កម្ពុជាគ្រោងប្ដូរមុខមាត់ដី ៣ម៉ឺនហិកតានៅកំពង់ឆ្នាំង ទៅជាមជ្ឈមណ្ឌលស្រាវជ្រាវពូជឈើខ្នាតធំ

ក្រសួងកសិកម្ម គម្រោងអភិវឌ្ឍប្ដូរមុខមាត់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ដែលមានទំហំដីជិត ៣ ម៉ឺនហិកតា នៅខេត្តកំពង់ឆ្នាំង ទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ខ្នាតធំ ពោលគឺជំរុញផលិតកូនឈើឱ្យបាន ១០លានដើមក្នុងមួយឆ្នាំ។

នេះបើយោង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី១៦ ខែមិថុនា កន្លងមកនេះ។

ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន នេះមានផ្ទៃដីសរុប ២៨ ៩៦០ហិកតា ដែលបច្ចុប្បន្នកំពុងដាំដុះដើមមេពូជអាកាស្យា (Acacia hybrid) ១០ពាន់ដើម ប្រេងខ្យល់ពូជ K7 ៧ពាន់ដើម និងប្រេងខ្យល់ពូជG9 ២,៥ពាន់ដើម។

ទៅអនាគត ឯកឧត្តម វេង សាខុន បានឱ្យដឹងថាក្រសួងគ្រោងនឹងសាងសង់បន្ទប់ពិសោធន៍បង្កាត់ពូជឈើដោយជាលិកាវប្បកម្ម សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបង្កើតជាថ្នាលបណ្តុះកូនឈើដែលមានស្ដង់ដារខ្ពស់ ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]