ក្បឿងខ្មែរខេរ៉កនឹងឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ
រូបថតដោយ Krock ក្រុមហ៊ុនផលិតសម្ភារសំណង់នាំមុខគេនៅក្នុងប […]
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានឱ្យដឹងថា គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហានទី២ នឹងចាប់ផ្ដើមឣនុវត្តនាខែមេសា ឆ្នាំ២០២២ ខាងមុខនេះហើយ។
នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និងអនុម័ត រវាងរដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារJICA និងទីប្រឹក្សាក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ព្រមទាំងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
លោកស្រី អាសុកា សុកាបូអ៊ីគី តំណាងទីភ្នាក់ងារ JICA បានបញ្ជាក់ថា មកទល់បច្ចុប្បន្ន សេចក្ដីព្រាងផែនការមេចង្អុលផ្លូវ ដែលជាការសិក្សាមូលដ្ឋានសម្រាប់បង្កើតទីក្រុងឆ្លាតវៃក្រុងសៀមរាប បានមកដល់ដំណាក់កាលចុងក្រោយហើយ ដែលនឹងត្រូវបញ្ចប់នៅក្នុងខែមីនា ខណៈគម្រោងផ្ទាល់នឹងត្រូវអនុវត្តនៅខែមេសា ឆ្នាំ២០២២។
ជាការឆ្លើយតប ឯកឧត្តម ទៀ សីហា ឣភិបាលខេត្តសៀមរាប ក៏បានបង្ហាញការសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JICA និង MLIT ដែលតែងតែយកចិត្តទុកដាក់ជំរុញឱ្យក្រុងសៀមរាបក្លាយជាទីក្រុងឆ្លាតវៃ នាពេលអនាគត។
គួរបញ្ជាក់ថា គម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប មានទិសដៅឆ្ពោះទៅបង្កើតទីក្រុងប្រកបដោយចីរភាពមួយ ដែលមានផាសុខភាពខ្ពស់ សម្រាប់ប្រជាពលរដ្ឋ និងទីក្រុងដ៏ទាក់ទាញ ដែលទទួលបានការពេញនិយមខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