ប្រឡាយស្វាយមាសខេត្តកំកំពង់ចាម សមត្ថភាពស្រោចស្រពជាង ៩០០ហិកតា ស្តារបាបាន ៥៥%

ប្រឡាយស្វាយមាស ដែលស្ថិតនៅក្នុងខេខេត្តកំកំពង់ចាម មានសមត្ថភាពស្រោចស្រពជាង៩០០ហិកតា សម្រេចបាន ៥៥% ហើយ។ នេះបើយោងតាមលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយមក្នុងពេលអអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារផ្ទាល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

ប្រឡាយស្វាយមាស មានទីតាំងស្ថិតក្នុងភូមិសាស្ត្រឃុំសំពងជ័យ ស្រុកជើងព្រៃ និងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គម្រោងស្តារប្រឡាយស្វាយមាសដែលមានប្រវែងសរុប ៤ ៣៦០ ម៉ែត្រ និងសំណង់សិល្បការ្យចំនួន ១២ កន្លែងនេះ មានគោលបំណងក្នុងការបង្កើនផ្ទៃដីស្រោចស្រព និងជួយរំដោះទឹកជំនន់នារដូវវស្សា ដោយនាំយកប្រភពទឹកពីអាងទឹកទឹកឆា តាមរយៈប្រឡាយថ្មដា។

គិតត្រឹមថ្ងៃទី១៥ ខែឧសភានេះ លទ្ធផលការងារសម្រេចបានប្រមាណ ៥៥% និងគ្រោងនឹងបញ្ចប់ជាស្ថាពរនៅដើមខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។

លោក ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស ឱ្យយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងគ្រឿងចក្រឱ្យមានប្រសិទ្ធភាព និងត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់បំផុត ដើម្បីធានាបាននូវគុណភាពសំណង់ឱ្យរឹងមាំ។

បើតាមក្រសួងធនធានទឹក បន្ទាប់ពីការដ្ឋាននេះត្រូវបានបញ្ចប់ នឹងក្លាយជាប្រភពទឹកយ៉ាងសំខាន់សម្រាប់បម្រើឱ្យការដាំដុះស្រូវវស្សាចំនួន ៦៧៣ ហិកតា ស្រូវប្រាំង ២៥៤ ហិកតា និងដំណាំរួមផ្សំ ២០ ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាកសិករប្រមាណ ១ ១៥៩ គ្រួសារ ក្នុងភូមិចំនួន ៥ នៃឃុំសំពងជ័យ និងឃុំបឹងណាយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទំនប់អាងទឹកសួង៧៨ អាចស្រោចស្រពជាង៣០០០ហិចតា នៅខេត្តសៀមរាប សង់បាន៥៧%

ទំនប់អាងទឹកសួង៧៨ ខេត្តសៀមរាប ដែលមានសត្ថភាពស្រោចស្រពទឹកទ […]

ប្រព័ន្ធធារាសាស្ត្រប្រឡាយមេអូរស្រងាំ ខេត្តស្វាយរៀង សាងសង់សម្រេចបានជាង ៧០%

គម្រោងស្តារប្រឡាយអូស្រង៉ាម ក្នុងស្រុករំដួល ជិតរួចរាល់ហើ […]

ព្រែកកំពង់ជ្រៃក្រោម អាចផ្តល់ទឹកស្រោចស្របជាង២ពាន់ហិកតានៅខេត្តស្វាយរៀង សង់បានជិត ៣០%

គម្រោងស្តារព្រែកកំពង់ជ្រៃក្រោម (ជំហាន១) ដែលស្ថិតក្នុងភូ […]

ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៣០ ម៉ឺនដុល្លារ ដើម្បីពង្រឹងប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅកម្ពុជា

ជំនួយថ្មីរបស់ជប៉ុនផ្តោតលើការលើកកម្ពស់វិស័យកសិកម្មនៅខេត្ […]

គម្រោងប្រព័ន្ធប្រឡាយមេជើងឯក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖ អំណឹះតទៅនឹងមិនមានជំនន់ជនលិចភាគខាងត្បូងទៀតទេ

ស្ថានីយបូមទឹកទំនើប និងប្រព័ន្ធប្រឡាយពង្រីកបន្ថែម ជិតបញ្ […]