កម្ពុជាស្នើកាណាដា ជួយរៀបចំយុទ្ធសាស្ត្រលើគម្រោងរថភ្លើងលើអាកាស និងក្រោមដី នៅភ្នំពេញ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើប្រទេសកាណាដា ឱ្យជួយរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងដឹកជញ្ជូនសាធារណៈធំៗចំនួន ៣ នៅទីក្រុងភ្នំពេញ រួមមានរថភ្លើងស្វ័យប្រវត្តិ(AGT)  រថភ្លើងក្រោមដី (Subway) និងរថភ្លើងលើអាកាស Monorail។

ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងពេលជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជាកាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងជំនួបនោះ ឯកឧត្តម ស៊ុន ចាន់ថុល ថាកម្ពុជាចង់សង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ នៅភ្នំពេញ ដោយបច្ចុបន្នកំពុងសិក្សា ៣ ជម្រើស រួមមាន ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងរថភ្លើងលើអាកាស Monorail។

ប៉ុន្តែក្រសួងមិនទាន់សម្រេចថា នឹងសាងសង់គម្រោងមួយណានោះទេ ដោយកំពុងសិក្សាលម្អិត។ (អានបន្ថែម)

ដូច្នេះ ឯកឧត្តមបានស្នើឱ្យកាណាដាជួយពិនិត្យឡើងវិញលើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងធំៗចំនួន៣ ខាងលើ។

ការឆ្លើយតប លោកជំទាវបណ្ឌិត Sarah Taylor បានលើកឡើងថា កាណាដាមានជំនាញបច្ចេកទេសគ្រប់គ្រាន់ ដែលអាចផ្ដល់ជាវគ្គបណ្ដុះបណ្ដាលសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន (Clean Technology) និងបានស្នើឱ្យក្រសួងកំណត់នូវវិស័យនានា ដែលជាតម្រូវការចាំបាច់ និងអាទិភាពរបស់ខ្លួនសម្រាប់ការបណ្ដុះបណ្ដាលទាំងនោះ។

មិនតែប៉ុណ្ណោះ លោកជំទាវថា កាណាដា ក៏កំពុងស្វែងរកដៃគូនៅក្នុងស្រុក ជាពិសេសសាកលវិទ្យានានា ដើម្បីសហការរួមគ្នាអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់សិស្ស-និស្សិតកម្ពុជាផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្វាគមន៍ចំពោះការគាំទ្រទាំងឡាយលើការកសាងសមត្ថភាព និងការអភិវឌ្ឍនធនធានមនុស្សកម្ពុជា ហើយក៏ស្នើឱ្យកាណាដា គាំទ្រវិទ្យាស្ថានសាធារណការ ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់កូនខ្មែរឱ្យមានសមត្ថភាពខ្លាំងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]