កម្ពុជារំពឹងថា ទីផ្សារភាគហ៊ុនកើនទ្វេដងក្នុងឆ្នាំ ២០២៤ ក្រោយបើកការជួញដូរលើអនឡាញ

ផ្សារមូលបត្រកម្ពុជាកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយចំនួនគណនីជួញដូរមានការកើនឡើងគួរឲ្យចាប់អារម្មណ៍ គឺប្រមាណ ៣១% នៃអត្រាប្រចាំឆ្នាំ។ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៣ ចំនួនគណនីជួញដូរសរុប ឈានដល់ ៤៣.៩៧៤ គណនី នេះ​បើ​តាម​ការ​ធ្វើ​បច្ចុប្បន្នភាពដោយ CIR នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៣។។ កំណើនដ៏ច្រើននេះ គឺជាសក្ខីភាពមួយចំពោះចំណាប់អារម្មណ៍ដែលកំពុងកើនឡើងរបស់ប្រទេសនៅក្នុងទីផ្សារភាគហ៊ុន។

នៅពីក្រោយការកើនឡើងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងនិយតករមូលបត្រកម្ពុជា (SERC) និងទីផ្សារមូលបត្រកម្ពុជា (CSX) ដែលបានចាប់ផ្ដើមការវិនិយោគទៅលើការបង្កើតថ្នាលឌីជីថលនិងតំណភ្ជាប់ API ដែលនៅលើទំព័រនោះអ្នកចង់ជួញដូរភាគហ៊ុន អាចបើកគណនីជួញដូរភាគហ៊ុន (បង្កើនអាខោនជួញដូរ) តាមអនឡាញបាន (Investor ID Online and Trading Account Opening Online )។

តំណភ្ជាប់ API បើកផ្លូវថ្មីនេះ ត្រូវបានរៀបចំបង្កើតឡើងដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍នៃការជួញដូរសម្រាប់អ្នកចាប់អារម្មណ៍។ គណនីជួញដូរអនឡាញនេះ ជួយសម្រួល និងពន្លឿនការបើកគណនីជួញដូរ ខណៈពេលដែលផ្តល់ជូនអ្នកចង់ជួញដូរនូវវេទិកាឌីជីថលដែលមានដំណើររលូន និងមានប្រសិទ្ធភាពក្នុងការដាក់ពាក្យសម្រាប់អ្នកប្រើប្រាស់ ទាំងសម្រាប់បង្កើតលេខសម្គាល់វិនិយោគិន និងសម្រាប់ការបង្កើតគណនីជួញដូរ។

នៅពេលដែលព័ត៌មានស្នើសុំបង្កើតគណនីរបស់អ្នកចង់ជួញដូរ ត្រូវបានពិនិត្យនិងផ្ទៀងផ្ទាត់រួចរាល់ដោយក្រុមហ៊ុនមូលបត្រ បន្ទាប់ពីនោះគណនីជួញដូររបស់អ្នកស្នើសុំ នឹងអាចដំណើរបាន ភ្លាមៗ ដែលអនុញ្ញាតអ្នកជួញដូរ អាចបញ្ចូលប្រាក់ភ្លាមៗទៅក្នុងគណនីមូលបត្ររបស់ខ្លួន ហើយអាចធ្វើការជួញដូរមូលបត្រ ពោលគឺអាចទិញលក់ដោយខ្លួនឯងផ្ទាល់នៅលើបណ្តាញអនឡាញនោះផ្ទាល់តែម្តង។ វេទិកាបើកគណនីអនឡាញនេះ គ្រោងនឹងបើកដំណើរការនៅដើមខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ហើយនៅពេលនោះនឹងការប្រកាស ជាផ្លូវការក្រោមចំណងជើងកម្មវិធីថា “ពិព័រណ៍ភាគហ៊ុនដំបូងរបស់ខ្ញុំ My First Stock Exhibition” ដែលគ្រោងប្រកាសនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ឯកឧត្តម ហុង សុខហួរ អគ្គនាយក CSX បានសម្តែងការសាទរចំពោះវឌ្ឍនភាពឆ្ពោះទៅរកទំនើបកម្មទីផ្សារមូលបត្រកម្ពុជាដោយបានព្យាករពីការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ ៤០% នៅក្នុងគណនីជួញដូរថ្មីសម្រាប់ឆ្នាំ ២០២៣ ដោយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងជិតពីរដងក្នុងឆ្នាំ ២០២៤ ដោយបន្ថែមគណនីជួញដូរថ្មីពី ៣០.០០០ ទៅ ៥០.០០០។ លោកមើលឃើញថា ទីផ្សារមូលបត្រកម្ពុជាបច្ចុប្បន្នជា “ឱកាសមាស” សម្រាប់វិនិយោគិនចូលទិញ ដោយសារតម្លៃភាគហ៊ុនទាប។

ប្រធាន SERC, H.E. លោក ស៊ូ សុជាតិ បាន​បង្ហើប​ថា គំនិត​ផ្តួចផ្តើម​គណនី​ជួញដូរ​តាម​អ៊ីនធើណែត​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល។ ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច ​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា យុទ្ធសាស្ត្រ​នេះ​កំពុង​ធ្វើ​ទំនើបកម្ម​វិស័យ​មូលបត្រ ។

“មូលបត្រកម្ពុជាយើង បានបើកដំណើរការកម្មវិធី Investor ID Online និងកម្មវិធីជួញដូរមូលបត្រ CSX Trade រួចហើយ។ ចំណែកឯការផ្ទេរសាច់ប្រាក់ (ក្រោយពេលជួញដូរតាមអនឡាញបាន) ក៏អាចដំណើរការបានតាមរយៈកម្មវិធីទូរសព្ទ។ ហើយនៅពេលឆាប់ៗខាងមុខនេះ យើងនឹងណែនាំឱ្យប្រើនូវវេទិកាបង្កើតគណនីជួញដូរភាគហ៊ុនអនឡាញ(online trading account opening platform) ជាផ្លូវការ”។

ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនៃវេទិកាបើកគណនីជួញដូរតាមអ៊ីនធើណែត បង្ហាញបន្ថែមអំពីទំនើបកម្មយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងវិស័យហិរញ្ញវត្ថុ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]