ក្រុមហ៊ុន Hong Leong បង្ហាញបំណងចង់វិនិយោគបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូនៅកម្ពុជា

 

ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. មានបំណងចង់វិនិយោគបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជានាពេលខាងមុខនេះ ខណៈបច្ចុប្បន្នតំណាងក្រុមហ៊ុននេះ បានមកជួបពិភាក្សាអំពីគម្រោងនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ។

បំណងនេះ បានបង្ហាញឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Hoo Wan Tim អគ្គនាយកក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ តំណាងក្រុមហ៊ុន បានឱ្យដឹងថា ដោយមានការជឿជាក់លើរដ្ឋាភិបាលកម្ពុជា កន្លងមកក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគបង្កើតធនាគារឈ្មោះ Hong Leong Bank (Cambodia) Plc ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ នៅពេលនេះ លោកថា ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. ក៏មានបំណងចង់បង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ក្រុមហ៊ុន ខណៈឯកឧត្តមក៏ប្រាប់ពីស្ថានភាពគម្រោងផ្គុំដំទ្បើងទោចក្រយានយន្តមួយចំនួនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និងរបបលើកទឹកចិត្តដល់គម្រោងវិនិយោគផ្គុំ និងដំទ្បើងទោចក្រយានយន្ត។ ឯកឧត្តមបន្ថែមថា សក្តានុពលវិនិយោគក្នុងវិស័យមួយចំនួនផ្សេងទៀត ដូចជា៖ វិស័យកសិ-ឧស្សាហកម្ម, ការផលិតឧបករណ៍អេឡិចត្រូនិក និងគ្រឿងបង្គុំអគ្គិសនីដែលជាកន្សោមឧស្សាហកម្ម ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការផលិតគ្រឿងសង្ហារិមផងដែរ។ទាំងអស់នេះសុទ្ធសឹងតែជាវិស័យសក្ដានុពល ដែលក្រុមហ៊ុនអាចគិតគូរពិចារណាបន្តបណ្តាក់ទុនវិនិយោគបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. គឺជាក្រុមហ៊ុនផលិតម៉ូតូម៉ាក Yamaha នៅប្រទេសម៉ាទ្បេស៊ីតាំងពីឆ្នាំ១៩៧៩ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Leong Group ដែលមានសកម្មភាពអាជីវកម្មក្នុងវិស័យជាច្រើនដូចជា ហិរញ្ញវត្ថុ, កម្មន្តសាល, ការអភិវឌ្ឍអចលនទ្រព្យ, បដិជសណ្ឋារកិច្ចជាដើម៕

ពាក់ព័ន្ធនឹងផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Hong Leong នៅកម្ពុជា កន្លងមក Hong Leong  Manufacturing Group(HLMG) ដែលមានជំនាញផ្នែកអចលនទ្រព្យឈានមុខគេមួយ ក៏ធ្លាប់បានបង្ហាញពីបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលមួយចំនួននៅកម្ពុជាផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុនកំពុងសម្លឹងរកឱកាសវិនិយោគលើវិស័យទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុនជប៉ុន MITSUI កំពុងស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តអគ្គិសនី ដោយផ្តោតជាពិសេសលើរ៉ឺម៉កកង់បីអគ្គិសនី និងទោចក្រក្រយានយន្តអគ្គិសនីផ្សេងៗទៀត។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូក្រុមហ៊ុន MITSUI នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ គណៈប្រតិភូបានកោតសរសើរចំពោះកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងបានស្វែងយល់អំពីអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីបន្ស៊ីជាមួយយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន MITSUI បានបន្ថែមថា ក្រុមហ៊ុនខ្លួនមានប្រតិបត្តិការអាជីវកម្មនៅទូទាំងពិភពលោក ដែលរួមមានគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេសថៃ ហ្វីលីពីន និងម៉ិកស៊ិកូ។ គណៈប្រតិភូក៏បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យយានយន្តអគ្គិសនី ជាពិសេសរ៉ឺម៉កកង់បី និងទោចក្រក្រយានយន្តអគ្គិសនី។ លើសពីនេះទៀត ក្រុមហ៊ុន MITSUI ក៏បានជម្រាបជូនអំពីប្រតិបត្តិការអាជីវកម្មយានយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដោយលើកឡើងថាអាចជាគំរូសក្តានុពលសម្រាប់ការវិនយោគនៅកម្ពុជានាពេលអនាគត។ ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន និងបានលើកឡើងថា៖ “រាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តដល់ការវិនិយោគលើវិស័យយានយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់ រួមទាំងស្ថានីយ៍សាកថ្ម។” ដោយឡែកចំពោះវិស័យទឹកស្អាតវិញ ឯកឧត្តមបានលើកឡើងថា៖ “នៅក្នុងវិស័យទឹកស្អាត កម្ពុជាត្រូវការក្រុមហ៊ុនដែលមានចក្ខុវិស័យរយៈពេលវែង ដើម្បីវិនិយោគលើប្រតិបត្តិការខ្នាតធំ។ ខណៈដែលការវិនិយោគក្នុងវិស័យនេះអាចត្រូវការរយៈពេលយូរដើម្បីទទួលបានប្រាក់ចំណេញ នេះជាការវិនិយោគដែលមានស្ថេរភាព និងសុវត្ថិភាព។ រាជរដ្ឋាភិបាលកម្ពុជានឹងជួយក្រុមហ៊ុនទាក់ទងនឹងប្រភពទឹក […]

