កម្ពុជាផ្សព្វផ្សាយច្បាប់វិនិយោគថ្មីដល់ធុរជនចិន ៣០០នាក់ ទិសដៅទាក់ទាញការវិនិយោគបន្ថែម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៩ វិច្ឆិកានេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មីដល់វិនិយោគិន និងធុរជនចិន សរុបជាង ៣០០នាក់ តាមប្រព័ន្ធអនឡាញ ទិសដៅដើម្បីទាក់ទាញការវិនិយោគបន្ថែម។

នាឱកាសនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបង្ហាញថា គិតត្រឹម ខែតុលា ឆ្នាំ២០២១ ចិនបានបណ្តាក់ទុននៅកម្ពុជាសរុបជាង ២៧ ប៊ីលានដុល្លារអាមេរិក ដោយតួលេខនេះរំពឹងថានឹងកើនជាបន្ដបន្ទាប់ ខណៈទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន បានឈានដល់កម្រិតល្អបំផុត ស្របនឹងច្បាប់វិនិយោគថ្មីដែលសម្រួលដល់ការវិនិយោគកាន់តែខ្លាំង។

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា លើកឡើងថា ទំនាក់ទំនងល្អរវាងចិន និងកម្ពុជា បានឈានដល់កម្រិតល្អបំផុតជាប្រវត្តិសាស្ត្រ ហើយកម្ពុជាបានក្លាយជាទិសដៅវិនិយោគដ៏សំខាន់របស់ប្រទេសចិន។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់របស់ប្រទេសចិន តែងតែចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាបន្តបន្ទាប់ ដើម្បីជំរុញការវិនិយោគ។

កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា កន្លងទៅនេះ ភាគីទាំង ២ ក៏ទើបតែបានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាស្តីពីការ ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគផងដែរ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៩២-២០២០ ចិនបានផ្តល់ហិរញ្ញប្បទានមកកម្ពុជា សរុបប្រមាណ ៤ ៦៥៥ លានដុល្លារអាមេរិក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]