ការកើនឡើងនៃអចលនទ្រព្យនៅកម្ពុជា៖ ការព្យាករណ៍ឆ្នាំ២០២៤ បង្ហាញពីកំណើនដែលរំពឹងទុក”

ការព្យាករវិស័យអចលនទ្រព្យកម្ពុជាគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៤ នេះ បង្ហាញភាពប្រទាញប្រទង់មិនមានការថយចុះខ្លាំង តែក៏មិនមានកំណើនថ្មីគួរឱ្យកត់សម្គាល់នោះដែរ ដែលក្នុងនោះក្រុមហ៊ុន CBRE បានរកឃើញថា វិស័យអគារការិយាល័យសម្រេចបានអត្រាកាន់កាប់ចំនួន ៦២,២%% ហើយទីផ្សារហាងលក់រាយ មានអត្រាកាន់កាប់ប្រមាណ ៦៣,៤%។ ស្ថិតិទាំងនេះ ថ្វីត្បិតតែបានឆ្លុះបញ្ចាំងពីទំនុកចិត្តដែលកំពុងកើនឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យជាបណ្តើរៗក៏ពិតមែន ប៉ុន្តែក៏ពុំទាន់បង្ហាញសញ្ញាវិជ្ជមានបន្ថែមថ្មីឡើយ ខណៈមានការព្យាករសេដ្ឋកិច្ចថានឹងមានកំណើនប្រមាណត្រឹម ៥,៨% ប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ Market Insights Q1 2024 ធ្វើបច្ចុប្បន្នភាព​ដោយ CBRE Research ចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៤។

ប្រភពដដែលបានឱ្យដឹងថា វិស័យអគារការិយាល័យ ពុំមានការបញ្ចេញគម្រោងថ្មីនោះទេ ប៉ុន្តែគម្រោងអគារការិយាល័យដែលមានស្រាប់ នៅតែបន្តអនុវត្តបញ្ចប់គម្រោងតាមធម្មតា។  ការព្យាករទំហំអគារការិយាល័យដែលនឹងត្រូវបន្ថែមទៅក្នុងទីផ្សារ​ (ក្រោយចប់គម្រោង) សម្រាប់ឆ្នាំ ២០២៤ មានប្រមាណ ១៧១ម៉ឺន ម៉ែត្រការ៉េ និងសម្រាប់ឆ្នាំ ២០២៥ គឺប្រមាណ ២៦៨ម៉ឺន ម៉ែត្រការ៉េ។ ការព្យាករទំហំអគារការិយាល័យសរុបសម្រាប់ឆ្នាំ​​ ២០២៤ (ទាំងមានស្រាប់និងបន្ថែម) មានប្រមាណជិត ១២០០ម៉ឺន ម៉ែត្រការ៉េ និងសម្រាប់ឆ្នាំ ២០២៥ មានប្រមាណជាង ១៤០០ម៉ឺ ម៉ែត្រការ៉េ។

សម្រាប់អត្រាការចេញសម្រង់តម្លៃជួលអគារការិយាល័យ (Quoting Rent) វិញ ពុំមានកំណើនថ្មីនោះទេ ពោលគឺតួលេខទាំងអគារលំដាប់ Grade A, B, និងC មាននិន្នាការនៅទ្រឹង ចាប់តាំងពីត្រីមាសទី៣ និងទី៤នៃឆ្នាំ២០២៣ រហូតមកទល់ត្រីមាសទី៤ នៃឆ្នាំនេះ ដោយមិនមានកំណើនលើសពី១%នោះទេ។

ដោយឡែកសម្រាប់អត្រាកាន់កាប់ទីផ្សារហាងលក់រាយគិតជាមធ្យម បន្តឱនភាពរហូតដល់ឆ្នាំ ២០២៥ ដែលអាចនឹងថយចុះក្នុងរង្វង់ ៦០%។ ទំហំហាងលក់រាយថ្មីដែលនឹងបន្ថែមទៅក្នុងទីផ្សារដែលមានស្រាប់ សម្រាប់ឆ្នាំ ២០២៤ មានប្រមាណ ១០១ម៉ឺនម៉ែត្រការ៉េ (នៃទំហំសរុប ៨០០ម៉ឺនម៉ែត្រការ៉េ គិតទាំងមានស្រាប់និងគ្រោងបន្ថែមថ្មី)  និងសម្រាប់ឆ្នាំ ២០២៥ មានប្រមាណ​ ១១៦ម៉ឺនម៉ែត្រការ៉េ (នៃទំហំសរុបជាង ៩០០ម៉ឺនម៉ែត្រការ៉េ គិតទាំងមានស្រាប់និងគ្រោងបន្ថែមថ្មី)។

របាយការណ៍ដដែលក៏បានធ្វើបច្ចុប្បន្នភាពពីតម្លៃអចលន​ទ្រព្យ​ផងដែរ ដែលក្នុងនោះ​ខុនដូ​លំដាប់​ខ្ពស់ (High End) ​មានតម្លៃ​ប្រមាណ ២.៧០៤ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ,  អគារអាផាតមិនពាណិជ្ជកម្មកម្រិត A មានតម្លៃ ២០,៤០ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ, អគារការិយាល័យកម្រិត A តម្លៃ ២៦,៥ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ, ហាងលក់រាយប្រភេទផ្សារទំនើប តម្លៃ ២៨,៩ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈគម្រោងបុរីដែលបានបញ្ចប់ការសាងសង់រួចមានចំនួន ៤៤៨­­គម្រោង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]