សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧
កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមមិត្តភាពបារាំង-កម្ពុជា ផ្តោតលើនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក គណៈប្រតិភូនៃក្រុមមិត្តភាពនៃរដ្ឋសភាបារាំង បានប្តេជ្ញាបន្តជំរុញឱ្យធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ មកចាប់ផ្តើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យដែលមានស្រាប់ពិសេសផ្តោតលើវិស័យសក្តានុពលសំខាន់ៗចំនួន៧។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក Thomas Lam សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ លោក Thomas Lam សមាជិកសភាបារាំង បានសន្យាថានឹងបន្តជំរុញឱ្យធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ មកចាប់ផ្តើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យដែលមានស្រាប់ ក៏ដូចជាវិស័យដែលទាក់ទាញនវានុវត្តន៍នានារួមមាន៖ វិស័យកសិឧស្សាហកម្ម គណនេយ្យនិងហិរញ្ញវត្ថុ ទេសចរណ៍ យានយន្ត អេឡិចត្រូនិក សុខាភិបាល និងព័ស្តុភារកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ ជុំវិញរឿងនេះ ឯកឧត្ដម សួន សុផល បានស្វាគមន៍ និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគតាមរយៈការផ្សារភ្ជាប់ធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ចូលមកកាន់ទីផ្សារកម្ពុជា។ ឯកឧត្តមថា រដ្ឋាភិបាល បានខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ តាមរយៈការដាក់ចេញនូវរបបវិនិយោគដែលមានភាពឆ្លាតវៃ និងអនុគ្រោះខ្ពស់ ដើម្បីកសាងជំនឿទុកចិត្ត និងដោះស្រាយរាល់កង្វល់របស់វិនិយោគិនប្រកបដោយប្រសិទ្ធភាព។ តាមរយៈជំនួបខាងលើ ភាគីកម្ពុជា បានស្នើឱ្យក្រុមមិត្តភាពកម្ពុជា-បារាំង […]
រយៈពេល ៣ឆ្នាំ៖ កម្ពុជាប្រមូលចំណូលពន្ធនាំចេញពីវិស័យថ្មអារបានជិត ៤០លានដុល្លារ
នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ កម្ពុជា បានប្រមូលចំណូល ពីសួយសារអាករ និងពន្ធនាំចេញ (មិនគិតចំណូលពន្ធដារ) ថ្មអារមានទឹកប្រាក់ជិត ៤០លានដុល្លារអាមេរិក។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងសន្និបាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល សមាគមថ្មអារកម្ពុជា អាណត្តិទី១ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម បានបន្តថា ចំណូលទាំងនោះប្រមូលបានពីក្រុមហ៊ុនជាង៤០ ដែលមានអាជ្ញាបណ្ណសរុបជាង៦០ កំពុងមានប្រតិបត្តិកាអាជីវកម្មនៅកម្ពុជា តាមរយៈការមកធ្វើអាជីវកម្ម ហើយរដ្ឋាភិបាលតម្រូវឱ្យក្រុមហ៊ុន ដែលធ្វើការនូវក្នុងវិស័យរ៉ែ បង់សួយសារ ជាពន្ធមួយប្រភេទធនធានធម្មជាតិ និងពន្ធនាំចេញទៅប្រទេសក្រៅ។ មិនត្រឹមតែបង់សួយសារ ត្រូវបង់ពន្ធនាំចេញមួយទៀត បូកសរុបទាំងពីរនេះរយៈពេល៣ឆ្នាំ គឺបានជិត ៤០លានដុល្លាសហរដ្ឋអាមេរិក ប៉ុន្ដែមិនទាន់គិតពីពន្ធដារទេ។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ថ្មអារ គឺជាប្រភេទថ្មដែលយកទៅធ្វើជា ដេគ័រ បិទអាគារ និងយកទៅធ្វើជាឧបករណ៍កែច្នៃឧបករណ៍ប្រើប្រាស់ផ្សេងៗ ហើយថ្មអារអាចយកបំពេញតម្រូវការនៅក្នុងប្រទេស។ សូមជម្រាបដែរថា សម្រាប់ថ្មអារនៅកម្ពុជា មានការនាំចេញទៅកាន់បណ្ដាប្រទេសចំនួន ១៣ រួមមាន៖ សហរដ្ឋអាមេរិក រុស្ស៊ី ឥណ្ឌា ចិន សិង្ហបុរី ហ្វីលីពីន […]
