កម្ពុជា-ចិន ចុះអនុស្សារណ:រួមគ្នាពង្រឹងគុណភាពអប់រំលើជំនាញវិស្វករ

វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះអនុស្សារណៈ ជាមួយវិទ្យាស្ថាន Zejiang Institute of Communication (ZJIC) នៃប្រទេសចិន ដើម្បីពង្រឹងគុណភាពអប់រំលើជំនាញវិស្វករ។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគគ្នានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តមនាយកវិទ្យាស្ថាន ហឿន សំនៀង។

តាមរយៈអនុស្សារណៈនេះ ភាគីទាំង២ ក៏បានឯកភាពលើការងារមួយចំនួនដូចជា ការផ្លាស់ប្តូរបទពិសោធន៍ ការអប់រំ វប្បធម៌ អភិវឌ្ឍកម្មវិធីសិក្សា សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និស្សិត្ត ព័ត៌មាន បណ្ណាល័យ ការបោះពុម្ពផ្សាយ និងធនធានផ្សេងៗផងដែរ។

ឯកឧត្តម ហឿន សំនៀង បានឱ្យដឹងថា ការសហការនេះគ្នា នឹងជួយឱ្យនិស្សិតកម្ពុជាបានរៀនសូត្របច្ចេកទេស និងបទពិសោធន៍ថ្មីៗពីវិទ្យាស្ថានដ៏ចំណាស់របស់ប្រទេសចិន។

ឯកឧត្តម បន្តថា៖ «វិទ្យាស្ថាន Zejiang Institute of Communication (ZJIC) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ ដែលមានសរុប ៤០មុខជំនាញ និង ៩ ដេប៉ាតឺម៉ង់ រួមមាន ដេប៉ាតឺម៉ង់ ផ្លូវថ្នល់និងស្ពាន ផ្លូវទឹក គ្រប់គ្រងដឹកជញ្ជូន ដឹកជញ្ជូនឆ្លាតវៃ និង Rail Transit ជាដើម។ ដេប៉ាតឺម៉ង់នេះ សុទ្ធសឹងតែជាប្រយោជន៍សម្រាប់និស្សិតកម្ពុជា»។

កាលពីពេលថ្មីនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើទៅកាន់ចិនឲ្យបញ្ជូនអ្នកជំនាញមកជួយបណ្តុះបណ្តាលកម្ពុជាឱ្យចេះសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]