កម្ពុជា និងJICA កំពុងជំរុញការអនុវត្តន៍គម្រោងការពារទឹកជំនន់នៅខេត្តកណ្តាល

ក្រុមការងារអង្គការ JICA ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកណ្តាល ស្តីពីគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីសម្រួលការរៀបចំប្រព័ន្ធប្រឡាយលូតភ្ជាប់ពីរាជធានីភ្នំពេញ។

គម្រោងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៩ ខែមិថុនា រវាង ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងក្រុមការងារអង្គការ JICA នៅរដ្ឋបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នុត ពុធដារ៉ា បានថ្លែងនូវការគាំទ្រលើគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញរបស់អង្គការ JICA ពីព្រោះ ខេត្តកណ្តាល និងរាជធានីភ្នំពេញ គឺជាអ្នកដែលរងផលប៉ះពាល់ជនលិចដូចគ្នា នៅពេលដែលមានទឹកជំនន់ និងភ្លៀងធំៗធ្លាក់មកម្តងៗ។

ឯកឧត្តម បញ្ជាក់ថា គម្រោងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយបញ្ចៀសនូវការជនលិចផ្លូវ និងផ្ទះសំបែងប្រជាពលរដ្ឋ។

ឯកឧត្តមបានជំរុញដល់មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញទាំងអស់ត្រូវផ្តល់កិច្ចសហការល្អជាមួយក្រុមការងារអង្គការ JICA ជាប់ជាប្រចាំ ជាពិសេសត្រូវផ្តល់នូវរាល់ទិន្នន័យផ្សេងៗ ដែលក្រុមការងារចង់បាន សំដៅជួយធ្វើឱ្យគម្រោងខាងលើទទួលបានលទ្ធផលល្អ។

សូមជម្រាបថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមសិក្សាគម្រោង JICA បាននិងកំពុងសិក្សាពិនិត្យ ពីលទ្ធភាពក្នុងការអនុវត្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញឱ្យកាន់តែទូលំទូលាយ និងមានភាពប្រសើរឡើង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]