កម្ពុជានឹងនាំចេញប្រេងឆៅជាលើកដំបូងទៅទីផ្សារអន្តរជាតិ ៣០ម៉ឺនបារែល នៅខែឧសភានេះ

ក្រុមហ៊ុន KrisEnergy គ្រោងនឹងនាំចេញប្រេងឆៅដែលផលិតចេញពីអណ្ដូងអប្សារាទឹកដីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិជាលើកដំបូងប្រមាណ ៣០ម៉ឺនបារែល នៅក្នុងខែឧសភា នេះហើយ។ នេះបើយោងតាម ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល កាលពីថ្មីៗនេះ។

ឯកឧត្តម ថ្លែងថា ការនាំចេញលើកដំបូងនេះ គឺក្រុមហ៊ុន KrisEnergy គ្រោងនាំចេញបរិមាណ ចន្លោះពី ២៧៥ ០០០ ប៉ារ៉ែល ទៅ ៣០០ ០០០ ប៉ារ៉ែល អាស្រ័យលើស្ថានភាពជាក់ស្ដែង។

«ដោយឡែក បច្ចុប្បន្នក្រសួងកំពុងពិនិត្យជាមួយក្រុមហ៊ុន KrisEnergy អំពីការស្នើសុំទិញប្រេងលើកទី១ ពីកម្ពុជា» ឯកឧត្តមបានបន្ត។

បច្ចុប្បន្ន អណ្តូងប្រេងចំនួន៥ ក្នុងប្លុក A នៃតំបន់អប្សរា ត្រូវបានដំណើរការបូមប្រេងចេញជាបន្តបន្ទាប់ ដោយទទួលបានប្រមាណ ២០០០ បារ៉ែលប៉ុណ្ណោះក្នុង១ថ្ងៃ ដែលទាបជាងការរំពឹងទុក ប្រមាណ ៧ ៥០០បារ៉ែល ក្នុងមួយថ្ងៃ។

ទាក់ទិននឹងបញ្ហានេះ ក្រសួងក៏បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំថា ហេតុអ្វីតិចខ្លាំង ព្រោះក្រុមហ៊ុនក៏ដូចជារដ្ឋាភិបាលធ្លាប់បានបញ្ជាក់ច្បាស់ហើយថា ប្រេងដំណាក់កាលដំបូង គឺមិនមានច្រើនទេ ហើយក៏មិនរំពឹងថានឹងផ្តល់ចំណូលថវិកាជាតិធំធេងដែរ។ ដូច្នេះ គឺត្រូវការពេលមួយរយៈ ទើបអាចសម្រេចបានតាមផែនការ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរ កម្ពុជាទទួលបានដំណក់ប្រេងលើកដំបូង កាលពីចុងឆ្នាំ២០២០ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតប្រេងមួយក្នុងពិភពលោក៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]