កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ
កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភាគីឡាវ ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ (ឡាវ) សំដៅឈានទៅជំរុញឱ្យមានកំណើនផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើយោងតាមកិច្ចប្រជុំត្រៀមសម្រាប់ការចុះត្រួតពិនិត្យរួមគ្នា ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ(ឡាវ) ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅក្នុងកិច្ចប្រជុំនោះ កម្ពុជា បានសម្រេចលទ្ធផលចំនួន២ រួមមាន៖ ១. ឯកភាពចុះត្រួតពិនិត្យរួមគ្នាជាមួយភាគីឡាវ ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ (ឡាវ) នាថ្ងៃទី១០-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តអាត់ពើ ប្រទេសឡាវ ២. រក្សាជំហរក្នុងការស្នើសុំភាគីឡាវចុះត្រួតពិនិត្យលើទីតាំងចំនួន ២ គឺខ្សែផ្លូវតភ្ជាប់ទៅកាន់បង្គោលព្រំដែនលេខ ០៧៨ (ជាអាទិភាពសម្រាប់ភាគីកម្ពុជា) និងបង្គោលព្រំដែនលេខ ១៤១ (ជាអាទិភាពសម្រាប់ភាគីឡាវ និងសម្រាប់កម្ពុជាក្នុងផែនការរយៈពេលវែង)។ សូមបញ្ជាក់ផងដែរថា ការបន្តសិក្សាលើការតភ្ជាប់រវាងខេត្តរតនគិរី(កម្ពុជា) និងខេត្តអាត់តាពើ(ឡាវ) ត្រូវបានធ្វើឡើងស្របតាមស្មារតីនៃការឯកភាពគ្នាកន្លងមករវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅវិញទៅមក រវាងនៅកម្ពុជា និងនៅឡាវ ក្នុងចក្ខុវិស័យ […]
អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងប្រវែង ៧៥ម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូ និងបេតុង ចំនួន ៩ខ្សែបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់។ នេះបើយោងតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៥ ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ស្ពានបេតុងប្រវែង ៧៥ម៉ែត្រ មានទីតាំងស្ថិតនៅភូមិស្ពាន ឃុំកណ្តៀង ទៅភូមិព្រៃក្តី ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ។ ដោយឡែកពិធីបើកការដ្ឋានផ្លូវសរុបចំនួន ៩ខ្សែ សរុបប្រវែង ៦៧គីឡូម៉ែត្រ ក្នុងនោះ ផ្លូវ ចំនួន ៣ខ្សែ ប្រវែងសរុបប្រមាណ ២៤ គីឡូម៉ែត្រ ស្ថិតក្នុងគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (CSADRMP2)និងផ្លូវចំនួន ៦ខ្សែទៀត មានប្រវែងសរុបប្រមាណ ៤៣ គីឡូម៉ែត្រ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសារទរចំពោះពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្ថិតនៅក្រុងពោធិ៍សាត់, […]
ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ
គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៥១% ហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់ ដែលដឹកនាំដោយឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង។ វឌ្ឍនភាពបច្ចុប្បន្នសម្រេចបាន៖ ១/ ផ្នែកគ្រឹះស្ពាន បានប្រមាណ ៩១,៦២% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៤៨ ដើម ២០ជើងតាង សម្រេចបានចំនួន១៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ១០០% ២/ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៦៨.៩១% រួមមានតួសរសរស្ពាន១២ សម្រេចបាន១០០% សរសរស្ពាន ៥២ សម្រេចបាន៤០ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន២៣ ធ្នឹម ៣/ រចនាសម្ព័ន្ធផ្នែកលើស្ពានសម្រេចបានប្រមាណ ២៣ % ៤/ការងារផ្លូវតភ្ជាប់ សម្រេចបាន ១,៧ % និង ៥/ ការងារផ្លូវបង្វែរទិសចរាចរណ៍ សម្រេចបាន៤% ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ បើតាមការបញ្ជាក់របស់ក្រសួង រយៈពេលសាងសង់គិតត្រឹមខែឧសភា […]
មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ
គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨ គីឡូម៉ែត្រ សម្រេចការស្ថាបនារួចរាល់១០០% ហើយ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ ក្រសួងបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង ១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ (PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800) សម្រេចការស្ថាបនារួចរាល់១០០% ហើយ កាលពីដើមខែតុលា ឆ្នាំ២០២៥នេះ។ ផ្លូវដែលទើបជួសជុលថ្មីនេះត្រូវបានស្ថាបនាឡើង ដោយឆ្លងកាត់ឃុំចំនួនបួន គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក ស្រុកកោះធំ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដែលបម្រើជាតំណភ្ជាប់ដ៏សំខាន់មួយដែលគាំទ្រដល់ពាណិជ្ជកម្ម ការធ្វើដំណើរ និងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។ គម្រោងនេះរួមមានការធ្វើឱ្យប្រសើរឡើងនូវចំណុចសំខាន់ៗមួយចំនួន ដូចជាការដំឡើងផ្លូវកៅស៊ូ AC សម្រាប់ភាពធន់ជាងមុន ចិញ្ចើមផ្លូវដែលមានមុខងារ ប្រព័ន្ធបង្ហូរទឹកដែលប្រសើរឡើង និងការរចនាផ្លូវដែលធន់នឹងអាកាសធាតុ […]
គិតដល់ពេលនេះ៖ ខេត្តស្វាយរៀងអភិវឌ្ឍផ្លូវជនបទបានចំនួន ៧៧១ខ្សែ ប្រវែងជិត ៣ពាន់គីឡូម៉ែត្រ
ខេត្តស្វាយរៀងកំពុងបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយបានអភិវឌ្ឍសាងសង់ផ្លូវជនបទបានចំនួន ៧៧១ខ្សែ មានប្រវែងជិត ៣០០០ គីឡូម៉ែត្រ។ អាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ទិន្នន័យដ៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងថ្មីប្រវែង ៦០ម៉ែត្រ ឆ្លងទន្លេព្រែកតាស្អាង ដែលធ្វើឡើងនៅភូមិស្អាង ឃុំកំពង់ចំលង ស្រុកស្វាយជ្រំ។ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ រិទ្ធសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះសមិទ្ធផលកន្លងមកលើវិស័យផ្សេងៗ ដោយបានលើកឡើងពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធជនបទ។ លោកបានកត់សម្គាល់ថា នៅទូទាំងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្នមានផ្លូវជនបទជាង ៥ ម៉ឺនគីឡូម៉ែត្រ និងស្ពានជាង ៤ ពាន់កន្លែង។ ដោយឡែកនៅក្នុងខេត្តស្វាយរៀង ខេត្តនេះមានផ្លូវជនបទសរុបចំនួន ៧៧១ខ្សែ រួមមានផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូប្រវែង ៤០៦ គីឡូម៉ែត្រ ផ្លូវក្រួស ២.៣៦៥ គីឡូម៉ែត្រ និងស្ពានចំនួន ៧៧ រួមជាមួយនឹងសំណង់ជនបទជាច្រើនទៀត។ ស្ពានដែលទើបនឹងប្រកាសនេះ នឹងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងឃុំកំពង់ចំលង ដោយបម្រើប្រជាពលរដ្ឋចំនួន ២.២៩៣គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៩.២៦៦នាក់ ក្នុងនោះស្រី […]
គម្រោងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ សម្រេចបានជាង ៨៧%
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់ សម្រេចការងារសាងសង់ជារួមបានប្រមាណ៨៧,២៥% ខណៈស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះសម្រេចការសាងសង់ស្ទើរ១០០%។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់តាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក កាលពីពេលថ្មីៗនេះ។ បើតាមលោក ផន រឹម បានឱ្យដឹងថា ផ្លូវតភ្ជាប់មានប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិត គុណភាពដោយក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់ផ្លូវ៤ខ្សែ ប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដោយពុះទ្រូងផ្លូវនៅចំកណ្តាលធ្វើសួនរុក្ខជាតិបៃតងប្រវែង ៤ម៉ែត្រផងដែរ។ ដោយឡែក ចំពោះស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេគង្គក្រចេះ […]


English

