ការទូទាត់សេវាអចលនទ្រព្យនឹងកាន់តែស្រួលក្រោយមានការចុះ MOU រវាង Wing និង CMS

ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ Capital Management Solution (CMS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារ Wing (Cambodia) Limited Specialised Bank ដើម្បីធ្វើឲ្យការទូទាត់សេវាអចលនទ្រព្យរបស់អតិថិជនខ្លួនកាន់តែមានភាពងាយស្រួល។

ក្រោយពីមានកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃទី២២ ខែសីហា កន្លងមក អតិថិជនរបស់ CMS នឹងអាចធ្វើការទូទាត់ថ្លៃជួលប្រចាំខែនិងសេវាអចលនទ្រព្យផ្សេងៗទៀតតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន Wing ដែលហៅថា WingMoney។ ទន្ទឹមនឹងនេះដែរ ភាពជាដៃគូមួយនេះគឺស្របទៅនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការរួមបញ្ចូលវិស័យអចលនទ្រព្យជាមួយនឹងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះដែរលោក Jovany Antonio នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន CMS បានមានប្រសាសន៍ថា៖ «ការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការនេះនឹងបង្កើតនូវឱកាសថ្មីៗក្នុងវិស័យសេវាកម្មអចលនទ្រព្យនៅកម្ពុជាដែលនេះគឺមានភាពស្រដៀងទៅនឹងអ្វីដែលបានរកឃើញនៅក្នុងទីផ្សារផ្សេងទៀតដែរ»។ លើសពីនេះទៅទៀត នាយកប្រតិបត្តិក្រុមហ៊ុន CMS អ្នកឧកញ៉ា គិត លីផាន់ណា បានឲ្យដឹងថាក្រុមហ៊ុន CMS បានបង្កើតសេវាកម្មទីផ្សារផ្ទាល់ខ្លួនដែលនឹងធ្វើឲ្យការជួលអចលនទ្រព្យនៅកម្ពុជាមានភាពប្រសើរឡើងក៏ដូចជាដើម្បីបង្កើនការគាំទ្រពីអតិថិជនរបស់ខ្លួនបន្ថែមទៀត។ សេវាកម្មនេះនឹងប្រកាសជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាប​ច្ចុប្បន្នគឺនៅតែមានភាពរឹងមាំដែលក្នុងនោះខុនដូចំនួន ១៣០០០យូនីត បន្ថែមទៀតនឹងចូលខ្លួនក្នុងទីផ្សារនៅឆ្នាំ២០១៨នេះ ខណៈដែលតម្រូវការជួលការិយាល័យនៅតែមានមានរឹងមាំជាពិសេសតម្រូវការការិយាល័យកម្រិត Bនិង C ។

សូមបញ្ជាក់ថា ក្រុមហ៊ុន CMS គឺជាក្រុមហ៊ុនដែលផ្តល់សេវាគ្រប់គ្រងទ្រព្យអចលនទ្រព្យពោលគឺផ្តល់ជាបញ្ជីឈ្មោះការិយាល័យនិងលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាសម្រាប់ឲ្យអតិថិជនងាយស្រួលក្នុងការជ្រើសរើស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]