ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេដ្ឋា គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តកំពង់ស្ពឺ កណ្តាល និងតាកែវ ក្រោមជំនួយជប៉ុនតាមរយៈ JICA នឹងជំរុញទិន្នផលស្រូវសម្រាប់គ្រួសារកសិករជិត ៨០០០ គ្រួសារ

វឌ្ឍនភាពគម្រោងស្ដារ និងកែលម្អឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានពីប្រទេសជប៉ុន ឈានទៅជិតបញ្ចប់ទាំងស្រុងហើយ ខណៈបច្ចុប្បន្នសម្រចបានប្រមាណ៩៩% ហើយ។ នេះបើយោតាមឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងពេលអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងផ្ទាល់ កាលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

គម្រោងស្ដារ និងកែលម្អឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ មានទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ក្រោមហិរញ្ញប្បទានពីប្រទេសជប៉ុន គិតមកដល់ពេលនេះ សម្រចបានប្រមាណ៩៩% ហើយ។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម ថោ ជេដ្ឋា។

ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១. អនុគម្រោងរលាំងជ្រៃស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមមាន៖ ជួសជុលសំណង់ក្បាលហុងរលាំងជ្រៃ ១កន្លែង សំណង់នាំទឹក ២កន្លែង ជួសជុលប្រឡាយមេរលាំងជ្រៃខាងជើង ១ខ្សែ ប្រវែង ១១,៧០គីឡូម៉ែត្រ ប្រឡាយមេរលាំងជ្រៃខាងត្បូង ១ខ្សែប្រវែង ១២,៦០ គីឡូម៉ែត្រ ប្រឡាយរងថ្នាក់ទី២-ទី៣ សរុប ៤៩ខ្សែ ប្រវែង ២៦,៧គីឡូម៉ែត្រ និងសំណង់ពាក់ព័ន្ធសរុប ២០៧កន្លែង និង ទី២. អនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ រួមមាន៖ សាងសង់ទំនប់សណ្តស្ទឹងតូច ១ខ្សែប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុង ១ខ្សែប្រវែង ៤គីឡូម៉ែត្រ សំណង់បង្វែរទឹក ២កន្លែង សំណង់ស្ពាន ៥កន្លែង សំណង់ដោះទឹក ១១កន្លែង សំណង់យកទឹក ៣កន្លែង សំណង់ទំនប់បង្ហៀរទឹកកំពង់ដង្កោ ១កន្លែង និងសំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង៕

សូមជម្រាបថា គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងនេះនឹងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែសរុបប្រមាណជាង ២ម៉ឺនហិកតា អ្នកទទួលផលចំនួន ៧៩២៥គ្រួសារ និងបង្កើនទិន្នផលស្រូវពី ២,២០តោន ទៅ ៣,៨០ តោន ក្នុងមួយហិកតា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទំនប់អាងទឹកសួង៧៨ អាចស្រោចស្រពជាង៣០០០ហិចតា នៅខេត្តសៀមរាប សង់បាន៥៧%

ទំនប់អាងទឹកសួង៧៨ ខេត្តសៀមរាប ដែលមានសត្ថភាពស្រោចស្រពទឹកទ […]

ប្រឡាយស្វាយមាសខេត្តកំកំពង់ចាម សមត្ថភាពស្រោចស្រពជាង ៩០០ហិកតា ស្តារបាបាន ៥៥%

ប្រឡាយស្វាយមាស ដែលស្ថិតនៅក្នុងខេខេត្តកំកំពង់ចាម មានសមត្ […]

ប្រព័ន្ធធារាសាស្ត្រប្រឡាយមេអូរស្រងាំ ខេត្តស្វាយរៀង សាងសង់សម្រេចបានជាង ៧០%

គម្រោងស្តារប្រឡាយអូស្រង៉ាម ក្នុងស្រុករំដួល ជិតរួចរាល់ហើ […]

ព្រែកកំពង់ជ្រៃក្រោម អាចផ្តល់ទឹកស្រោចស្របជាង២ពាន់ហិកតានៅខេត្តស្វាយរៀង សង់បានជិត ៣០%

គម្រោងស្តារព្រែកកំពង់ជ្រៃក្រោម (ជំហាន១) ដែលស្ថិតក្នុងភូ […]

ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៣០ ម៉ឺនដុល្លារ ដើម្បីពង្រឹងប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅកម្ពុជា

ជំនួយថ្មីរបស់ជប៉ុនផ្តោតលើការលើកកម្ពស់វិស័យកសិកម្មនៅខេត្ […]

គម្រោងប្រព័ន្ធប្រឡាយមេជើងឯក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖ អំណឹះតទៅនឹងមិនមានជំនន់ជនលិចភាគខាងត្បូងទៀតទេ

ស្ថានីយបូមទឹកទំនើប និងប្រព័ន្ធប្រឡាយពង្រីកបន្ថែម ជិតបញ្ […]