កម្ពុជា ស្នើADB សង់អាងប្រព្រឹត្តិកម្មទឹកស្អាត សម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋនៅតំបន់ជនបទ

តាមរយៈជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម  និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំ កម្ពុជា(ADB) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ភាគីកម្ពុជា បានស្នើឲ្យ ADB ជួយសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋរស់នៅតំបន់ជនបទ។

នាឱកាសនោះ ឯកឧត្តម ចម  ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានឲ្យដឹងថា កិច្ចពិភាក្សានេះ បានផ្តោតលើវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានរបស់ ADB លើការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ក្នុង គោលដៅអភិវឌ្ឍវិស័យទឹកស្អាតសម្រាប់ទាំងអស់គ្នា។

ទន្ទឹមគ្នានេះដែរ ឯកឧត្តម បានស្នើឲ្យADB ជួយសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ ឬតំបន់ឆ្ងាយខ្វះប្រភពទឹក និងស្នើឲ្យផ្តល់កម្ចីវិនិយោគឯកជនសម្រាប់ការតភ្ជាប់បណ្តាញទឹកស្អាតពីប្រភពទឹកខេត្តកំពតមកទីរួមស្រុកមួយចំនួននៅខេត្តព្រះសីហនុ  ដែលជាខេត្តត្រូវបានចាត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនៅកម្ពុជា។

ជាការឆ្លើយតប លោកជំទាវ Jyotsana Varma ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) បានបង្ហាញជំហរគាំទ្រ និងពង្រឹង កិច្ចសហប្រតបត្តិការបន្ថែមទៀត ដើម្បីជម្រុញឲ្យវិស័យទឹកស្អាតនៅកម្ពុជា សម្រេចបានតាមគោលដៅរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ដែរថា បើតាមក្រសួងឧស្សាហកម្មបានឲ្យដឹងថា ADB បានផ្តល់គម្រោងហិរញ្ញប្បទានជាច្រើនក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យខេត្តនៅកម្ពុជា ចាប់តាំងពី ឆ្នាំ២០១៤ មកទៅលើខេត្តគោលដៅជាច្រើនរួមមាន៖ខេត្ត ស្វាយរៀង កំពង់ចាម កំពង់ធំ ពោធិ៍សាត់ កំពត សៀមរាប ព្រះសីហនុ  និងខេត្តស្ទឹងត្រែងជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]