ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម្ពុជា មានផលវិជ្ជមានដោយផ្ទាល់ និងប្រយោលដល់វិស័យអចលនទ្រព្យ តែមិនច្រើននោះទេ ខណៈទីផ្សារក៏នៅមិនទាន់ទាន់ងើបឡើងដល់កម្រិតមុនវិបត្តិកូវីដដែរ។

នាយករងរបស់ក្រុមហ៊ុន CBRE Cambodia អ្នកស្រី គីម គីនកេសា បានពន្យល់ថា សម្រាប់ការជះឥទ្ធិពលដោយផ្ទាល់ គឺធ្វើអោយវិនិយោគិនបរទេសអាចធ្វើដំណើរចូលមកកាន់កម្ពុជា បានងាយស្រួលជាងមុន ដូចនេះអាចសម្រួលដល់ការសម្រេចចិត្តវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ។

«លើសពីនេះ ការដកវិធានការនេះក៏មានឥទ្ធិពលល្អដល់វិស័យទេសចរណ៍ ដែលនឹងស្ដារសេដ្ឋកិច្ចកម្ពុជា និងចំណូលក្នុងវិស័យនេះដោយប្រយោល និងអាចជម្រុញដល់ការវិនិយោគរបស់ប្រជាជនក្នុងស្រុកផងដែរ» អ្នកស្រីបានឱ្យដឹង។

«យ៉ាងណាមិញ ការដកវិធានការកូវីដនៅប្រទេសចិន ដែលជាប្រភពទុនវិនិយោគ និងប្រភពភ្ញៀវទេសចរណ៍ដ៏សំខាន់របស់កម្ពុជាយើង មិនទាន់បានបើកទូលាយនៅឡើយទេ ដូច្នេះហើយផលវិជ្ជមានដែលយើងរំពឹងទុកនេះ មិនទាន់មានកំណើនរឹងមាំនៅក្នុងឆ្នាំ២០២២នេះភ្លាមៗទេ» បានបន្ដ។

ដោយឡែក សម្រាប់ឆ្នាំ ២០២៣ វិញ តម្លៃលក់ ជួលអចលទ្រព្យ អាចបន្តមានលំនឹងប្រហាក់ប្រហែលនឹងតម្លៃក្នុងឆ្នាំ២០២២ដែរ ប៉ុន្ដែប្រតិបត្តិការទិញ លក់ ជួលអចលនទ្រព្យអាចនឹងមានកំណើនល្អក្នុង២០២៣ នៅក្នុងតំបន់មួយចំនួនដែលមានសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

CBRE៖ អ្នកអភិវឌ្ឍបូរីខ្នាតមធ្យម និងតូច អាចនឹងជួបវិបត្តិធ្ងន់ ឬឈានដល់ផ្អាកការដ្ឋាន បើ…

ក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia ព្យាករថាទីផ្សារ​បូរីកំ […]