កម្ពុជាគ្រោងសាងសង់ និងបើកច្រកព្រំដែនខ្មែរ-ថៃថ្មីមួយ នៅឃុំថ្មដា ខេត្តពោធិ៍សាត់

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ថ្មីមួយកន្លែងទៀត នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។

គម្រោងនេះគឺស្របពេលដែលកម្ពុជា អភិវឌ្ឍផ្លូវជាតិលេខ៥១ ពីទីរួមខេត្តពោធិ៍សាត់ទៅតំបន់ព្រំដែនថ្មដា និងផ្លូវជាតិលេខ១០តភ្ជាប់រវាងខេត្តកោះកុង និងសំឡូតបាត់ដំបង។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែកុម្ភៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួង ដើម្បីត្រួតពិនិត្យលើគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មីនេះ។

តាមផែនការ គម្រោងនេះនឹងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត នៃប្រទេសប្រទេសថៃ។ ទិសដៅនៃការសងសង់ព្រំដែនថ្មីនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង ២ ។

គម្រោងនេះ នឹងរួមមានការកសាង អគារអន្តោប្រវេសន៍ អគារគយ រដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌ឃ្លាំងទីលានកុងទីន័រ អគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]