ការចុះផ្ដល់សេវាពន្ធដារលើការចុះបញ្ជីអចលនទ្រព្យនឹងចាប់ផ្តើមនៅថ្ងៃទី 12 ខែកុម្ភៈ

អគ្គនាយកដ្ឋានពន្ធដារបានប្រកាសឱ្យម្ចាស់អចលនៈទ្រព្យទាំងអស់ក្នុងរាជធានីភ្នំពេញត្រៀមរៀបចំឯកសារសម្រាប់ការចុះបញ្ជីពន្ធនិងការធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យដែលនឹងចាប់ផ្តើមនៅថ្ងៃទី 12 ខែកុម្ភៈ។

យោងតាមលិខិតផ្លូវការដែលចេញផ្សាយដោយអគ្គនាយកដ្ឋានពន្ធដារ មន្ត្រីពន្ធដារនឹងចុះទៅតាមសង្កាត់ខណ្ឌនានាដើម្បីប្រមូលទិន្នន័យ ស្រង់ស្ថិតិ ថតរូបទីតាំង និងសាកសួរព័ត៌មានជាមួយម្ចាស់អចលនទ្រព្យហើយមន្រ្តីនឹងពិនិត្យមើលថាតើអចលនទ្រព្យត្រូវបានចុះឈ្មោះឬនៅ។ ទិន្នន័យទាំងអស់នឹងរក្សាទុកក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងគោលបំណងដើម្បីពង្រឹងសេវាកម្មពន្ធដារអោយល្អប្រសើរជាងមុន

លើស​ពី​នេះ​ទៀតមន្រ្តីពន្ធដារនឹងផ្តល់ព័ត៌មានទាក់ទងនឹងបទបញ្ជាពន្ធដារអចលនទ្រព្យដល់ម្ចាស់កម្មសិទ្ធិទាំងអស់និងជួយសម្រួលដល់ពួកគេក្នុងការចុះបញ្ជីអចលនទ្រព្យរបស់ពួកគេ ក្នុងករណីដែលពួកគេមិនទាន់ចុះបញ្ជី។

ចំពោះអ្នកដែលបានចុះបញ្ជីអចលនទ្រព្យរបស់ខ្លួនជាមួយអគ្គនាយកដ្ឋានពន្ធដារ ពួកគេត្រូវត្រៀមបង្កាន់ដៃបង់ពន្ធ និង/ឬ ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ។ សម្រាប់អ្នកដែលមិនទាន់បានចុះបញ្ជីពួកគេត្រូវតែត្រៀមអត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន(សម្រាប់ជនបរទេស) សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។

សម្រាប់អ្នកដែលមិនធ្លាប់បង់ពន្ធលើអចលនទ្រព្យពីមុន មន្ត្រីនឹងធ្វើការវិភាគថាតើម្ចាស់អចលនទ្រព្យមានបំណងគេចវេសការបង់ពន្ធឬមិនបានទទួលព័ត៌មានទាក់ទងនឹងការបង់ពន្ធ ហើយមន្រ្តីនឹងពិចារណាថាតើត្រូវមានការផាកពិន័យឬអត់។

យោងតាមលិខិត សេវាចុះបញ្ជីអចលនទ្រព្យនេះមិនមានរយៈពេលកំណត់ច្បាស់លាស់ទេ ដោយឡែកមន្រ្តីនឹងធ្វើយុទ្ធនាការនេះរហូតដល់អចលនទ្រព្យទាំងអស់នៅភ្នំពេញត្រូវបានចុះបញ្ជីរួចរាល់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]