ការដ្ឋានទីក្រុងកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ បន្តតាមផែនការ បច្ចុប្បន្នសម្រេចបាន ៣០%

ការសាងសង់គម្រោងទីក្រុងរណបកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ របស់ក្រុមហ៊ុន OCIC សម្រេចបាន៣០% ហើយ គិតត្រឹមខែមិថុនានេះ ដោយក្រុមហ៊ុនបញ្ជាក់ថា ដំណើរការសាងសង់ គឺធ្វើទៅតាមការគ្រោងទុក បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ក្ដី។

លោក ទូច សំណាង មន្រ្តីជាន់ខ្ពស់នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា បានឱ្យដឹងនៅថ្ងៃទី១ កក្កដានេះ ថា ការងារចាក់បំពេញដីសម្រេចបាន ៦០% នៃផែនការ ការងារសាងសង់ស្ពានសម្រេចបាន ២០% ហើយការងារសាងសង់ជារួមសម្រេចបាន ៣០% ។

លោកបន្តថា៖ «គម្រោងនៅដំណើរការធម្មតា ប៉ុន្តែការបង្កើនចំនួនកម្មករធ្វើការរៀងពិបាកបន្តិចដោយសារតម្រូវឱ្យមានលក្ខខណ្ឌចាក់វ៉ាកសាំង និងចត្តាឡីស័ក។ វាប៉ះគឺប៉ះហើយ ប៉ុន្តែយើងនឹងជំនះទៅមុខ»។

គួរបញ្ជាក់ផងដែរថា គម្រោងកោះនរា អភិវឌ្ឍលើទំហំដីប្រមាណ ១២៥ហិកតា ដោយតំបន់នេះនឹងត្រូវអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រោងមហោស្រប សួនសាធារណៈ តំបន់សំណង់លំនៅឋាន ធនាគារ សកលវិទ្យាល័យ និងមន្ទីរពហុព្យាបាល ជាដើម។

ក្រុមហ៊ុន OCIC បានចាប់ផ្តើមអភិវឌ្ឍកោះតាំងពីខែតុលា ឆ្នាំ ២០១៨  ប៉ុន្តែការដ្ឋានស្ពានធំៗទាំង២ រួមមានស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ ទើបតែបើកការដ្ឋានកាលពីឆ្នាំមុន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]