គម្រោងប្រព័ន្ធប្រឡាយមេជើងឯក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖ អំណឹះតទៅនឹងមិនមានជំនន់ជនលិចភាគខាងត្បូងទៀតទេ

ស្ថានីយបូមទឹកទំនើប និងប្រព័ន្ធប្រឡាយពង្រីកបន្ថែម ជិតបញ្ចប់ការសាងសង់ហើយ ខណៈដែលប្រទេសកម្ពុជាកំពុងពន្លឿនផែនការមេបង្វែរទឹកជំនន់ជាយុទ្ធសាស្ត្ររបស់ខ្លួន

ស្ថានីយបូមទឹកនៃអនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក ដែលសម្រេចបានជិត ១០០% ក្នុងរាជធានីភ្នំពេញ គិតមកដល់ពេលនេះ សាងសង់សម្រេចបានជិត ១០០%ហើយ។នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងជាក់ស្តែង ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា វឌ្ឍនភាពម្រោងស្ថានីយបូមទឹកចំនួនបីកន្លែងនៃអនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក នៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ជំហាន១និងជំហាន២ សម្រេចបានជិត១០០% ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមបន្តថា អនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោ រាជធានីភ្នំពេញ មានការងារសំខាន់ៗដូចជា សំណង់ប្រឡាយមេ ៣ខ្សែ និងប្រឡាយតភ្ជាប់ ១ខ្សែ សរុបប្រវែង ២៦,៥គីឡូម៉ែត្រ និងសំណង់ស្ថានីយបូមទឹកចំនួន ៣កន្លែង គឺស្ថានីយបូមទឹកសាក់សំពៅ ស្ថានីយអន្លង់គង និងស្ថានីយព្រែកជ្រៃ។

សូមរំឭកដែរថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ជំហានទី១ និងជំហាន២ មានអនុគម្រោងចំនួន១០ ក្នុងនោះ មានការងារស្តារស្ទឹង និងប្រឡាយចំនួន១០ខ្សែ ប្រវែង ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង។ គម្រោងនេះគ្របដណ្ដប់ លើឃុំចំនួន១៨ ស្រុកចំនួន៤ នៃខេត្តកំពង់ស្ពឺ ឃុំចំនួន ២៨ ស្រុក-ក្រុង ចំនួន៥ នៃខេត្តកណ្តាល សង្កាត់ចំនួន១០ ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ និង ភូមិចំនួន១៥ ឃុំចំនួន២ ស្រុកចំនួន១ នៃខេត្តតាកែវ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទំនប់អាងទឹកសួង៧៨ អាចស្រោចស្រពជាង៣០០០ហិចតា នៅខេត្តសៀមរាប សង់បាន៥៧%

ទំនប់អាងទឹកសួង៧៨ ខេត្តសៀមរាប ដែលមានសត្ថភាពស្រោចស្រពទឹកទ […]

ប្រឡាយស្វាយមាសខេត្តកំកំពង់ចាម សមត្ថភាពស្រោចស្រពជាង ៩០០ហិកតា ស្តារបាបាន ៥៥%

ប្រឡាយស្វាយមាស ដែលស្ថិតនៅក្នុងខេខេត្តកំកំពង់ចាម មានសមត្ […]

ប្រព័ន្ធធារាសាស្ត្រប្រឡាយមេអូរស្រងាំ ខេត្តស្វាយរៀង សាងសង់សម្រេចបានជាង ៧០%

គម្រោងស្តារប្រឡាយអូស្រង៉ាម ក្នុងស្រុករំដួល ជិតរួចរាល់ហើ […]

ព្រែកកំពង់ជ្រៃក្រោម អាចផ្តល់ទឹកស្រោចស្របជាង២ពាន់ហិកតានៅខេត្តស្វាយរៀង សង់បានជិត ៣០%

គម្រោងស្តារព្រែកកំពង់ជ្រៃក្រោម (ជំហាន១) ដែលស្ថិតក្នុងភូ […]

ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៣០ ម៉ឺនដុល្លារ ដើម្បីពង្រឹងប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅកម្ពុជា

ជំនួយថ្មីរបស់ជប៉ុនផ្តោតលើការលើកកម្ពស់វិស័យកសិកម្មនៅខេត្ […]