ក្នុងឆ្នាំ២០២៤ កម្ពុជានាំយានយន្តចេញបានជាង $១.១ពាន់លាន

ក្នុងឆ្នាំ២០២៤ វិស័យយានយន្តនៅកម្ពុជាទទួលបានទុនវិនិយោគប្រមាណ ៧៤៦លានដុល្លារ និងមានការនាំចេញបានរហូតដល់ប្រមាណ ១.១៤០លានដុល្លារ។ នេះបើតាមកិច្ចប្រជុំលើកទី២ គណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និង​អេឡិចត្រូនិកកម្ពុជា ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ បើតាមរបាយការណ៍ក្នុងកិច្ចប្រជុំខាងលើនេះ បានបង្ហាញបន្ថែមថា ទំហំទឹកប្រាក់នាំចេញខាងលើនេះ​ គឺលើសផែនការសម្រា​ប់ឆ្នាំ២០២៧ មួយផ្នែកធំបានមកពីការវិនិយោគលើការផលិតសំបកកង់រថយន្តដែលបច្ចុប្បន្នកម្ពុជាទទួលបានគម្រោ​ងវិនិយោគផលិតសំបកកង់រថយន្តចំនួន៧ ដែលជាទីផ្សារធំសម្រាប់កៅស៊ូកម្ពុជា។ ដោយ​ឡែក ការវិនិយោគ និងការនាំចេញក្នុងវិស័យអេឡិចត្រូនិក ក៏បានបង្ហាញនូវនិន្នាការនៃការកើនឡើង បើទោះ​បី​ជាបានថយល្បឿនបន្តិចនៅឆ្នាំ២០២៤ ដោយសារនិន្នាការគាំពារនិយមនៅក្នុងពាណិជ្ជកម្មសាកល។ ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា គណៈកម្មាធិការប្រតិបត្តិ និងភាគីពាក់ព័ន្ធ កំពុងប្រឹងប្រែងប្រែក្លាយកម្ពុជាទៅជា “មជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក” ។ ឯកឧត្តម បានបន្តថា ចាប់តាំងពីការដាក់ចេញផែនទីបង្ហាញផ្លូវនេះនៅចុងឆ្នាំ២០២២ រហូតទទួលបាន “សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣​-២០២៤” ។ ជាចុងក្រោយ ឯកឧត្តម ស៊ុន ចាន់ថុល […]

រោងចក្រដំឡើងរថយន្តរបស់អាមេរិកនៅខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ

  ដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD របស់ក្រុមហ៊ុនអាមរិក (RMA CAMBODIA) ដែលមានទីតាំងស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ក្រុមហ៊ុន RMA CAMBODIA បានពង្រីកការវិនិយោគរបស់ខ្លួនពី ២១លានដុល្លារ ទៅ ២៦,៨លានដុល្លារ និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា រហូតដល់ ១២ហិកតា។ បន្ថែមពីនេះ ក្រុមហ៊ុនបានផ្លាស់ប្តូរចង្វាក់ផលិតកម្មពីកម្រិតដំឡើង CKD មក កម្រិត IKD-1 ដែលអាចបង្កើនសមត្ថភាព ផលិតរថយន្តលើសពី ១០,០០០ គ្រឿងក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្នមានគ្គលិកសរុបជាង ៤,០០០នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏ទទួលបានការគាំទ្រពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជី​​វៈ ក្នុងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្ត (Automotive Center of Excellence) ក្នុងប្រទេសកម្ពុជា […]