ការដ្ឋានផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩០% ហើយ

ផ្លូវថ្មីទទឹង ៣០ ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩០% ហើយ ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងតម្លើងបង្គោលភ្លើង និងដាំផ្កាលើសួនច្បារចំកណ្តាល។

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា៖ «សម្រាប់ពេលនេះក្រុមការងារកំពុងតម្លើងបង្គោលភ្លើងលើមហាវិថីថ្មីទទឹង ៣០ ម៉ែត្រ ចាប់បុរីអង្គរ ដល់ផ្លូវមុខហ្រ្គេនភ្នំពេញ ចំនួន១០០បង្គោលសិន»។

ដោយឡែក សម្រាប់សួនច្បារនៅចំកណ្តាលផ្លូវ ក៏ក្រុមការងារបាន និងកំពុងដាំផ្កាយ៉ាងសស្រាក់សស្រាំផងដែរ»។

គួរបញ្ជាក់ផងដែថា ផ្លូវមួយខ្សែរនេះ ត្រូវបានបើកការដ្ឋាន កាលពីដើមខែ កញ្ញា ឆ្នាំមុន។ ផ្លូវនេះមានប្រវែងជិត ៦គីឡូម៉ែត្រ មានទទឹង ៣០ម៉ែត្រ និងជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ។

ផ្លូវនេះមាន ៣គន្លងទៅ ៣គន្លងមក ១គន្លងទៅ មកសម្រាប់ម៉ូតូ ចិញ្ចើមផ្លូវសងខាង ២ម៉ែត្រសម្រាប់អ្នកថ្មើរជើង និងលូនៅសងខាងផ្លូវទំហំ ៨ តឹកផងដែរ។ (អានបន្ថែម)

ជាមួយគ្នានេះដែរ ក្រុមហ៊ុន ជីប ម៉ុង លែន ក៏បានចូលរួមបដិភាគជាមួយសាលារាជធានីភ្នំពេញ ដើម្បីស្ថាបនាមហាវិថីថ្មីមួយខ្សែនេះផងដែរ ដើម្បីជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនរស់នៅតំបន់នោះផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]