ទំនប់អាងទឹកសួង៧៨ អាចស្រោចស្រពជាង៣០០០ហិចតា នៅខេត្តសៀមរាប សង់បាន៥៧%

ទំនប់អាងទឹកសួង៧៨ ខេត្តសៀមរាប ដែលមានសត្ថភាពស្រោចស្រពទឹកទាំងរដូវប្រាំង និងវស្សាប្រមាណជាង៣០០០ហិចតា  សាងសង់សម្រេចបានប្រមាណ ៥៧ %ហើយ។ នេះបើយោងតាមលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារជូសជុលទំនប់អាងទឹកសួង៧៨ កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

លោក ថាំង វីយុទ្ធដា បានឱ្យដឹងថា ទំនប់អាងទឹកសួង៧៨ (ជំហាន៣ តចប់) ដែលស្ថិតនៅក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប រហូតមកដល់បច្ចុប្បន្ននេះ សាងសង់សម្រេចបានប្រមាណ ៥៧% ហើយ។ ជាមួយការចុះពិនិត្យ លោកក៏បានសង្កត់ធ្ងន់ដល់ក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់និង ប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ដើម្បីធានាឱ្យបាននូវគុណភាពសំណង់រឹងមាំ ដោយមានត្រូវមានរបាយការណ៍បញ្ជាក់ស្តីពីគុណភាពផងនៅពេលបញ្ចប់គម្រោង។

បើតាមក្រសួងធនធានទឹក គម្រោងនេះនឹងស្ទាក់ទឹកពីទំនប់អាងទឹកម្កាក់ តាមរយៈស្ទឹងជីក្រែង និងប្រឡាយស្ពានខៀវ មកស្តុកទុកក្នុងអាងទឹកសួង៧៨។ ទំហំការងាររួមមាន៖ ការងារជួសជុលទំនប់ប្រវែង ៣ ៨០០ ម៉ែត្រ និងការសាងសង់សំណង់សិល្បការ្យចំនួន ៥ កន្លែង និងគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។ ក្រោយពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងផ្តល់ទឹកស្រោចស្រពសម្រាប់ផ្ទៃដីស្រូវវស្សាចំនួន ១ ១២០ ហិកតា ស្រូវប្រាំងចំនួន ២ ២៣៥ ហិកតា និងដំណាំរួមផ្សំចំនួន ៣០ ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករប្រមាណ ១ ៧៣៩ គ្រួសារ ក្នុងភូមិចំនួន ១២ នៃឃុំស្ពានត្នោត ស្រុកជីក្រែង ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រឡាយស្វាយមាសខេត្តកំកំពង់ចាម សមត្ថភាពស្រោចស្រពជាង ៩០០ហិកតា ស្តារបាបាន ៥៥%

ប្រឡាយស្វាយមាស ដែលស្ថិតនៅក្នុងខេខេត្តកំកំពង់ចាម មានសមត្ […]

ប្រព័ន្ធធារាសាស្ត្រប្រឡាយមេអូរស្រងាំ ខេត្តស្វាយរៀង សាងសង់សម្រេចបានជាង ៧០%

គម្រោងស្តារប្រឡាយអូស្រង៉ាម ក្នុងស្រុករំដួល ជិតរួចរាល់ហើ […]

ព្រែកកំពង់ជ្រៃក្រោម អាចផ្តល់ទឹកស្រោចស្របជាង២ពាន់ហិកតានៅខេត្តស្វាយរៀង សង់បានជិត ៣០%

គម្រោងស្តារព្រែកកំពង់ជ្រៃក្រោម (ជំហាន១) ដែលស្ថិតក្នុងភូ […]

ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៣០ ម៉ឺនដុល្លារ ដើម្បីពង្រឹងប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅកម្ពុជា

ជំនួយថ្មីរបស់ជប៉ុនផ្តោតលើការលើកកម្ពស់វិស័យកសិកម្មនៅខេត្ […]

គម្រោងប្រព័ន្ធប្រឡាយមេជើងឯក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖ អំណឹះតទៅនឹងមិនមានជំនន់ជនលិចភាគខាងត្បូងទៀតទេ

ស្ថានីយបូមទឹកទំនើប និងប្រព័ន្ធប្រឡាយពង្រីកបន្ថែម ជិតបញ្ […]