ទូតចិន៖ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស
ឯកអគ្គរដ្ឋទូត Wang Wenbin បានបញ្ជាក់ជាថ្មីនូវទំនុកចិត្តដ៏រឹងមាំរបស់ប្រទេសចិនលើគន្លងអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រ ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងពី 2.7 ពាន់លានដុល្លារ ដល់ជាង 46 ពាន់លានដុល្លារ ៣០ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស ខណៈទូតចិនមានជំនឿថា កម្ពុជាមុខជានឹងសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍជាតិពិតប្រាកដ។ នេះបើយោងតាមប្រសាសន៍របស់កឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ថ្លែងក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម បានថ្លែងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស។ ផលិតផលសរុបក្នុងស្រុកបានកើនឡើងពី ២,៧៩ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ១៩៩៤ ដល់ ៤៦,៣៥ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ហើយផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ បានកើនឡើងពី ៣០២ ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៤ ដល់ ២.៧១៣ […]
ឆ្នាំ២០២៥៖ កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារ ពីការនាំចេញសំបកកង់រថយន្ត
យុទ្ធសាស្រ្តពិពិធកម្មឧស្សាហកម្មទទួលបានផ្លែផ្កា ខណៈកម្ពុជានាំចេញសំបកកង់ជាង ៣០លានសំបកទៅកាន់ទីផ្សារពិភពលោកក្នុងឆ្នាំ ២០២៥ វិស័យផលិតកម្មរបស់កម្ពុជាបានឈានដល់ចំណុចរបត់ថ្មីមួយ ដោយឧស្សាហកម្មផលិតសំបកកង់រថយន្តបានក្លាយជាក្បាលម៉ាស៊ីនសំខាន់មួយក្នុងការជំរុញកំណើននាំចេញជាតិ។ ក្នុងឆ្នាំ ២០២៥ ព្រះរាជាណាចក្រកម្ពុជាបានរកចំណូលបានរហូតដល់ ១.៣៨៣ លានដុល្លារពីការនាំចេញសំបកកង់រថយន្តចំនួនជាង ៣០ លានសំបក ទៅកាន់ទីផ្សារអន្តរជាតិ។ កំណើនដ៏មហិមានេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រឧស្សាហកម្មរបស់ប្រទេសជាតិ ឆ្ពោះទៅរកការផលិតទំនិញដែលមានតម្លៃបន្ថែមខ្ពស់ និងកាត់បន្ថយការពឹងផ្អែកតែលើការនាំចេញសម្លៀកបំពាក់។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន ជោគជ័យនេះគឺជាលទ្ធផលដោយផ្ទាល់នៃការវិនិយោគខ្នាតធំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេស។ សំបកកង់រថយន្តជាង៣០លានសំបកនេះ ត្រូវបាននាំចេញតាមរយៈក្រុមហ៊ុនសំខាន់ៗទាំងបួនគឺ៖ ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd., ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd., ក្រុមហ៊ុន CART TIRE CO., LTD. និងក្រុមហ៊ុន Wanli Tire (Cambodia) Co., Ltd.។ ក្រុមហ៊ុនទាំងនេះបានរួមគ្នាផលិត និងដឹកជញ្ជូនសំបកកង់សរុបចំនួន ៣០.១៦៥.០០០ សំបក ទៅកាន់គោលដៅសំខាន់ៗចំនួន ១០ នៅលើពិភពលោក។ ទីផ្សារនាំចេញចម្បងៗរួមមាន សហរដ្ឋអាម៉េរិក […]
រដ្ឋាភិបាលរៀបចំគម្រោងប្លង់មេដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ
