កម្ចីទិញអចលនទ្រព្យ កើនឡើងដល់ ជាង៤ពាន់លានដុលា្លរ ត្រឹម៩ខែឆ្នាំ២០២០

យោងតាមរបាយការណ៍ត្រីមាសទីបីរបស់ការិយាល័យឥណទានកម្ពុជា (CBC) កម្ចីក្នុងវិស័យអចលនទ្រព្យបានកើនដល់ ៤,៦ ពាន់លានដុល្លារ គិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ ២០២០ នេះ ដែលកើនឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងចុងឆ្នាំ ២០១៩ ដែលមានត្រឹមតែ ៣,៩ ពាន់លានដុល្លារ។

ការកើនឡើងនេះ សឱ្យឃើញថាតម្រូវការទិញផ្ទះ និងអចលនទ្រព្យនៅកម្ពុជា នៅតែបន្តកើនឡើងក្នុងឆ្នាំ២០២០នេះ ទោះបីជាសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងវិបតិ្ត កូវីដ ១៩ ក្ដី។

របាយការណ៍ដដែល ក៏បានឱ្យដឹងទៀតថា បើរួមបញ្ចូលឥណទានទូទៅសរុបទាំងអស់ គិតត្រឹម៩ខែ ឆ្នាំ២០២០ កម្ចីផ្តល់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានដល់ទៅ ៩,១១ ពាន់លានដុល្លារ។

គួរបញ្ជាក់ផងដែរថា ការកើនឡើងនៃកម្ចីទិញអចលនទ្រព្យ គឺស្របនឹងកំណើនគម្រោងស្នើសុំសាងសង់លំនៅដ្ឋាន។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងស្នើសុំសាងសង់លំនៅដ្ឋាន ក្នុង៨ ខែដំបូងឆ្នាំ ២០២០ មានចំនួនសរុប ២ ៨១៩ គម្រោង ស្មើនឹង ៨៤ភាគរយ នៃចំនួនគម្រោងសំណង់សរុប ៣ ៣៥០ គម្រោង។ (អានបន្ថែម)

ផ្អែកតាមរបាយការណ៍ខាងលើ តម្រូវការលំនៅដ្ឋាននៅកម្ពុជា នៅតែបន្តកើនឡើង បើទោះបីការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យមូលដ្ឋានសេដ្ឋកិច្ចផ្សេងទៀត ថយចុះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]