ 3D geospatial របស់ Cesium គ្រប់យ៉ាងគឺអាចបង្ហាញបានដូចយើងចុះទៅមើលនៅទីតាំងផ្ទាល់ដូច្នោះដែរ។ លើសពីនេះ កម្មវិធីនេះគឺលឿន […]
Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន
ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហាញកម្មវិធីដ៏មានឥទ្ធិពលមួយចំនួន ដែលប្រើប្រាស់ AI ដើម្បីស្កេនរកហានិភ័យគ្រោះធម្មជាតិដែលអាចនឹងកើតឡើងជុំវិញពិភពលោក ក៏ដូចជាដើម្បីស្កេនត្រួតពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងផងដែរ។ យោងតាមបទបង្ហាញក្នុងព្រឹត្តិការណ៍ “Google AI for the Planet” ប្រព័ន្ធAI ថ្មីនេះអាចធ្វើការបានយ៉ាងទូលំទូលាយ។ ឧទាហរណ៍កម្មវិធី FireSat អាចចាប់រកមើលហេតុការណ៍ភ្លើងឆេះព្រៃបានជុំវិញពិភពលោក ដោយប្រើទិន្នន័យផ្កាយរណប និង AI។ វាអាច zoom ឬពង្រីកចូលមើលហេតុការណ៍ភ្លើងឆេះព្រៃបានជិតខ្លាំងឬ ស្មើនឹងមាត្រដ្ឋាន ៥x ៥ ម៉ែត្រ ឯណោះ ហើយវាធ្វើបច្ចុប្បន្នភាពរៀងរាល់ ២០នាទី ម្ដង។ កម្មវិធីគឺមានប្រយោជន៍ណាស់ ពិសេសក្នុងករណីដែលមានភ្លើងឆេះព្រៃនៅតំបន់ដាច់ស្រយាលដែលគ្មានមនុស្ស។ កម្មវិធីនេះនឹងចាប់បានពីហេតុការណ៍បានលឿន ដែលអាចឱ្យយើងចូលទៅពន្លត់បាន មុនភ្លើងរាលដាលខ្លាំង។ កម្មវិធីមួយទៀត គឺការប្រើ AI ដើម្បីព្យាករណ៍ទឹកជំនន់ ដែលហៅថា Flood Hub របស់ Google ។ កម្មវិធីនេះផ្អែកលើគំរូ AI និងប្រព័ន្ធធារាសាស្ត្រសកល ដើម្បីឱ្យវាអាចព្យាករហានិភ័យទឹកជំនន់ពីទន្លេបាន ដល់ទៅ ៧ […]
Bentley Systems ណែនាំ API បើកចំហថ្មី និង Self-Service Tools សម្រាប់ Blyncsy Roadway Intelligence ដើម្បីពន្លឿនការអភិវឌ្ឍន៍កម្មវិធីច្នៃប្រឌិត
ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ជាក្រុមហ៊ុនផលិតកម្មវិធីសូហ្វែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខ បានប្រកាសពីការចាប់ផ្តើមក្របខណ្ឌ API បើកចំហថ្មីសម្រាប់ដំណោះស្រាយឆ្លាតវៃនៃកម្មវិធី Blyncsy Roadway របស់ខ្លួន។ API បើកចំហថ្មីនឹងអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ជាភាគីទីបី អ្នកប្រើប្រាស់ ឬអាជីវកម្មនានាអាចរួមបញ្ចូលយ៉ាងរលូនជាមួយនឹងដំណោះស្រាយវិភាគ Blyncsy និងការចូលទៅកាន់គណនីវិបផតថលនៃ Self-Service ថ្មីដែលនឹងបើកទូលាយនូវសារៈសំខាន់ និងភាពងាយស្រួល ព្រមទាំងអត្ថប្រយោជន៍ផ្តល់ជូនបន្ថែម។ នេះបើយោងតាម សន្និសីទផ្លូវការរបស់សមាគមដឹកជញ្ជូននៃរដ្ឋភាគឦសានរបស់សហរដ្ឋអាមេរិក – NASTO នៅញូវប៊្រុនស្វីស ញូវយ៉ក កាលពីថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2025។ ក្របខណ្ឌ API បើកចំហថ្មី មានគោលបំណងជួយពន្លឿនការបង្កើតថ្មី