ហេដ្ឋារចនាសម្ព័ន្ធព្រំដែនអន្តរជាតិថ្មីនៅខេត្តកណ្តាល នឹងធ្វើទំនើបកម្មប្រតិបត្តិការគយ និងពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយវៀតណាម រាជរដ្ឋាភិបាល តាមរយៈអន្តរក្រសួង មានក្រសួងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី ព្រមទាំងស្ថាប័នជាច្រើនទៀត បានបើកកិច្ចប្រជុំពិភាក្សាគ្នា ដើម្បីរៀបចំគម្រោងប្លង់មេ (Master Plan) សម្រាប់អភិវឌ្ឍន៍អគារស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំនាពេលឆាប់ៗខាងមុខ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដោះស្រាយសំណងផលប៉ះពាល់ដីបង្កក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឡើងកាលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម ហ៊ាន សាហ៊ីប បានឱ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើការសិក្សារៀបចំគម្រោងប្លង់មេ (Master Plan) សម្រាប់ការសាងសង់សំណង់ស្ថាបត្យកម្មអគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិជ្រៃធំ ដោយគិតគូរអំពីទីតាំងសម្រាប់អង្គភាពគយ ទីតាំងសម្រាប់លើកដាក់ផ្ទេរទំនិញ អគាររបស់អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងរួមបញ្ចូលទាំងការរៀបចំសួនច្បារ ដោយយកលំនាំតាមសំណង់អគារទីស្នាក់ការត្រួតពិនិត្យរួម នៅច្រកទ្វារព្រំដែនអន្តរជាតិ ដែលធ្លាប់បានសាងសង់កន្លងមក។ លទ្ធផលពីកិច្ចពិភាក្សានេះ បានណែនាំឱ្យមានការសិក្សាស៊ីជម្រៅលើការរៀបចំគម្រោងប្លង់មេ និង ប្លង់ស្ថាបត្យកម្មរួម ដោយមានការចូលរួមពី ក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ក្រោមកិច្ចសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការដោះស្រាយសំណងផលប៉ះពាល់ដីបង្កក ដើម្បីឱ្យការសិក្សារៀបចំគម្រោងប្លង់មេនេះ […]
កម្ពុជា-វៀតណាម ប្រែក្លាយច្រកទ្វារព្រំដែនម៉ឺនជ័យ-តឹនណាម ទៅជាច្រកទ្វារអន្តរជាតិ
ច្រកព្រំដែនម៉ឺនជ័យ-តាន់ណាំ ត្រូវបានដំឡើងកម្រិតជាច្រកទ្វារអន្តរជាតិ ដែលជានិមិត្តរូបនៃចំណងមិត្តភាព និងសេដ្ឋកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានសម្ពោធដាក់ឱ្យដំណើរការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាមជាផ្លូវការហើយ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានចាត់ទុកថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ជាច្រកទ្វារតភ្ជាប់ផ្លូវសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងជានិមិត្តរូបនៃមិត្តភាពជាប្រពៃណីដ៏មានតម្លៃ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ការរំពឹងទុកនៃការបើកច្រកទ្វារអន្តរជាតិនេះ គឺជាការចូលរួមលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី។ រដ្ឋាភិបាលទាំងពីរបានកំណត់ទិសដៅប្រកបទំនុកចិត្តដើម្បីបង្កើនទំហំពាណិជ្ជកម្មប្រចាំឆ្នាំពីប្រមាណ ១០ ប៊ីលានដុល្លារ ទៅ ២០ ប៊ីលានដុល្លារក្នុងពេលឆាប់ៗខាងមុខ។ ដើម្បីសម្រេចបាននូវគោលដៅនេះ នាយករដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាចិត្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច ដោយផ្តោតលើការដាក់ចេញនូវកិច្ចសហប្រតិបត្តិក្នុងវិស័យនានា ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការសម្របសម្រួលស្ថាប័ន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ លើសពីនេះ ប្រទេសទាំងពីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើតផែនការជាក់ស្តែងដើម្បីសម្រួលដល់លំហូរទំនិញ និងសេវាកម្ម ជាពិសេសផ្តោតលើវិស័យដែលមានសក្តានុពលខ្ពស់ដូចជា កសិកម្ម និងកែច្នៃកសិផល។ ក្រៅពីលើកកម្ពស់សេដ្ឋកិច្ច ចក្ខុវិស័យនេះក៏គ្របដណ្តប់លើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។ […]


English

