ការដោះស្រាយផលប៉ះពាល់ដីធ្លីនៅព្រលានយន្តហោះភ្នំពេញថ្មីនៅមិនទាន់ចប់ សល់ ១១ក្បាលដី មិនព្រមចេញ

ក្រុមហ៊ុនអ្នកអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី Cambodia Airport Investment Co Ltd (CAIC) កាលពីព្រឹកថ្ងៃទី ២៥ ខែសីហា បានប្រគល់ប្លង់កម្មសិទ្ធិដីនៅទីតាំងថ្មី ដល់ពលរដ្ឋ ១៦នាក់ ឬស្មើនឹង៣១ក្បាលដី ដែលធ្លាប់មានផ្ទះនៅក្នុងទីតាំងសាងសង់ព្រលានថ្មីនេះ។

ពិធីប្រគល់ប្លង់ដីនេះធ្វើឡើង ក្រោមវត្តមានរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន CAIC។

ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវការដីទំហំ ២៦០០ហិកតា ខណៈការដោះស្រាយផលប៉ះពាល់ដល់អ្នកដែលធ្លាប់រស់នៅទីតាំងនោះ ត្រូវបាន និងកំពុងធ្វើឡើងជាបន្តបន្ទាប់។

ជាក់ស្ដែង កាលពីខែឧសភា កន្លងទៅ ពលរដ្ឋសរុបចំនួន ១៧១គ្រួសារ ដែលធ្លាប់មានផ្ទះនៅក្នុងទីតាំងគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ទទួលបានលំនៅឋានថ្មី នៅទីតាំងថ្មី ជាផ្លូវការហើយ។ (អានបន្ថែម)

បច្ចុប្បន្ននេះ នៅមានប្រជាពលរដ្ឋ ១១ ក្បាលដីទៀត ដែលមិនទាន់យល់ព្រម ទទួលយកការដូរដី ឬការលក់ដីជូនក្រុមហ៊ុន។ ហេតុនេះ ឯកឧត្តមបានស្នើបងប្អូនដែលមានក្បាលដីក្នុងទីតាំងព្រលាន សូមចូលរួមជាមួយរដ្ឋាភិបាល ដើម្បីកុំឱ្យរាំងស្ទះដល់ដំណើរការសាងសង់ព្រលាន។

គួរបញ្ជាក់ផងដែរ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានប្រកាសឡើងកាលពីឆ្នាំ ២០១៨ ជាមួយនឹងទុនវិនិយោគ១,៥ពាន់លានដុល្លារ។ តាមការគ្រោងទុក អាកាសយានថ្មីនេះ នឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]