កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធនាគារពិភពលោក (WB) បានឯកភាពលើគម្រោងប្រមាណ ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ នាឱកាសនោះ សម្តេចធិបតី ...
អានបន្ថែមគម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%
គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែកកុយ នៅខេត្តកំពង់ចាម សាងសង់សម្រេចបាន ១០០% ហើយ។ នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មនៃក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យវាយតម្លៃ និងប្រគល់-ទទួលការងារគម្រោងការពារច្រាំងទន្លេ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តកំពង់ចាម កាលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦...
អានបន្ថែមរោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ
រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន ស្ថិតក្នុងខេត្តកំពង់ស្ពឺ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។ តាមរយៈសន្ទរកថាខ្លី លោក ចេន ចុងហួយ ប្រធានក្រុមហ៊ុន បានឱ្យដឹងថា ការអនុវត្តគម្រោងស្នូលមួយនេះ នឹងជួយឱ្យកម្ពុជាអាចសម្រេចបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ដោយខ្ល...
អានបន្ថែមរោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ
រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ុង តម្លៃជាង ២៥០លានដុល្លារអាម៉េរិក បានចាប់ផ្តើមការដ្ឋានសាងសង់ជាផ្លូវការហើយកាលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ នាឱកាសនោះ សម្តេច ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន ជីប ម៉ុង ដែលបានខិតខំប្រឹងប្រែងបង្កើតរោងចក្រនេះឡើងដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ ក្នុងការផលិតនូវផលិតផលប្រកបដោយគុណភាព និ...
អានបន្ថែមកំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ
ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ណទៅប៉ោយប៉ែត នឹងបើកផ្លូវសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងការតភ្ជាប់ក្នុងតំបន់ដោយរលូននៅឆ្នាំ ២០២៧ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ កំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ ប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួមជាង ៦៣% ហើយ។ នេះបើយោងតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសារធារណក...
អានបន្ថែមដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ
គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជិត ៨០ % ហើយ បើគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមដំណើរចុះពិនិត្យតាមដានការអនុវត្តគម្រោងផ្ទាល់ដឹកនាំដោយឯកឧត្តម សួង ហេង រដ្ឋលេខាធិការលេខា ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង កាលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម សួង ហេង បានឱ្យដឹងថា ការអនុវត្តគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប...
អានបន្ថែមវៀតណាមពន្លឿនគម្រោងកំពង់ផែទឹកជ្រៅតម្លៃ ៤ ប៊ីលានដុល្លារនៅភាគខាងត្បូងជាប់សមុទ្រកម្ពុជា
គម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សនៅលើកោះហុងខ្វៃ មិនត្រឹមតែជាច្រកទ្វារពាណិជ្ជកម្មថ្មីរបស់តំបន់ដីសណ្តទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបន្ទាយយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលសន្តិសុខក្នុងតំបន់ផងដែរ ទីក្រុងហូជីមិញ៖ ផែនទីភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មតាមសមុទ្រនៅតំបន់អាស៊ីអាគ្នេយ៍កំពុងឈានចូលដល់ដំណាក់កាលប្រកួតប្រជែងយ៉ាងស្រួចស្រាវ ខណៈដែលប្រទេសជិតខាងនីមួយៗប្រកួតប្រជែងគ្នាកសាងឧត្តមភាពរៀងៗខ្លួន។ ឆ្លើយតបនឹ...
អានបន្ថែមផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់សម្រេចបាន ១០០%
ការធ្វើឱ្យជួសជុលកែលម្អនូវផ្លូវជាតិលេខ៧ តម្លៃ ១១៧ លានដុល្លារ ដែលគាំទ្រដោយប្រទេសចិន ត្រូវបានកំណត់សម្រាប់ពិធីសម្ពោធជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងខែកក្កដាខាងមុខនេះ... ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ តភ្ជាប់ពីស្គន់ទៅក្រុងកំពង់ចាម សម្រេចការសាងសង់បាន ១០០% ហើយ និងបានរៀបចំពិធីប្រគល់-ទទួល កំណាត់ខ្សែផ្លូវនេះ កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ ថ្លែងក្នុងឱកាសចុះពិនិត្យលក្ខណៈបច្ចេកទេសល...
អានបន្ថែមរដ្ឋនឹងកែលម្អកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ដើម្បីប្រែក្លាយខេត្តជាមជ្ឈមណ្ឌលសេដ្ឋកិច្ច
រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ បានប្រកាសថា ខេត្តបាននិងកំពុងរៀបចំ «គម្រោងកែលម្អសោភ័ណភាពកំណាត់ផ្លូវជាតិលេខ៤» ស្ថិតក្នុងភូមិសាស្ត្រក្រុងច្បារមន ដើម្បីប្រែក្លាយខេត្តជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខ្លូត រតនា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានធ្វើបទបង្ហាញស្តីពីគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ដែលមានប្រវែងសរុប ៦ គីឡូម៉ែត្...
អានបន្ថែមការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ
វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល គិតមកដល់ពេលនេះ សម្រេចបានប្រមាណ ៦០%ហើយ ខណៈអាជ្ញាធរក៏បានប្តេជ្ញាជំរុញការងារឱ្យចប់តាមផែនការកំណត់ផងដែរ។ ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ គឺស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ហើយការងារសាងសង់ច្រាំង...
អានបន្ថែម