កម្ពុជាចម្រាញ់មាសបានជាង ៧០០គីឡូហើយ ខណៈជាង ៥០០គីឡូ នាំចេញទៅបន្សុទ្ធហើយ

ក្រុមហ៊ុន Renaissance Minerals ចម្រាញ់មាសបានជាង៧០០គីឡូក្រាម នៅក្នុងរយៈពេលជាង ៣ខែ នៃដំណើរការផលិតកម្មចម្រាញ់មាស នៅខេត្តមណ្ឌលគីរី ខណៈជាង ៥០០ គីឡូ ក៏ត្រូវបាននាំចេញទៅបន្សុទ្ធនៅអូស្រា្តលី រួចមកហើយ។

ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង ៧០០គីឡូក្រាម»។

ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្តើមដំណើរការអាជីវកម្មរ៉ែមាសនៅ ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលចុងខែមិថុនា ឆ្នាំនេះ ។

គួរបញ្ជាក់ថា ក្រៅពីការរុករកនៅខេត្តមណ្ឌលគិរី ក្រុមហ៊ុនក៏ទើបទទួលបានអាជ្ញាប័ណ្ណថ្មីមួយទៀត ដើម្បីរុករករ៉ែមាសប្រមាណជាង ១ម៉ឺនហិកតា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (អានបន្ថែម)

ដូចគ្នានេះ ក្រុមហ៊ុនឥណ្ឌា Mesco Gold (Cambodia) ដែលទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរុករករ៉ែ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី ក៏ទើបប្រកាសថា បរិមាណធនធានរ៉ែនៅក្នុងតំបន់នេះគឺមានរ៉ែមាសគ្រប់គ្រាន់ ដែលអាចឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]