ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់សម្រេចបាន ១០០%

ការធ្វើឱ្យជួសជុលកែលម្អនូវផ្លូវជាតិលេខ៧ តម្លៃ ១១៧ លានដុល្លារ ដែលគាំទ្រដោយប្រទេសចិន ត្រូវបានកំណត់សម្រាប់ពិធីសម្ពោធជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងខែកក្កដាខាងមុខនេះ…

ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ តភ្ជាប់ពីស្គន់ទៅក្រុងកំពង់ចាម សម្រេចការសាងសង់បាន ១០០% ហើយ និងបានរៀបចំពិធីប្រគល់-ទទួល កំណាត់ខ្សែផ្លូវនេះ កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ ថ្លែងក្នុងឱកាសចុះពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងធ្វើពិធីប្រគល់-ទទួល កំណាត់ខ្សែផ្លូវ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន  និងជានាយកគម្រោង បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ប្រវែងសរុប ៤៥,៥០គីឡូម៉ែត្រ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការអនុវត្តសាងសង់បានពេញលេញ ១០០% ហើយ។

លោកថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចក្នុងការតភ្ជាប់តំបន់កណ្តាលទៅភាគឦសាននៃប្រទេស ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ កសិផល និងផលិតផលឧស្សាហកម្ម ព្រមទាំងរួមចំណែកលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច សង្គម និងការវិនិយោគនៅតាមបណ្តោយខ្សែផ្លូវ។

សូមជម្រាបថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង (ស្គន់-កំពង់ចាម) ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK00+000 – PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានប្រកាសបានបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាព កាលពីខែមករា ឆ្នាំ២០២៣ ក្នុងតម្លៃ ១១៧លានដុល្លារ (២,៥៧១លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គ្រោងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]