កម្ពុជាស្នើជប៉ុនមកវិនិយោគលើការសង់ស្ថានីយបញ្ចូលអគ្គីសនី ដើម្បីជំរុញការប្រើរថយន្តអគ្គិសនី

កម្ពុជាបានស្នើឱ្យ​ជប៉ុនជួយជំរុញឱ្យ​មានក្រុមហ៊ុនជប៉ុ​នមកវិនិយោគលើ​ការសាងសងស្ថានី​យ​បញ្ចូ​ល​អគ្គី​សនីនៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានកាន់តែច្រើននិងមានភាពប្រសើរឡើង។

នេះបើតាមកិច្ចប្រជុំទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន ជាមួយនឹង​ឯកឧត្តម​បណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន កាល​ពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​ ឆ្នាំ​២០២២។

ឯកឧត្តបានឱ្យដឹងថា ប្រទេសកម្ពុជាកំពុងជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី (EV) ដើម្បីកាត់បន្ថយការបញ្ចេញការបូនឌីអុកស៊ីត។

ឯកឧត្តមបានបន្ថែមថាដើម្បីជំរុញការប្រើប្រាស់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាត់បន្ថយពន្ធ​នាំចូលមកត្រឹមតែប្រមាណជាង ៦០% ប៉ុណ្ណោះនៃតម្លៃយានយន្តអគ្គិសនី។

ឯកឧត្តមបន្តថា កម្ពុជាក៏បានស្នើដល់ភាគីជប៉ុន ជួយជំរុញឱ្យមានក្រុមហ៊ុនជប៉ុនមក​វិនិយោគលើ​ការ​សាង​​សង់​​​ស្ថា​នីយបញ្ចូលអគ្គីសនីនៅកម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុន ក៏​ធ្លាប់​​​បានស្នើទៅកាន់កម្ពុជា ឱ្យពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid  ដើម្បី​រួម​ចំណែក​ក្នុង​ការជួយ​ឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ (អានបន្ថែម)

លោក អ៊ី សង់ មន្ត្រីនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានប្រាប់​ទស្សនា​វដ្តី​អច​ល​ន​ទ្រព្យ និងសំណង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកានេះ ឱ្យដឹងថា​ មកទល់ពេលបច្ចុប្បន្ននេះ កម្ពុជា មាន​ស្ថានីយ​បញ្ចូល​អគ្គីសនី ចំនួន ៧ទីតាំង ក្នុងនោះ ៤ទីតាំងនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ១ទីតាំងនៅ​ខេត្ត​សៀមរាប​ ១ទីតាំងនៅខេត្តបាត់ដំបង និង១ទីតាំងទៀតនៅក្នុងខេត្តព្រះសីហនុ។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាកំពុងប្រើប្រាស់យានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត ដែលបានចុះបញ្ជី និងដើរដោយថាមពលអគ្គិសនីចំនួនជាង ៥៥៧គ្រឿង​មក​ហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]