ក្រសួងសាធារណការពិភាក្សាលើវឌ្ឍនភាពគម្រោង «ខេមបូឌា ស៊ូភើផត» ជាមួយក្រុមហ៊ុន YCH Group លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់

ជំហានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចូល និងការពង្រឹងប្រសិទ្ធភាពប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយថ្នាក់តំបន់

វិស័យព័ស្តុភារកម្ម និងសង្វាក់ផ្គត់ផ្គង់របស់កម្ពុជាត្រូវបានផ្សារភ្ជាប់ក្នុងកម្រិតថ្មីមួយទៀត តាមរយៈកិច្ចប្រជុំពិភាក្សាការងារដ៏មានសារៈសំខាន់រវាងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុន YCH Group ដឹកនាំដោយលោក Jonathan Lee នាយកគម្រោង ស្តីពីវឌ្ឍនភាពនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្ទ្រៀល ខមផ្លេកស៍ ដែលស្គាល់ថាជា «ខេមបូឌា ស៊ូភើផត»។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោងយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។ ក្រៅពីការវាយតម្លៃលើដំណើរការសាងសង់ ភាគីទាំងពីរក៏បានផ្តោតការពិភាក្សាគ្នាយ៉ងស៊ីជម្រៅលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រទៅកាន់ទីតាំងគម្រោង ដោយបានយកចិត្តទុកដាក់ជាពិសេសទៅលើការតភ្ជាប់បណ្តាញផ្លូវថ្នល់។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនអភិវឌ្ឍគម្រោងឱ្យបន្តធ្វើការសិក្សាលម្អិតបន្ថែមទៀត អំពីជម្រើស និងទីតាំងសមស្របសម្រាប់ផ្លូវចូលទៅកាន់គម្រោង ដោយត្រូវគិតគូរឱ្យបានហ្មត់ចត់ពីទិដ្ឋភាពបច្ចេកទេស សេដ្ឋកិច្ច និងប្រសិទ្ធភាពនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញនូវការប្តេជ្ញាចិត្ត និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីគាំទ្រ និងសម្រួលដល់ដំណើរការពាក់ព័ន្ធនឹងការដោះស្រាយផលប៉ះពាល់ និងការងារបច្ចេកទេសលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចូល ស្របតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមាន។

គម្រោងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ស៊ូភើផត គឺជាគម្រោងយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ខ្លាំងណាស់ក្នុងការចូលរួមអភិវឌ្ឍវិស័យភស្តុភារកម្ម និងឧស្សាហកម្មនៅកម្ពុជា ព្រមទាំងគាំទ្រដល់ការពង្រឹងការតភ្ជាប់ពហុមធ្យោបាយ និងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូនជាតិទាំងមូល។ ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសម្របសម្រួល និងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ នឹងធានាឱ្យគម្រោងនេះដំណើរការដោយរលូន ផ្តល់ផលចំណេញសេដ្ឋកិច្ចខ្ពស់ និងរួមចំណែកយ៉ាងសកម្មដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផែស្ងួតក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅខេត្តកំពង់ស្ពឺ តម្លៃ ៣០០លានដុល្លារ សាងសង់ជាផ្លូវការហើយ

អភិវឌ្ឍដោយក្រុមហ៊ុន YCH Group របស់ប្រទេសសិង្ហបុរី និងក្ […]

កម្ពុជា-វៀតណាម ប្រែក្លាយច្រកទ្វារព្រំដែនម៉ឺនជ័យ-តឹនណាម ទៅជាច្រកទ្វារអន្តរជាតិ

ច្រកព្រំដែនម៉ឺនជ័យ-តាន់ណាំ ត្រូវបានដំឡើងកម្រិតជាច្រកទ្វ […]

ក្រុមហ៊ុន S.S.R ស្នើបង្កើតផែស្ងួតនៅខេត្តព្រៃវែង ក្នុងទុនវិនិយោគជាង ២០លានដុល្លារ

ក្រុមហ៊ុន S.S.R Co., Ltd. បានស្នើសុំបង្កើតផែស្ងួត ក្នុង […]