និងបន្ថែមតម្លៃនៃដំណោះស្រាយវិភាគរបស់ Blyncsy ក្នុងកម្មវិធី Bentley ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាជីវកម្មនានាទទួលបានការយល់ដឹងបន្ថែមអំពីផ្លូវថ្នល់ និងបង្កើតកម្មវិធីចម្រុះដែលជាគំនិតផ្តួចផ្តើមសម្រាប់ទីក្រុងឆ្លាតវៃ និងរៀបចំផែនការដឹកជញ្ជូនដល់ការអភិវឌ្ឍន៍យានយន្តស្វ័យប្រវត្តិ និងការគាំទ្រការគ្រប់គ្រងសេវាកម្មជួលរថយន្ត។ Blyncsy ផ្តល់អានុភាពជាមួយបច្ចេកវិទ្យា AI និងរូបភាពដែលមានច្រើនប្រភព ដើម្បីផ្តល់នូវការយល់ដឹងបន្ថែមសម្រាប់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ដំណោះស្រាយទាំងនេះអនុញ្ញាតឱ្យគេរកឃើញដោយស្វ័យប្រវត្តិ និងការវិភាគស្ថានភាពទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងលក្ខខណ្ឌផ្លូវថ្នល់ ដើម្បីពង្រឹងការថែទាំ […]
ហេតុអ្វីបានជាអ្នកច្នៃប្រឌិតផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងងាកទៅរក 3D បច្ចេកវិទ្យា Cesium
ដោយលោក Jay Moye លោក Mark Pittman បានបង្ហាញពីកង្វល់របស់គាត់ជាមួយនឹងភ្លើងសញ្ញាចរាចរណ៍ដែលខូច ក្នុងការចាប់ផ្តើមត្រួសត្រាយផ្លូវដំបូងដែលសព្វថ្ងៃកំពុងងាកមកប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ម៉ាស៊ីននិទស្សន៍ និង cloud computing ដើម្បីជួយថែទាំផ្លូវជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងវិចារណញាណ។ ចាប់បើកដំណើរការក្នុងឆ្នាំ 2014 Blyncsy បានផ្តល់នូវព័ត៌មានឆ្លាតវៃ និងធ្វើបច្ចុប្បន្នភាពទាន់ពេលទៅនាយកដ្ឋានដឹកជញ្ជូននៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាជំនួយដល់ភ្នាក់ងារសេវាកម្មគ្រប់គ្រងសុវត្ថិភាពផ្លូវថ្នល់សម្រាប់ទាំងអ្នកបើកបរ និងបុគ្គលិកថែទាំ។ ដោយក្លាយជាអ្នកដឹកនាំឧស្សាហកម្មឈានមុខ Blyncsy ត្រូវបានទិញសិទ្ធិដោយ Bentley Systems ក្នុងឆ្នាំ 2023 ដែលជាក្រុមហ៊ុនផលិតកម្មវិធីផ្នែកវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខ។ ឥឡូវនេះ Bentley បានទិញយកបច្ចេកវិទ្យាមួយផ្សេងទៀតគឺ 3D geospatial របស់ក្រុមហ៊ុន Cesium ដែលវាកំពុងបង្កើនសមត្ថភាព Blyncsy ឱ្យកាន់តែប្រសើរ។ ភាពជាដៃគូនេះ បានបង្ហាញពីមូលហេតុដែលអង្គភាពក្នុងវិស័យស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ជាច្រើន (AEC) ត្រូវពឹងផ្អែកលើ Cesium ដើម្បីច្នៃប្រឌិតពីរបៀបដែល គេរចនា សាងសង់ គ្រប់គ្រង និងថែទាំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ នេះជារបៀបការងារដែលភាពជាដៃគូបានដំណើរការ៖ Blyncsy ប្រមូលរូបភាពពីរថយន្តជាង […]


English



