រដ្ឋនឹងកែលម្អកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ដើម្បីប្រែក្លាយខេត្តជាមជ្ឈមណ្ឌលសេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ បានប្រកាសថា ខេត្តបាននិងកំពុងរៀបចំ «គម្រោងកែលម្អសោភ័ណភាពកំណាត់ផ្លូវជាតិលេខ៤» ស្ថិតក្នុងភូមិសាស្ត្រក្រុងច្បារមន ដើម្បីប្រែក្លាយខេត្តជាមជ្ឈមណ្ឌល​សេដ្ឋកិច្ចដ៏សំខាន់។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខ្លូត រតនា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានធ្វើបទបង្ហាញស្តីពីគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ដែលមានប្រវែងសរុប ៦ គីឡូម៉ែត្រ (អភិវឌ្ឍសងខាងផ្លូវសរុប ១២ គីឡូម៉ែត្រ) ដោយមានទទឹងផ្លូវ ១៤ ម៉ែត្រ។ ខ្សែផ្លូវនេះមានចំណុចចាប់ផ្តើមពីស្ថានីយប្រេងឥន្ធនៈតូតាល់ (Total) រហូតដល់ខាងកើតស្ពានពោធិ៍ថ្លុក។

ឯកឧត្តមបន្តថា គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់នេះ ដើម្បីលើកកម្ពស់មុខមាត់ទីក្រុង ជំរុញកំណើនសេដ្ឋកិច្ចឈានទៅសម្រេចចក្ខុវិស័យនគរូបនីយកម្មយូរអង្វែង ជំរុញការបង្កើតទីក្រុងទំនើប និងរស់រវើក ដើម្បីទាក់ទាញការវិនិយោគបន្ថែម ដូចជារោងចក្រ និងសហគ្រាស ដែលបង្កើតការងារជូនពលរដ្ឋ។

មិនតែប៉ុណ្ណោះ ឯកឧត្តមថា គម្រោងនេះ ក៏មានទិសដៅ កែប្រែក្រុងច្បារមនឱ្យទៅជា «ទីក្រុងបៃតង» ព្រមទាំង គាំទ្រវិស័យដឹកជញ្ជូន និងទេសចរណ៍ ដោយសារផ្លូវជាតិលេខ៤ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គម្រោងនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យចំណាយតិច មានប្រសិទ្ធភាពខ្ពស់។

គម្រោងនេះ នឹងបង្កើតឱ្យមានបរិក្ខារសាធារណៈទំនើបៗជាច្រើន រួមមាន៖ គន្លងផ្លូវសម្រាប់ជិះកង់ ផ្លូវដើរសម្រាប់ថ្មើរជើង ផ្លូវពិសេសសម្រាប់ជនមានពិការភាព គន្លងផ្លូវម៉ូតូ ព្រមទាំងចំណតរថយន្តទូទៅ និងចំណតរថយន្តក្រុង ឆ្លើយតបទៅនឹងប្រព័ន្ធចរាចរណ៍ដ៏មានសណ្តាប់ធ្នាប់។ ក្រសួងរៀបចំដែនដី រំពឹងថា ក្រោយបញ្ចប់ការកែលម្អនេះ កំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមននឹងបំប្លែងខ្លួនទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ដ៏មានសក្តានុពល និងទាក់ទាញបំផុតមួយរបស់ខេត្តកំពង់ស្ពឺ។ ចំពោះទំហំថវិកាចំណាយ និងពេលវេលាចាប់ផ្តើម ឬក្រុមហ៊ុនដែលទទួលការសាងសង់ នៅមិនទាន់ព័ត៌មានលម្អិតនៅឡើយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]