ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅសម្រេចបានប្រមាណ ៥៥% ហើយ

គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៥៥ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ។ នេះបើយោងតាមមន្ទីរសាធារណការនិងដឹកជញ្ជូន។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានី ភ្នំពេញ លោកសាំ ពិសិដ្ឋ បានឱ្យដឹងកាលពីថ្ងៃទី ២៦ កញ្ញា នេះថា ក្រុមការងារបាននឹងកំពុងបង្ហើយការងារផ្លូវ ខណៈការដ្ឋាននៅផ្លូវក្រោមដីនេះបានស្ថាបនាជិតរួចរាល់ហើយនោះ។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយនឹងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លាអាមេរិក។ គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងមក ដោយនឹងប្រើពេល ៣០ខែ ក្នុងការសាងសង់។

គួរបញ្ជាក់ផងដែរថា គម្រោងទាំងមូល រួមមានស្ពានចំនួន ៥ កំណាត់គឺ ១) ស្ពានអាកាសមេភ្ជាប់ផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវជាតិលេខ៣ ២) ស្ពានបំបែកភ្ជាប់ផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវវេងស្រេង ៣) ស្ពានកោងភ្ជាប់ផ្លូវវេងស្រេងមកផ្លូវជាតិលេខ៣ ៤) ផ្លូវក្រោមដីភ្ជាប់ផ្លូវវេងស្រេងទៅផ្លូវជាតិលេខ៤ និង ៥) ផ្លូវលើផ្ទៃដីតភ្ជាប់ផ្លូវជាតិលេខ៤ ទៅផ្លូវសហព័ន្ធរុស្ស៊ី។ (អានបន្ថែម និងបន្ថែម)

នៅពេលសាងសង់រួច គម្រោងនេះ គឺក្លាយជាគម្រោងទី ៦ ក្នុងចំណោមគម្រោងស្ពានអាកាសនៅក្នុងរាជធានីភ្នំពេញចំនួន ៥ ទៀត ដែលកំពុងដាក់ឲ្យប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស ៥មករា (តិចណូ) និងស្ពានអាកាសផ្សារដីហ៊ុយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]